មនុស្សដែលមានគុណធម៌ខ្ពង់ខ្ពស់ប្រាកដជាមានពរជ័យ និងសំណាង។ មានតែអ្នកដែលរស់នៅប្រកបដោយគុណធម៌ប៉ុណ្ណោះដែលអាចទទួលបានទ្រព្យ កេរ្តិ៍ឈ្មោះ និងការគោរពពីមនុស្សជុំវិញខ្លួន។ ខាងក្រោមនេះជាប្រការទាំង៣ ដែលជួយនាំជីវិតអោយមានពរជ័យ និងគេចផុតពីគ្រោះមហន្តរាយ៖
១.ចិត្តចង្អៀតគឺជាឫសគល់នៃគ្រោះមហន្តរាយ ចិត្តបើកចំហគឺជាគន្លឹះនៃពរជ័យ៖ មនុស្សដែលមានបេះដូងចង្អៀតនឹងបង្ខាំងខ្លួនឯងឱ្យនៅចន្លោះតូចៗ ហើយក្លាយជាមនុស្សបាក់ទឹកចិត្ត។ សម្រាប់មនុស្សដែលមានគំនិតបើកចំហ ពិភពលោករបស់ពួកគេមានពណ៌ស្រស់ស្អាតខ្លាំងណាស់។ ជីវិតខ្លីណាស់ សុភមង្គល ឬ សំណាងអាក្រក់តែងតែកើតមាន ហេតុនេះរបៀបរក្សាចិត្តឱ្យស្ងប់ គឺជាបញ្ហាដែលយើងត្រូវចងចាំ។
២.ចូរប្រឈមមុខនឹងឧបសគ្គក្នុងជីវិត ហើយទទួលយកភាពស្រស់ស្អាតនៃសន្តិភាព៖ លើលោកនេះគ្មានមនុស្សណាដែលកើតមកជួបតែរឿងសមបំណងនោះទេ។ ដូច្នេះមិនថាជាពរជ័យ ឬ បណ្តាសាទេ វាអាស្រ័យលើរបៀបដែលអ្នកមើលវា។ បើអ្នកកាន់តែខ្វល់ខ្វាយ នោះអ្នកនឹងកាន់តែឈឺចាប់ ពេលអ្នកមិនខ្វល់នឹងវា យូរៗទៅបញ្ហានោះនឹងប្រែមកជាតូច ហើយវាក៏លែងក្លាយជារបស់ដែលរំខានចិត្តអ្នកទៀត។
៣.កិត្តិនាមមិនអាចធំជាងទេពកោសល្យទេ អត្ថប្រយោជន៍ក៏មិនអាចធំជាងការខិតខំប្រឹងប្រែងដែរ៖ មនុស្សម្នាក់អាចរីករាយនឹងជីវិតរបស់គាត់ជាមួយនឹងអ្វីដែលសមរម្យបំផុត។ មធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានអ្វីមួយគឺធ្វើឱ្យខ្លួនអ្នកកាន់តែមានភាពសក្ដិសមនៃការខិតខំប្រឹងប្រែងរបស់អ្នក។ នៅពេលអ្នកបោះបង់ភាពអាត្មានិយម នោះអ្នកនឹងអាចសម្រេចបានសមិទ្ធផលផ្ទាល់ខ្លួនរបស់អ្នក។ ក្នុងរង្វង់នៃហេតុ និងផលក្នុងជីវិត អ្នកត្រូវលះបង់ភាពអត្មានិយមរបស់អ្នក ដើម្បីអាចសម្រេចបាននូវអ្វីដែលប្រសើរជាងនេះ។ មានតែតាមរយៈការគ្រប់គ្រងខ្លួនឯង និងវិន័យខ្លួនឯងប៉ុណ្ណោះ ទើបអាចគ្រប់គ្រងជីវិតខ្លួនឯង និងឈានទៅដល់ជីវិតដែលល្អប្រសើរបាន៕