បើអ្នកអាចធ្វើរឿងទាំង៣នេះបាន នោះអ្នកនឹងមានសេចក្តីសុខ និងសុភមង្គលជាក់ជាមិនខាន

ពរជ័យក្នុងជីវិតមិនងាយទទួលបាននោះទេ ប៉ុន្តែប្រសិនបើយើងចងចាំ និងអនុវត្តនូវប្រការទាំង ៣ នេះ នោះយើងប្រាកដជាទទួលបានសេចក្តីសុខនៅចុងបញ្ចប់នៃជីវិត។ សុភមង្គលមិនមែនជារបស់ដែលងាយស្រួលរកនោះទេ ហើយក៏មិនមែនជាអ្វីដែលអាចមើលឃើញដោយភ្នែកទទេដែរ។ សុភមង្គលគឺនៅពេលដែលយើងមានអារម្មណ៍ធូរស្រាលជាមួយនឹងជីវិតបច្ចុប្បន្នរបស់យើង។ បើយើងចង់ឲ្យជីវិតជួបតែសេចក្តីសុខ យើងគួររស់នៅដើម្បីបណ្ដុះគុណធម៌ និងចៀសឲ្យឆ្ងាយពីកម្មអាក្រក់។ ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវចាំ៣ចំណុចខាងក្រោម៖

Love

១.កុំរស់នៅក្នុងការស្អប់៖ កាលណាអ្នករស់នៅជាមួយការស្អប់កាន់តែច្រើន ថាមពល និងភាពច្នៃប្រឌិតរបស់អ្នកនឹងត្រូវបាត់បង់។ បើអ្នកជ្រើសរស់នៅដោយគិតអំពីភាពវិជ្ជមាន គ្មានការស្អប់ គ្មានការច្រណែននោះជីវិតអ្នកនឹងកាន់តែមានពន្លឺស្រស់ស្អាតជាងមុន និងអាចទាក់ទាញសំណាងល្អចូលមកក្នុងជីវិតបាន។

IMG_0793

២.កុំនិយាយដើមអ្នកដទៃ៖ តាមពិត ការនិយាយដើមគេមិនមែនថាអាក្រក់ខ្លាំងនោះទេ តែបើចៀសបានក៏ចៀសទៅ យើងកុំចំណាយពេលមានតម្លៃទៅវែកញែករឿងរបស់អ្នកដទៃ។ ពេលខ្លះដើម្បីសម្រាកផ្លូវចិត្ត អ្នកត្រូវឈប់ខ្វល់ពីរឿងដ្រាម៉ាក្នុងបណ្តាញសង្គមទាំងនោះ ដោយជំនួសមកវិញ អ្នកគួរតែឆ្លៀតពេលដើម្បីមើលថែខ្លួនឯងវិញទើបជាការល្អ។

IMG_0792

៣.មានអារម្មណ៍ពេញចិត្តនៅពេលអ្នកមានសុខភាពល្អ៖ ប្រសិនបើអ្នកធ្លាប់ដេកពេទ្យ អ្នកនឹងយល់ច្បាស់ថាវាឈឺចាប់ប៉ុណ្ណា ពេលរាងកាយរបស់អ្នកឈឺ មិនអាចប្រកបការងារអ្វីបាន។ មានមនុស្សច្រើនណាស់ដែលរងទុក្ខទាំងយប់ទាំងថ្ងៃដោយសារជំងឺផ្សេងៗពីគ្នា។ ហេតុនេះនៅពេលដែលអ្នកនៅតែអាចរក្សាសុខភាពរបស់អ្នក ចូរចេះអោយតម្លៃទៅលើសុខភាព ព្យាយាមទទួលទានអាហារល្អៗដែលផ្តល់ជីវជាតិដល់រាងកាយ និងចាប់ផ្តើមហាត់ប្រាណដើម្បីអាចមានរាងកាយមាំមួន ទុកសោយសុខទៅថ្ងៃមុខ៕

IMG_0791