ក្រសួងការពារជាតិ សូមប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។
តាមព័ត៌មានទទួលបាន គេអាចសន្និដ្ឋានថា ធ្លាក់នៅជើងភ្នំខ្មោច នៅក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ មួយឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម មួយទៀតឈ្មោះ ខេង ឆៃយុទ្ធ ពិលុត ។
កម្លាំងទាហាន នៃកងពលដឹកជញ្ជូន៩៩ និងកងពតូចលេខ៧០ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នំា២០២៤នេះ បានចេញប្រតិបត្តិការទៅស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ (អាចធ្លាក់) នៅភូមិសាស្រ្តអូរជាំស្លា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សម្រាប់ព័ត៌មានលម្អិត ហើយតើមានអ្នកធ្វើដំណើរប៉ុន្មាននាក់នៅក្នុងឧទ្ធម្ភាគចក្រនោះ យើងមិនទាន់ទទួលបាននៅឡើយទេ ៕