រឿងដ៏សាមញ្ញទាំង ៣ មនុស្សឆ្លាតដាច់ខាតមិនធ្វើនោះឡើយ

មនុស្សដែលមានភាពឆ្លាតវៃ រមែងដឹងអំពីអ្វីដែលខ្លួនគេនិយាយ និងធ្វើ តែងមានចិត្តប្រយ័ត្នប្រយែងមិនបណ្ដោយឱ្យខ្លួនខុសឆ្គងព្រោះតែទង្វើ ឬសម្ដីណាមួយនោះឡើយ។ ហេតុដូច្នេះហើយ ជាមួយនឹងរឿងដ៏សាមញ្ញទាំង ៣ នេះ ដែលមនុស្សជាច្រើនតែងតែមិនរំលង មិនខ្វល់ ប៉ុន្តែសម្រាប់មនុស្សឆ្លាត ដាច់ខាតមិនធ្វើនោះឡើយ។

Cover Copy

១. កុំលេងសើចនឹងអ្នកដទៃ ៖ មនុស្សម្នាក់ៗកើតមកមានវាសនារៀងៗខ្លួន។ ក្នុង​ជីវិត​មនុស្ស​មិន​ច្រើន​ទេ​ដែល​កើត​មក​ក្នុង​ភាព​ប្រណីត។ ព្យុះនៃជីវិតដោយក្តីបារម្ភអំពីអាហារ សម្លៀកបំពាក់ និងលុយកាក់ ធ្វើឱ្យយើងវិលវល់ និងគ្មានពេលសម្រាប់ខ្លួនឯងសោះ។ ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​យើង​សើច​ចំអកចំពោះអ្នក​ដទៃ​ឡើយ។ មនុស្សគ្រប់រូបមានពេលវេលា និងទីកន្លែងរបស់ពួកគេ។

មាន​តែ​អ្នក​ដែល​បាន​ឆ្លង​កាត់​ថ្ងៃ​វេទនា​ប៉ុណ្ណោះ ​ដែល​យល់​ពី​តម្លៃ​នៃ​សន្តិភាព។ មាន​តែ​អ្នក​ដែល​ធ្លាប់​អត់​ឃ្លាន ប៉ុណ្ណោះទើបយល់ច្បាស់ពីអារម្មណ៍ខ្វះខាត កុំ​គិត​ថា​អ្នក​ដទៃ​មិន​ល្អ​ដូច​អ្នក កុំសើចំអកឡកលើយពេលឃើញគេអត់ ឃើញគេល្ងង់ កុំគិតថាខ្លួនឯងខ្លាំងជាងគេឱ្យសោះ។ មនុស្សឆ្លាតពិតជាចេះដាក់ខ្លួន។ បើអ្នកសើចដាក់គេ ពួកគេនឹងធ្វើពុតជាមិនឃើញ។ កុំសើចនឹងភាពល្ងង់ខ្លៅរបស់អ្នកដទៃ ត្រូវបន្ទាបខ្លួន នោះជាការគួរឱ្យសរសើរ។

D70659b8a31d251c314361316c2f5fe6

២. កុំអង្គុយដកដង្ហើមធំ កុំត្អូញត្អែរទួញសោក ៖ ចិន​មាន​ពាក្យ​មួយ​ឃ្លា​ថា​៖ «​ទួញសោក​ម្តង ក្រ​៣​ឆ្នាំ​» ។ ការដកដង្ហើមធំម្តងនឹងមិនធ្វើឱ្យអ្នកក្រភ្លាមៗនោះទេ ប៉ុន្តែអ្នកដែលដកដង្ហើមញឹកញាប់នឹងនាំសំណាងអាក្រក់ យីអ៊ុនដាក់។ មនុស្សដែលដកដង្ហើមធំ ជាញឹកញាប់ដោយសារតែការធុញថប់ក្នុងចិត្ត ក៏នឹងបង្កើតថាមពលអវិជ្ជមាននៅជុំវិញពួកគេផងដែរ។ ការដកដង្ហើមធំនឹងបំផ្លាញភាពរឹងមាំ ការដកដង្ហើមធំនីមួយៗនឹងកាត់បន្ថយភាពជឿជាក់មួយផ្នែក។ តើ​មនុស្ស​ដែល​គ្មាន​ឆន្ទៈ និង​ជំនឿ​អាច​មាន​សុភមង្គល​ដោយ​របៀប​ណា? ដូច្នេះកុំដកដង្ហើមធំ នៅពេលដែលអ្វីៗដំណើរការខុសមិនបានដូចចិត្ត។

បុរាណ​បាន​ពោល​ថា​ «​ជីវិត​កើត​មក​ដោយ​ខ្លួន​យើង ពរជ័យ​កើត​មក​ដោយ​ខ្លួន​យើង​»។ មនុស្សដែលរស់នៅក្នុងពិភពលោកនេះត្រូវតែដឹងថា ពួកគេអាចពឹងផ្អែកលើខ្លួនឯងតែប៉ុណ្ណោះ។ អ្នកកាន់តែត្អូញត្អែរ អ្នកដទៃនឹងមើលងាយអ្នកកាន់តែច្រើន។ មនុស្ស​មិន​ត្អូញត្អែរ ទោះខំប៉ុនណាក៏គ្មានយីអ៊ុន មិនរីកចម្រើនឡើយ។ ប្រសិនបើអ្នកតែងតែត្អូញត្អែរពីភាពលំបាករបស់អ្នក មិនត្រឹមតែអ្នកដទៃមិនចូលចិត្តស្តាប់នោះទេ អ្នកក៏នឹងមានអារម្មណ៍ថាអ្នកធុញទ្រាន់ផងដែរ។ គ្មានផ្លូវដែលពោរពេញដោយផ្កាកុលាប គ្មានបន្លា និងឧបសគ្គនោះទេ។ ទោះជីវិតហត់នឿយយ៉ាងណា កុំត្អូញត្អែរ។ គ្មានក្របីណាដែលងាប់ដោយភាពនឿយហត់ទេ មានតែជ្រូកដែលស្លាប់ដោយសារខ្ជិលតែប៉ុណ្ណោះ។ ដូច្នេះ យក​ល្អ​ត្រូវ​រង​ទុក្ខ​បន្តិច​ជា​ជាង​នៅ​ទំនេរ​អត់ប្រយោជន៍។ ក្នុង​នាម​ជា​មនុស្ស​មិន​ថា​នឿយហត់​ប៉ុនណា​ទេ បើ​មិន​ត្អូញត្អែរ​ថា​ហត់​ទេ នោះ​ជា​មនុស្ស​ដែល​មាន​ការ​តាំង​ចិត្ត និងស្មារតីល្អ។

7789fccf34ca8de9afd423b36e462eac

៣. កុំឈ្លោះជាមួយអ្នកដទៃ ៖ បុរាណ​បាន​និយាយ​ថា​ «​មាត់​អាច​និយាយ​ពាក្យ​ពីរោះ ឬ​ក៏​អាច​និយាយ​ពាក្យ​អាក្រក់​បាន​ដែរ អ្វី​ដែល​យើង​និយាយ​គឺឆ្លុះបញ្ចាំងពីធាតុពិតរបស់យើង​»​។ កំហឹង​ធ្វើ​បាប​អ្នក ហើយ​អ្នក​តែ​ម្នាក់គត់ដែលរង​ទុក្ខ​ខ្លាំង​បំផុត។ ដូច្នេះ​ហើយ បើ​អ្នក​មិន​ខឹង អន់ចិត្ត ឬ​រំជើបរំជួល​ទេ អ្នក​នឹង​មាន​សំណាង​ច្រើន​ក្នុង​ជីវិត។ កុំខឹងពេលឮពាក្យអាក្រក់ កុំអន់ចិត្ត និងបង្កាច់បង្ខូច ប៉ុន្តែត្រូវតែតស៊ូស្វែងរកផ្លូវល្អ ឈប់រវើរវាយទៀតទៅ។ មានសុភាសិតមួយឃ្លាពោលថា “មិនថាអ្នកហៅក្របី ឬសេះ នោះនឹងបានផល” មានន័យថា មិនអីទេ បើគេប្រមាថ ឬសរសើរពីអ្នកដទៃ ប៉ុន្តែអ្នកមិនត្រូវប្រៀបធៀបឡើយ។ បើ​មិន​ខឹង​ទេ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ជីវិត​ក៏​តែង​មាន​ផ្លូវ​ចេញ៕