មានកំហុស៥យ៉ាងក្នុងជីវិត ដែលគួរឱ្យខ្លាចជាងជាប់បំណុល និងភាពអត់ការងារធ្វើទៅទៀត

មានគេនិយាយថាកាលដែលយើងជាប់បំណុល ឬ គ្មានការងារធ្វើក៏មិនគួរឱ្យខ្លាចដូចកំហុសទាំង៥យ៉ាងខាងក្រោមនេះដែរ ព្រោះបើអ្នកបានប្រព្រឹត្តិវាហើយ ឱកាសបកក្រោយគឺមានតិចណាស់ ដោយសារតែអ្នកទម្លាប់ទៅនឹងសកម្មភាពទាំងនោះ។

Regret

១.មិនរស់ជាខ្លួនឯង៖ ទោះបីជាអ្នកមិនមានជីវភាពធូរធារ ឬ មិនអស្ចារ្យដូចអ្នកដទៃ សូមអ្នករក្សានូវភាពជាខ្លួនឯង កុំសម្តែងអ្វីដែលមិនមែនជាការពិត កុំនិយាយបំប៉ោងខ្លួនដើម្បីអោយគេសរសើរ ព្រោះលើលោកនេះមានតែការពិតទេដែលស្ថិតស្ថេរជារៀងរហូត។ ចូររស់នៅជាមួយការពិត ធ្វើរឿងដែលអ្នកពេញចិត្ត ដើរតាមក្តីស្រមៃ ដែលអ្នកចង់បាន។

IMG_0556

២.អនុញ្ញាតឱ្យអ្នកដទៃសម្រេចចិត្តពីតម្លៃរបស់អ្នក៖ មនុស្សយើងកើតមកមិនមានការគិតដូចគ្នាទេ អ្នកណាគិតថាអ្នកជាមនុស្សល្អ អ្នកខ្លះគិតថាអ្នកជាមនុស្សអាក្រក់ វាស៊ីសងទៅលើវិចារណញ្ញាណរបស់ពួកគេ តែរឿងដែលអ្នកត្រូវចងចាំ គឺត្រូវជឿជាក់លើខ្លួនឯង ស្រលាញ់ខ្លួនឯង មើលថែខ្លួនឯង គោរពខ្លួនឯង កុំបណ្តោយអោយសម្តីអ្នកដទៃមានឥទ្ធិពលលើជីវិតរបស់អ្នកឱ្យសោះ។

IMG_0560

៣.តែងតែរកលេសគ្រប់រឿង៖ កុំធ្វើជាមនុស្សអាត្មានិយម ដើម្បីតែអាចគេចចេញពីបញ្ហា ព្រោះដោយតែងតែរកលេសមកបកស្រាយពីភាពស្អាតស្អំរបស់ខ្លួន។ លើលោកនេះគ្មានអ្នកណាត្រូវរហូតនោះទេ No one perfect ហេតុនេះបើអ្នកធ្វើខុស ត្រូវចេះទទួលកំហុស កែប្រែ រួចធ្វើវាសារជាថ្មី កុំខ្លាចអ្នកដទៃសើចចម្អក ព្រោះទង្វើនេះបានសបញ្ជាក់ថាអ្នកជាមនុស្សចាស់ទុំ ដឹងខុសចេះកែ។

IMG_0559

៤.បង្កើតមិត្តខុស៖ មិត្តគឺពិតជាសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ព្រោះគេជាមនុស្សដែលអាចកំដរយើងឆ្លងកាត់ផ្លូវជីវិតនេះ តែបើអ្នកខ្លាចភាពឯកា ចេះតែរាប់អានអ្នកដទៃធ្វើជាមិត្ត នោះវាអាចបំផ្លាញជីវិតអ្នកវិញ។ មិត្តបើត្រូវជីវិតនឹងស្រស់បំព្រង មិនអផ្សុក តែបើរើសខុស មិត្តនោះអាចនាំជីវិតយើងទៅធ្លាក់នរកជាមួយគេបាន ព្រោះគ្មានអ្នកណាដឹងទេ ថាគេស្ម័គ្រចិត្តចូលមកក្នុងជីវិតយើងដើម្បីអ្វី។

IMG_0557

៥.មិនចង់ដើរចេញពីតំបន់សុខស្រួលរបស់អ្នក៖ ការលូតលាស់ណាមួយតម្រូវឱ្យអ្នកចាកចេញពីជីវិតដ៏កក់ក្តៅ និងសុវត្ថិភាពនោះ។ កុំបណ្តោយឱ្យតំបន់សុខស្រួលលួងលោមអោយអ្នកនៅតែមួយកន្លែងមិនគិតចង់មានការផ្លាស់ប្តូរឱ្យសោះ! ប្រសិនបើអ្នកចង់បានភាពជោគជ័យដ៏អស្ចារ្យ អ្នកត្រូវតែហ៊ានដើរចេញពី "Comfort Zone" របស់អ្នក ហើយស្វែងរកបទពិសោធន៍ថ្មីដែលអ្នកមិនធ្លាប់បានជួប៕

IMG_0558