នៅអាយុ 50 ឆ្នាំត្រូវចាំថា “រក្សាទ្វារគ្រួសារ” ដាច់ខាតកុំឱ្យមនុស្ស ៣ ប្រភេទមកលេង

វាជាការល្អបំផុតសម្រាប់មនុស្សដែលមានអាយុលើសពី 50 ឆ្នាំ មិនឱ្យមនុស្សប្រភេទនេះទៅលេងផ្ទះរបស់ពួកគេ ដើម្បីជៀសវាងបង្កបញ្ហា ឬ ភាពស្មុគស្មាញចូលទៅក្នុងជីវិត ព្រោះមនុស្សទាំងនេះមិនមានបំណងល្អនោះឡើយ យកធ្វើជាគ្នាមិនកើតទេ៖

Door

១.មនុស្សស្អប់អ្នកក្រ និងស្រលាញ់អ្នកមាន៖ អ្នកត្រូវដឹងថា មិនមែនសាច់ញាត្តិទាំងអស់របស់អ្នកសុទ្ធតែគួរឱ្យទុកចិត្តនោះទេ ព្រោះមានញាតិសន្តានខ្លះរស់នៅដើម្បីតែប្រយោជន៍ខ្លួន។ ជាពិសេសចូលចិត្តណាស់ទ្រអ្នកមាន ហើយមើលងាយអ្នកក្រ បើអ្នកមានលុយ ពួកនេះនឹងឱនលំទោនដាក់អ្នក តែបើអ្នកចាប់ផ្តើមធ្លាក់ខ្លួនតែបន្តិច ពួកគេនឹងចាប់ផ្តើមវាយឬកធំដាក់អ្នកភ្លាម ។

58

២.មនុស្សចូលចិត្តនិយាយដើមគេ៖ ទាំងនេះគឺជាប្រភេទមនុស្សដែលចូលចិត្តនិយាយដើមគេ ចូលចិត្តយករឿងរបស់មនុស្សម្នាក់ទៅប្រាប់អ្នកដ៏ទៃ ចូលចិត្តអង្គុយនិយាយអាក្រក់ពីអ្នកដទៃ។ នេះជាប្រភេទមនុស្សដែលចូលចិត្តបង្កបញ្ហានៅជុំវិញខ្លួន ហើយក៏នាំគ្រោះមហន្តរាយគ្រប់ពេលវេលាមកកាន់អ្នកផងដែរ។ សម្រាប់មនុស្សអាក្រក់ប្រភេទនេះ វិធីល្អបំផុតគឺនៅឱ្យឆ្ងាយកាន់តែល្អ។

Lovepik Two Older Adult Women Chatting Picture_501471528

៣.មិត្តដែលតែងតែត្អូញត្អែរ៖ មនុស្សដែលត្អូញត្អែរតែងតែមានថាមពលអវិជ្ជមាន ពួកគេនឹងត្អូញត្អែរ និយាយរៀបរាប់ពីការធ្លាក់ទឹកចិត្ត ឬ អារម្មណ៍សោកសៅគ្រប់ពេល។ ជាមួយនឹងមនុស្សបែបនេះ ជីវិតរបស់អ្នកនឹងក្លាយទៅជាងងឹត គួរឱ្យធុញ និងអវិជ្ជមានទៅតាមពួកគេដែរ។ ជីវិតអាចស្រស់ស្រាយ និងល្អ ប្រសិនបើអ្នកនៅជាមួយមនុស្សវិជ្ជមាន និងសុទិដ្ឋិនិយម។ មនុស្សសុទិដ្ឋិនិយមគឺដូចជាពន្លឺដែលបំភ្លឺផ្លូវ ជួយយើងស្វែងរកកាំរស្មីនៃក្តីសង្ឃឹម។ ការនៅជាមួយពួកគេនឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែស្រស់ស្អាត។ ដូច្នេះបើអ្នកមិនចង់ឱ្យជីវិតអ្នកពោរពេញទៅដោយអារម្មណ៍អវិជ្ជមាន សូមនៅឱ្យឆ្ងាយពីមនុស្សដែលចូលចិត្តរអ៊ូគ្រប់រឿង មិនលើកលែង៕

How Social Connections Keep Seniors Healthy Hero 1024x672

-->