នៅក្នុងជីវិតប្រចាំថ្ងៃ វាមិនមែនជារឿងចម្លែកទេក្នុងការជួបមនុស្សដែលចូលចិត្តលេងសើច។ គោលបំណងរបស់ពួកគេអាចគ្រាន់តែជាការនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះ។ តែទោះយ៉ាងណាក៏ដោយ ក៏មានរឿងកំប្លែងដែលបង្កគ្រោះថ្នាក់ផងដែរ ដូចជាលេងជាមួយអារម្មណ៍ ឬធ្វើឱ្យអ្នកដទៃឈឺចាប់ ជាពិសេសរឿងទាំង៣ខាងក្រោមនេះ៖
១.លុយ៖ មានពាក្យបុរាណមួយពោលថា ទោះបីជាអ្នកជិតស្និទ្ធក៏ដោយ បងប្អូនក៏ដោយ អ្នកត្រូវតែច្បាស់លាស់អំពីលុយ ទោះបីជាវាត្រឹមតែ1$ក៏ដោយ បើមិនដូច្នេះទេអ្វីៗនឹងកាន់តែស្មុគស្មាញ។ លុយមិនមែនជារឿងលេងសើចទេ នេះជាបញ្ហារសើបងាយបង្កឱ្យមនុស្សមានការកកិត ការយល់ច្រឡំ និងជម្លោះ។ ពេលខ្លះគ្រាន់តែលេងសើចខុសកន្លែង អ្នកដទៃអាចច្រឡំថាជាការពិត នាំឱ្យមានការយល់ច្រលំ និងផលវិបាកដែលមិនអាចទាយទុកជាមុនបាន ដូច្នេះកុំនិយាយលេងសើចរឿងលុយ។
២.កំហុស និងការឈឺចាប់របស់អ្នកដទៃ៖ ភាពខ្វះខាត និងការឈឺចាប់របស់អ្នកដទៃ គឺជារឿងដែលពួកគេតែងតែចង់លាក់បាំង ដូច្នេះកុំប៉ះពួកគេដោយបំពាន ជាពិសេសនៅពេលដែលពួកគេកំពុងមានទុក្ខ។ ប្រសិនបើយើងរីករាយនឹងភាពខ្វះខាត និងការឈឺចាប់របស់អ្នកដទៃ នោះយើងកំពុងបន្ទាបបុគ្គលិកលក្ខណៈរបស់យើង។ ត្រូវចាំថា ទោះមិត្តល្អប៉ុណ្ណាក៏ដោយ ត្រូវតែមានដែនកំណត់។ ទំនាក់ទំនងកាន់តែល្អ មានការហាមឃាត់កាន់តែច្រើនដែលត្រូវតែគោរព។ ដូច្នេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកគួរតែចងចាំជាដាច់ខាត កុំប៉ះពាល់ការឈឺចាប់របស់អ្នកដទៃ ជាពិសេសមិត្តជិតស្និទ្ធ។
៣.សាច់ញាតិរបស់អ្នក៖ ពេលលេងសើចជាមួយមិត្តភ័ក្ដិ ចូរចាំថា៖ កុំលេងសើចជាមួយមនុស្សជាទីស្រឡាញ់ជាដាច់ខាត។ កុំពិភាក្សាអ្នកដទៃដោយបំពាន យើងគ្រាន់តែដើរលេងជាមួយមិត្តភ័ក្តិ ដូច្នេះយើងគ្មានសិទ្ធិវិនិច្ឆ័យអ្នកដែលមិនពាក់ព័ន្ធនោះទេ។ ក្នុងនាមជាមិត្តភក្តិ យើងត្រូវរៀនគោរពគ្នាទៅវិញទៅមក ជាពិសេសសាច់ញាតិ និងប្រវត្តិគ្រួសាររបស់ពួកគេ។ បើមិនដូច្នេះទេ វានឹងធ្វើឱ្យពួកគេមានអារម្មណ៍អាក់អន់ចិត្តជាខ្លាំង។ ក្នុងលោកនេះ ភាពស្និទ្ធស្នាលរាប់អានគ្នាច្រើន ឈរក្បែរគ្នា ទីបំផុតក៏បែកបាក់គ្នា ដោយគ្រាន់តែលេងសើចនឹងញាតិសន្តានគ្នាទៅវិញទៅមក៕