៥ យ៉ាងនេះ ស្ត្រីត្រូវនៅស្ងៀម ដើម្បីសន្សំគុណធម៌ និងបានសេចក្តីសុខក្នុងជីវិត

ស្ត្រីដែលឆ្លាតនឹងចេះយោគយល់ចំពោះអ្នកដទៃជានិច្ចជាពិសេសនាងចេះស្ងៀមស្ងាត់នៅក្នុងអំឡុងពេលសំខាន់ៗចំនួន ៥ ក្នុងជីវិតរបស់នាង។ ស្រ្តីបែបនេះនឹងមានតែធម៌ត្រជាក់នៅក្នុងខ្លួន ជីវិតមានតែសេចក្តីសុខ និងភាពរុងរឿង ព្រោះនាងចេះហាត់ដំចិត្តអោយមានភាពស្ងៀមស្ងាត់ និងគិតបានស៊ីជម្រៅ៖

Smart

១.នៅស្ងៀមពេលមានការយល់ច្រលំ៖ ពេលយល់ខុស ត្រូវចាំថា បើគេចង់ជឿអ្នក គេនឹងជឿអ្នក មិនថាអ្នកនិយាយអ្វីក៏ដោយ។ តែបើមនុស្សមិនជឿអ្នកទេ មិនថាអ្នកនិយាយច្រើន ឬ មានអំណះអំណាងប៉ុណ្ណានោះទេ ពួកគេគ្រាន់តែជឿអ្វីដែលពួកគេចង់ជឿប៉ុណ្ណោះ។ ភាពស្ងៀមស្ងាត់គឺជាប្រភេទនៃប្រាជ្ញាដែលជាសមត្ថភាពដ៏ជ្រាលជ្រៅរបស់ស្ត្រីក្លាហាន។ ការនៅស្ងៀមមិនមែនមានន័យថាអ្នកទទួលយកការខុសនោះទេ ប៉ុន្តែវាមានន័យថា អ្នកសន្សំពេលវេលាបន្ថែមដើម្បីខ្លួនឯង។

IMG_0309

២.នៅស្ងៀមពេលអ្នកដទៃនិយាយ៖ ការចេះស្តាប់ គឺជាអាវុធសំខាន់របស់ស្រ្តីឆ្លាត ដែលអាចជួយពួកគេបើកចិត្តរបស់ពួកគេ បង្កើតទំនាក់ទំនងរឹងមាំ និងបញ្ចេញពន្លឺដ៏អស្ចារ្យ។ នៅពេលអ្នកដឹងថាពេលណាគួរនៅស្ងៀមស្តាប់អ្នកដទៃ ពេលណាត្រូវនិយាយ ពេលនោះហើយដែលអ្នកក្លាយជាមនុស្សយល់ពីកាលៈទេសៈ។

IMG_0311

៣.មិននិយាយបំផ្លាញទឹកចិត្តអ្នកដទៃ៖ ក្នុងការជជែកដេញដោល សូមកុំបន្ថែមប្រេងទៅក្នុងភ្លើង ប៉ុន្តែត្រូវរៀននៅស្ងៀមដើម្បីដោះស្រាយបញ្ហា។ កុំដើម្បីតែចង់ឈ្នះអ្នកដទៃ សុខចិត្តនិយាយពាក្យដែលអាចធ្វើអោយអ្នកដទៃឈឺចាប់ ព្រោះការធ្វើបែបនេះមិនខុសអីពីចង់បង្ហាញថាអ្នកជាមនុស្សថោកទាបនោះទេ។

IMG_0310

៤.នៅស្ងៀមដើម្បីបង្កើតទំនាក់ទំនងល្អ៖ មនុស្សជាច្រើនត្អូញត្អែរថា ពួកគេមានអារម្មណ៍ឯកោខ្លាំង បើទោះបីជាពួកគេនៅក្បែរមនុស្សជាទីស្រលាញ់របស់ពួកគេក៏ដោយ។ ក្នុងអំឡុងពេលសន្ទនា កុំផ្តោតតែលើការបញ្ចេញមតិរបស់អ្នក។ ផ្ទុយទៅវិញ ចូរសង្កេតមើលប្រតិកម្មរបស់អ្នកដទៃ។ រង់ចាំឱ្យពួកគេនិយាយចប់ បន្ទាប់មកសឹមអ្នកនិយាយបន្ត។ បើមិនដូច្នេះទេ មិនត្រឹមតែការសន្ទនានឹងឈានដល់ទីបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងក៏អាចឈានដល់ទីបញ្ចប់យ៉ាងងាយស្រួលផងដែរ។

IMG_0308

៥.ភាពស្ងៀមស្ងាត់ជួយអ្នកឱ្យកាន់តែឆ្លាតវៃ៖ និយាយតិច អ្នកនឹងមានពេលច្រើនដើម្បីគិត និងបង្កើតគំនិតគុណភាពជាច្រើន។ ប្រសិនបើអ្នកនិយាយច្រើនពេក គំនិតរបស់អ្នកនឹងមិនអាចបង្ហាញការយល់ដឹងបានពេញលេញទេ។ សូមចងចាំថា រក្សាចិត្តរបស់អ្នកឱ្យនៅស្ងៀម ភ្នែករបស់អ្នកនឹងភ្លឺស្វាង យល់ដឹង និងទូលំទូលាយជាងមុន៕

IMG_0312