មនុស្ស ៣ ប្រភេទនេះ មិនងាយបង្ហោះអ្វីផ្ដេសផ្ដាសលើបណ្ដាញសង្គមនោះឡើយ

បណ្តាញសង្គមជាមួយរង្វង់មិត្តភ័ក្តិដែលនាំមកនូវអត្ថប្រយោជន៍មួយចំនួនដល់យើង។ វាក៏ជួយយើងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីមនុស្ស រក្សាទំនាក់ទំនងជាមួយសាច់ញាតិ និងមិត្តភក្តិ ហើយមានប្រយោជន៍សម្រាប់ការកម្សាន្ត និងការសម្រាកលំហែកាយ។ ទោះយ៉ាងណាក៏ដោយ វាមិនមែនជាការផ្តោតអារម្មណ៍នៃជីវិតរបស់អ្នកទេ។ កុំឱ្យបណ្តាញនិម្មិតនោះលងបន្លាចជីវិតរបស់អ្នកបានឱ្យសោះ។

យ៉ាងណាមិញ មនុស្ស​ ៣ ​ប្រភេទ​នេះ​​កម្រ​ចែករំលែក​ព័ត៌មានរបស់ពួកគេនៅលើ​បណ្តាញ​សង្គម​ណាស់។ ពួកគេ​បាន​លះបង់​បន្ទុក​ខាងក្នុង​របស់​ពួកគេ ហើយ​រស់នៅ​ដោយ​ផាសុកភាព​បំផុត។ សម្រាប់អ្នកដែលចូលចិត្តចែករំលែកអំពីជីវិតរបស់ពួកគេ សូមកុំបន្ទោសពួកគេ ព្រោះមនុស្សគ្រប់រូបមានស្ថានភាពរស់នៅ និងរបៀបរស់នៅរៀងៗខ្លួន។ ការរស់នៅមិនប៉ះពាល់ដល់អ្នកដទៃ គឺជារឿងល្អ ហើយកុំលូកដៃរឿងអ្នកដទៃ រឹតតែល្អ។

១. មនុស្សដែលកម្រចែករំលែក ៖ មនុស្សមួយចំនួនចូលចិត្តចែករំលែកអ្វីគ្រប់យ៉ាងនៅលើបណ្តាញសង្គម ពីកន្លែងដែលពួកគេទៅ ស្លៀកពាក់អ្វី ចូលចិត្តញុំាអ្វី និងពួកគេនៅជាមួយអ្នកណា។ នេះអាចបណ្តាលឱ្យពួកគេរងការរិះគន់ថាមិនសមហេតុផល ប៉ុន្តែតាមពិតវាគ្រាន់តែជាការចង់ចែករំលែកលេងកម្សាន្តតែប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ មាន​មនុស្ស​ដែល​ចែករំលែក​តិចតួច​បំផុត​អំពី​ជីវិត​ផ្ទាល់​ខ្លួន។ ពួកគេការពារឯកជនភាពរបស់ពួកគេ និងរក្សាទំនាក់ទំនងរបស់ពួកគេនៅក្នុងរង្វង់មិត្តភក្តិជិតស្និទ្ធ ចៀសវាងការប៉ះពាល់ និងការរិះគន់ពីសំណាក់អ្នកដទៃ។

២. ជាមនុស្សមានវិន័យខ្ពស់ ៖ មានមនុស្សដែលពិបាកចែករំលែកអ្វីទាំងអស់នៅលើទំព័រផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេ​ចំណាយ​ពេល​ទំនេរ​ទាំង​អស់​លើ​ការ​កែ​លម្អ​ខ្លួន​ឯង ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គ្រប​ដណ្ដប់​លើ​ជីវិត​របស់​ពួក​គេ​ឡើយ។ មនុស្សទាំងនេះតែងតែផ្តោតលើការរីករាយនឹងជីវិតពិត ដោយមិនរំខានដល់ដំណើរការដ៏ស្មុគស្មាញនៃការថតរូប ការកែសម្រួល និងការបង្ហោះនៅលើបណ្តាញសង្គម។

៣. មនុស្សដែលគោរពភាពឯកជន ៖ មនុស្ស​ដែល​ចូល​ចិត្ត​ស្ថិត​នៅ​ក្នុងពិភពផ្ទាល់ខ្លួន​ច្រើន​តែ​មិន​បាន​ចែក​រំលែក​ច្រើន​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ពួកគេជាមនុស្សសាមញ្ញ ចូលចិត្តនៅម្នាក់ឯង និងចូលចិត្តភាពស្ងប់ស្ងាត់។ ពួកគេមិនខ្វល់ពីភ្នែកអ្នកដទៃ ក៏មិនខ្វល់ពីសម្ដីដែលអ្នកដទៃនិយាយពីពួកគេដែរ ជីវិតរបស់ពួកគេគឺរស់នៅយ៉ាងសុខស្រួលក្នុងពិភពឯកជរបស់ពួកគេ៕