របស់សំខាន់ទាំង ៤ បើបុរសណាហ៊ានផ្ដល់ឱ្យអ្នក បញ្ជាក់ថា​ គាត់ស្រឡាញ់អ្នកច្បាស់លាស់ មិនមែនលេងសើចទេ

ស្រីៗអាចសង្កេតមើលបាន របស់ ៤ យ៉ាងនេះ គឺសំខាន់ណាស់សម្រាប់បុរស ដែលគាត់មិនឱ្យអ្នកណាម្នាក់ប៉ះពាល់ដោយងាយឡើយ។ ប៉ុ​ន្តែ ប្រសិនបើគាត់ហ៊ានឱ្យអ្នកកាន់ ឬប៉ះ នោះមានន័យថា គាត់ច្បាស់លាស់នឹងអ្នក ស្រឡាញ់អ្នកខ្លាំងលើសអ្វីទាំងអស់ មិនមែនឡេះឡោះ លេងសើចនឹងអ្នកនោះឡើយ។

Cover Copy

១. គាត់ឱ្យអ្នកកាន់កាបូបលុយរបស់គាត់

គ្រប់គ្នាសុទ្ធតែដឹងថា កាបូបលុយ គឺជារបស់ឯកជនបំផុត ដែលមិនគួរឱ្យអ្នកណាកាន់ ឬប៉ះដោយងាយឡើយ។ ដូច្នេះហើយ មានតែអ្នកដែលបុរសជឿជាក់ និងទុកចិត្តពិតប្រាកដទេ ដែលមនុស្សប្រុសហ៊ានឱ្យគេកាន់ ឬប៉ះពាល់កាបូបលុយនោះបាន។ ជាពិសេស ស្ត្រីដែលអាចគ្រប់គ្រងកាបូបរបស់បុរសបាន គឺជាស្ត្រីដែលបុរសស្រឡាញ់ និងជឿជាក់ខ្លាំងបំផុត។

បុរសម្នាក់ដែលស្រលាញ់អ្នកយ៉ាងពិតប្រាកដ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោយសេរី និងពិនិត្យមើលកាបូបរបស់គាត់ ដែលមានន័យថា គាត់ស្រលាញ់អ្នកខ្លាំងណាស់។ គាត់​គ្មាន​អាថ៌កំបាំង​អ្វី​ដើម្បី​លាក់​ពី​អ្នក​ទេ គាត់​ក៏​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ មិន​តូច​ចិត្ត​ដែរ នេះក៏បញ្ជាក់ឱ្យឃើញថា គាត់ក៏រីករាយ និងសប្បាយចិត្តឱ្យអ្នកចាយលុយរបស់គាត់។

១

២. ទូរសព្ទ និងកុំព្យូទ័រផ្ទាល់ខ្លួន

ប្រសិន​បើ​គាត់​លាតត្រដាង​ខ្លួន​ឯង​ចំពោះ​អ្នក​ដោយ​បើកចំហ វា​មាន​ន័យ​ថា​ គាត់​មាន​ចិត្ត​ស្មោះ​ត្រង់​ដោយ​គ្មាន​ការ​ភូតភរ ឬ​បោក​បញ្ឆោត​ឡើយ។ ជាមួយគ្នានេះ គាត់ក៏ចង់បង្ហាញទៅកាន់អ្នកថា អ្វីដែលជារបស់គាត់ក៏ជារបស់អ្នកដែរ ដោយគ្មានករណីលើកលែងឡើយ។

ផ្ទុយទៅវិញ មានបុរសៗដែលតែងតែលាក់លៀមទូរសព្ទពេលនៅជាមួយមិត្តស្រី ខ្លាចមិត្តស្រីប៉ះ កាន់ និងឃើញរឿងរបស់គេណាស់។ មានលទ្ធភាពតែមួយគត់ គឺគាត់កំពុងធ្វើរឿងលាក់កំបាំងជាច្រើននៅពីក្រោយខ្នងរបស់អ្នក ទើបគាត់ហួងហែងរបស់ទាំងនេះ។ ដូច្នេះហើយ ស្រីៗកុំ​ទុក​ចិត្ត​​លើ​មនុស្ស​ប្រភេទ​នោះ គាត់​ច្បាស់​ជា​មិន​ស្រឡាញ់​អ្នក​ទេ អ្នក​ និងគាត់គ្រាន់​តែ​ជា​ទំនាក់ទំនង​មួយឆាវរបស់​គាត់​ម្នាក់​ប៉ុណ្ណោះ។

5eb55624900c40355f5cb3a0f8b3a538

៣. លេខកូដសម្ងាត់ Facebook ឬបណ្ដាញសង្គមផ្សេងៗរបស់គាត់

ក្នុងយុគសម័យបច្ចេកវិទ្យា 4.0 នេះ បុរសមានល្បិចជាច្រើនដើម្បីបញ្ឆោតមិត្តភ័ក្តិរបស់គេ។ ហើយកន្លែងមានជីជាតិដែលត្រូវធ្វើនោះគឺគណនីបណ្តាញសង្គម ព្រោះនៅលើ Facebook ឬបណ្ដាញសង្គមផ្សេងៗ មនុស្សអាចស្គាល់គ្នា និងសន្ទនាសម្ងាត់ដោយគ្មាននរណាម្នាក់ដឹងឡើយ។ ដូច្នេះហើយ បុរសម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ សុខចិត្តផ្តល់ឱ្យអ្នកនូវពាក្យសម្ងាត់បណ្តាញសង្គមដូចជា Facebookជាដើមដោយមិនស្ទាក់ស្ទើរ។ ព្រោះ​គាត់​គ្មាន​អ្វី​លាក់លៀម​ពី​អ្នក ទើប​គាត់​ជឿជាក់​លើអ្នកទាំងស្រុងបែបនេះ។

២

៤. លេខកូដសម្ងាត់ធនាគារ

នៅពេលដែលបុរសមានស្នេហា គាត់អាចឱ្យមិត្តស្រីរបស់គាត់នូវអំណោយថ្លៃៗជាច្រើន អាស្រ័យលើសមត្ថភាពហិរញ្ញវត្ថុរបស់គាត់។ ប៉ុន្តែវាពិតជាពិបាកសម្រាប់គាត់ក្នុងការអនុញ្ញាតឱ្យអ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់គាត់ និងរក្សាសៀវភៅសន្សំប្រាក់របស់គាត់។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​គាត់​ចង់​រៀបការ​ និង​ទុក​ចិត្ត​ដោយ​អស់​ពី​ចិត្ត នោះ​គឺ​ជា​រឿង​ខុស​គ្នា​ទាំង​ស្រុង។

នៅពេលដែលអ្នកជាម្ចាស់បេះដូងរបស់គាត់ ជីវិត និងអនាគតរបស់គាត់ គឺសម្រាប់អ្នក អ្វីផ្សេងៗទៀតគាត់ក៏មិនលាក់បាំងនឹងអ្នកដែរ។ គាត់មិនស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអ្នករក្សាទុក និងប្រើប្រាស់ប្រាក់នៅលើកាតធនាគារគាត់ឡើយ។ គាត់ចង់ឱ្យអ្នកធ្វើជាមេគ្រួសារ "អ្នកកាន់កូនសោ" និងជាម្តាយរបស់កូនៗរបស់គាត់។ អ្វី​ដែល​គាត់​ចង់​បាន​ពី​ទំនាក់ទំនង​នេះ គឺ​ភាព​ជាប់​បានយូរ និង​ស្ថិរភាព មិនមែន​ជា​ស្នេហា​មិន​ច្បាស់លាស់​គ្មាន​គោលដៅ​នោះ​ទេ​៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក