ការគិត ៤ ប្រភេទ ដែលឥតប្រយោជន៍ និងអាចធ្វើឲ្យអ្នកក្រជារៀងរហូត

ខាងក្រោមនេះជាការគិត៤ប្រភេទដែល«ធ្វើឱ្យអ្នកជួបនឹងភាពក្រីក្រ» បើអ្នកចង់មានជីវិតពោរពេញដោយសុភមង្គល ចូររៀនផ្លាស់ប្តូរការគិតឥឡូវនេះ ។ ក្នុងនាមជាមនុស្ស បើអ្នកចង់បានជីវិតល្អ និងមានសុភមង្គល ចូរជៀសវាងការគិត៤ប្រភេទខាងក្រោមដែលធ្វើឱ្យអ្នកមិនអាចងើបក្បាលបាន៖

Fail

១.ផ្នត់គំនិតថេរ៖ មានប្រភេទមនុស្សដែលតែងតែទទួលយកកម្រិតសុវត្ថិភាពបច្ចុប្បន្ន។ ពួកគេរឹងរូស មិនចង់បានការបង្កើតថ្មី ឬ ភាពជោគជ័យក្នុងជីវិតទេ។ មនុស្សដែលមានផ្នត់គំនិតថេរ ច្រើនតែឃើញអ្វីៗតាមទស្សនៈមានកំណត់។ ពួកគេជឿថាអ្វីៗគឺពិបាកនឹងផ្លាស់ប្តូរណាស់ ព្រោះវាច្រើនតែត្រូវបានកំណត់ដោយជំនឿ និងវិធីនៃការគិតរបស់ពួកគេ។ ពួកគេជឿថាមនុស្សកើតមកមានសមត្ថភាព និងភាពវៃឆ្លាតខុសៗគ្នា ហើយវាពិបាកក្នុងការផ្លាស់ប្តូរ។

The 7 Reasons We Fail 1024x682

-->

២.ការគិតអវិជ្ជមាន៖ មនុស្សមួយចំនួនដែលមានអតីតកាលមិនសប្បាយចិត្ត និងកុមារភាពដែលមិនសប្បាយចិត្ត ជារឿយៗធ្លាក់ចូលទៅក្នុងគំរូនៃការគិតអវិជ្ជមាន។ ពួកគេមានចិត្តគំនិតស្អប់អ្វីៗទាំងអស់ ហើយជារឿយៗត្អូញត្អែរ។ ជំនួសឱ្យសុទិដ្ឋិនិយម វិជ្ជមាន និងរីកចម្រើន មនុស្សដែលមានគំនិតអវិជ្ជមានច្រើនតែគិតអំពីសំណាងអាក្រក់។ ដូច្នេះហើយ ពួកគេងាយនឹងបាត់បង់ឱកាសល្អៗជាច្រើនដែលចូលមក។ ដោយសារតែការគិតអវិជ្ជមានរបស់ពួកគេជាញឹកញាប់ធ្វើឱ្យអ្នកនៅជុំវិញខ្លួនទទួលរងផលប៉ះពាល់។ ចំណែកខ្លួនគេវិញ វានឹងពិបាកសម្រាប់ពួកគេក្នុងការមានសេចក្តីអំណរ និងសុភមង្គលពិត។

Untitled Design 7 1024x512

៣.ការគិតដូចសត្វក្តាមគិត៖ ប្រសិនបើយើងដាក់ក្តាមនៅក្នុងធុងមួយ ក្តាមនឹងពឹងលើភាពក្លាហានរបស់វាដើម្បីវារចេញ។ ប៉ុន្តែបើមានក្តាមច្រើន នោះមិនអាចឡើងចេញបានទេ។ ព្រោះក្តាមខាងក្រោមនឹងប្រថុយជីវិតដើម្បីទាញក្តាមខាងលើចុះ ហេតុដូច្នេះហើយបានជានៅទីបញ្ចប់គ្មានក្តាមណាអាចវារចេញពីធុងបានឡើយ។ មនុស្សដែលមាន "ការគិតដូចសត្វក្តាម" បែបនេះនឹងពិបាកក្នុងការជោគជ័យក្នុងជីវិត។

PLEXUSGLOBAL1 WEB 1300x650

៤.ការគិតខ្លី៖ អាចនិយាយបានថាមនុស្សដែលមើលឃើញខ្លីដឹងតែពីវិធីស្វែងរកផលប្រយោជន៍តូចតាចប៉ុណ្ណោះ។ ពួកគេមានទស្សនៈបង្អាក់ការគិតរបស់ខ្លួនឯងព្រោះមិនចូលចិត្តគិតវែងឆ្ងាយ អោយស៊ីជម្រៅ ដូច្នេះហើយមនុស្សបែបនេះទោះខំដល់ថ្ងៃស្លាប់ទៀតក៏មិនអាចគេចចេញពីភាពក្រីក្របានដែរ៕

Fail Fast