តស់! មកដឹងអំពីចរិតលក្ខណៈលម្អិត និងវិបត្តិមួយចំនួន តាមរយៈខែកំណើត

តើអ្នកដឹងទេថា ខែកំណើតទាំង ១២ អាចបង្ហាញពីលក្ខណៈផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗបានយ៉ាងច្បាស់ តើយើងជាមនុស្សបែបណា បុគ្គលិកលក្ខណៈដ៏ជ្រាលជ្រៅរបស់យើង និងជាមនុស្សប្រភេទណា? តស់! មកដឹងលម្អិតទាំងអស់គ្នា ថាតើត្រូវទៅនឹងអ្នកដែរឬទេ?

១

១. ខែមករា ៖ អ្នកដែលកើតក្នុងខែមករា គាត់គឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ មាន​មហិច្ឆតា​ ចេះប្រុងប្រយ័ត្ន ស្គាល់​តម្លៃ​របស់​វត្ថុ ក៏ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្លាំងណាស់ ចូលចិត្តការប្រកួតប្រជែង ប៉ុន្តែ​មិនងាយបង្ហាញ​អារម្មណ៍ចេញមកក្រៅនោះឡើយ។

២. ខែកុម្ភៈ ៖ អ្នកដែលកើតក្នុងខែកុម្ភៈ គឺជាមនុស្សដែលរីករាយ និងសកម្មខ្លាំង។ តែងមានស្នាមញញឹមពោរពេញដោយថាមពលវិជ្ជមាន មានភាពច្នៃប្រឌិត មិន​ចូលចិត្ត​ដើរ​តាម​អ្នក​ដទៃ ​ស្រឡាញ់​សេរីភាព ប៉ុន្តែ​​មាន​ផ្នែក​រឹងរូស និងប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ និងវិន័យរបស់ខ្លួនឯងខ្លាំង។

៣. ខែមីនា ៖ អ្នកដែលកើតក្នុងខែមីនា គឺ​ជា​មនុស្ស​ដែលមាន​ចិត្ត​អាណិត​អាសូរដល់ង្នកដទៃ ងាយស្រួលក្នុងការចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន អាចសម្របខ្លួនទៅនឹងស្ថានភាពគ្រប់បែបយ៉ាងបានយ៉ាងល្អ។ លើសពីនេះ ពួកគេក៏​ជា​មនុស្ស​មាន​វិធីសាស្ត្រ​ច្រើន​ចូលចិត្ត​សង្កេត ប៉ុន្តែ​ចូលចិត្ត​វាយ​តម្លៃ​អ្នក​ដទៃ​ដោយ​មិន​ដឹង​ខ្លួន។

៤. ខែមេសា ៖ អ្នកដែលកើតក្នុងខែមេសា គឺជាមនុស្សដែលមានថាមពលខ្ពស់។ មើលពិភពលោកក្នុងពន្លឺវិជ្ជមាន ចូលចិត្តរៀនពីអ្វីដែលថ្មីៗ ស្មោះត្រង់ និងឆ្លាតវៃ មានការចងចាំដ៏ល្អ ស្មោះត្រង់ទាំងស្រុងជាមួយមិត្តភក្តិ។ ​ប៉ុន្តែមនុស្សកើតក្នុងខែនេះ ក៏​ជា​មនុស្ស​ងាយ​ឆាប់​ខឹង និង​មាន​ចិត្ត​ឆេវឆាវខ្លាំង។

Faae69b860fdeeed436b8db9a604224c

៥. ខែឧសភា ៖ អ្នកដែលកើតនៅក្នុងខែឧសភា ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំង មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្លួន​ឯង ហើយក៏ជាមនុស្សតឹងតែងណាស់ដែរ។ មិនបត់បែនច្រើន ស្រឡាញ់យុត្តិធម៌ ​មិន​ចូល​ចិត្ត​ទាញ​យក​ប្រយោជន៍​ពី​អ្នក​ណា​ទេ ក៏មិនឱ្យគេដើរខ្សែលើខ្លួននោះដែរ។ ចរិតមួយទៀតរបស់មនុស្សខែនេះគឺ រឹងរូស មានះ ពេល​សម្រេច​ចិត្ត​អ្វី​មួយ តែង​ប្រើ​គំនិត​ផ្ទាល់​ខ្លួន​ជា​ការ​ផ្តោត​សំខាន់។

៦. ខែមិថុនា ៖ អ្នកដែលកើតក្នុងខែមិថុនា គឺជាមនុស្សដែលមានការអត់ធ្មត់ច្រើន។ អាចរស់រានបានល្អ អាច​ស្ថិត​នៅ​ក្រោម​សម្ពាធ​បាន​យ៉ាង​ងាយ ​ជា​មនុស្ស​និយាយ​ត្រង់​ និង​មាន​ប្រាជ្ញា​ខ្លាំង​។ ទំនោរមើលទៅពិភពលោកដោយមនសិការ ជាជាងប្រើពាក្យ អារម្មណ៍ និងកម្លាំង។ ប៉ុន្តែ​អ្នកកើតខែនេះមិនសូវជាមានការប្រុងប្រយ័ត្ននោះឡើយ។

៧. ខែកក្កដា ៖ អ្នកដែលកើតក្នុងខែកក្កដា ជាមនុស្សរសើប ប្រកាន់ខ្ជាប់ច្បាប់ទម្លាប់ខ្លាំង ក៏​ជា​មនុស្ស​ម្នាក់​ដែល​មើលពីខាងក្រៅទៅដូចកោងកាចខ្លាំង តែធាតុពិតមាន​ចិត្ត​ស្លូតបូត មាន​ចិត្ត​សប្បុរស និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។ ប៉ុន្តែពេលខ្លះ មានអារម្មណ៍មិនស្ថិតស្ថេរឡើយ។

៨. ខែសីហា ៖ អ្នកដែលកើតក្នុងខែសីហា គឺជាមនុស្សដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ពោរពេញដោយភាពជឿជាក់ គាត់​ក៏ជា​មនុស្ស​ដែល​ពូកែជម្នះ មានភាពជា​អ្នកដឹកនាំ ហើយ​កម្រ​នឹង​ចុះចាញ់​អ្នកណា​ម្នាក់ណាស់​។ លើសពីនេះពួកគេក៏ជាមនុស្សដែលមានគោលដៅជីវិតច្បាស់លាស់ ប៉ុន្តែឆាប់ខឹង និងមិនសូវពួកែចេះអត់ធ្មត់ប៉ុន្មានទេ ក៏មិនចូលចិត្តឱ្យអ្នកណាមករិះគន់គេនោះដែរ។

0f49a2f7387b0aa221b995fd455ca399

៩. ខែកញ្ញា ៖ អ្នកដែលកើតក្នុងខែកញ្ញា គឺជាមនុស្សដែលមានមន្តស្នេហ៍ អាចទាក់ទងមនុស្សគ្រប់កម្រិត ពូកែទំនាក់ទំនង ចេះរៀបចំ និងតម្រង់ទិសលម្អិតខ្ពស់។ មនុស្សទាំងនេះក៏​ចូល​ចិត្ត​ចំណាយ​ពេល​ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ មិនខ្វល់ពីក្រសែភ្នែក និងសម្ដីអ្នកដទៃឡើយ ហើយក៏ជាប្រភេទដែលមានពិភពផ្ទាល់ខ្លួនដែរ។

១០. ខែតុលា ៖ អ្នកដែលកើតក្នុងខែតុលា គឺជាមនុស្សដែលចេះអាណិតអាសូរអ្នកដទៃ ចូលចិត្តស្របជាមួយអ្នកដទៃ មិន​ចូល​ចិត្ត​ឈ្លោះ​ប្រកែក​គ្នា ស្រឡាញ់​សន្តិភាព មាន​សុជីវធម៌ និង​រួសរាយ​រាក់ទាក់ ចូលចិត្ត​ចូលប្រឡូកក្នុងសង្គម។ ប៉ុន្តែ​ក៏​ជា​មនុស្ស​ងាយប្រែប្រួល ឆាប់ធុញ អារម្មណ៍មិនស្ថិតស្ថេរទេ។

១១. ខែវិច្ឆិកា ៖ អ្នកដែលកើតក្នុងខែវិច្ឆិកា គឺ​ជា​មនុស្ស​ដែល​តែងតែ​ប្រុង​ប្រយ័ត្ន ឆ្លាតវៃ មាន​ប្រាជ្ញា​ខ្លាំង ហើយ​ស្រឡាញ់​ភាពត្រឹមត្រូវ និង​យុត្តិធម៌។ អ្នកទាំងនេះក៏​ជា​មនុស្ស​ដែល​ចូលចិត្ត​គិត និយាយអី ធ្វើហ្នឹង។ រួមទាំងការបង្ហាញខ្លួនឯងដោយផ្ទាល់ និងត្រង់ ពេលខ្លះ សម្ដីត្រង់ធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកជុំវិញដោយមិនដឹងខ្លួន។

១២. ខែធ្នូ ៖ អ្នកដែលកើតក្នុងខែធ្នូ គឺជាមនុស្សរីករាយក្នុងការរៀនពីអ្វីដែលថ្មី។ ចូលចិត្តជូនខ្លួនឯងទៅកន្លែងដែលមិនធ្លាប់ស្គាល់ ជាមនុស្សមានគំនិតសុទិដ្ឋិនិយម មានគំនិតច្នៃប្រឌិត ប៉ុន្តែមានចំណុចខ្សោយមួយគឺ ខ្វះការអត់ធ្មត់ ងាយខឹង ឆេវឆាវ រឿងតិចតួចក៏ធ្វើឱ្យប៉ះពាល់អារម្មណ៍បានដែរ៕