បើនិយាយពីភាពមានបាននិយាយអំពីទ្រព្យសម្បត្តិប្រហែលជាគ្រប់គ្នានឹងនឹកឃើញមុនគេអំពីការធ្វើជំនួញ!!

ជាការពិតណាស់ភាពមានបានកើតចេញមកពីកន្លែង៣ធំៗផ្សេងៗគ្នា៖

១. គឺជាភាពមានបានដោយសារការចាប់កំណើតមកជាមួយនឹងកម៉ែឪជាអ្នកមានដែលមានទ្រព្យសម្បត្តិហូរហៀររួចជាស្រេច។

Arrow 2889040_960_720

២. គឺភាពមានបានកើតឡើងដោយសារយើងជ្រើសរើសរៀបការជាមួយកូនអ្នកមានឬជាមួយអ្នកមានក៏ជាហេតុនាំឲ្យយើងក្លាយជាអ្នកមានផងដែរ។​ ប៉ុន្តែអ្វីដែលមានតម្លៃនោះគឺទី៣

៣. ភាពមានបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់តែម្តងហើយភាពមានបានមួយនេះភាគច្រើនកើតចេញពីភាពឆ្លាតវៃលើការធ្វើជំនួញ ពោលគឺការធ្វើជំនួញដោយមានរបៀបបែបផែននិងសិល្បៈនៃការធ្វើ។

Document 3268750_960_720

ដើម្បីជាការរួមចំណែកជម្រុញលើការកសាងធនធានមនុស្សក៏ដូចជាការរួមចំណែកកសាងសង្គមកម្ពុជាទាំងមូល ក្រុមការងារ ឌុកទ័រពាណិជ្ជកម្ម បានខិតខំសិក្សាស្រាវជ្រាវនូវទស្សនៈនិងសិល្បៈពិសេសៗរបស់បុគ្គលល្បីៗនៅលើពិភពលោកនិងបុគ្គលមួយចំនួនដែលមានសក្តានុពលនៅក្នុងប្រទេសដើម្បីយកមកដាស់ជាសតិសម្រាប់ត្រិះរិះពិចារណានិងយកគម្រូតាមចំពោះចំណុចដែលខ្លួនបានប៉ងប្រាថ្នា។​

Achieve 1822503_960_720

ដូច្នេះហើយភាពមានបានពុំមានពាក្យថា រងចាំទេ! មានតែពាក្យថា ធ្វើ!។ ធ្វើថ្ងៃនេះម៉ោងនេះពុំមែនមានន័យថានឹងក្លាយជាអ្នកមាននៅថ្ងៃស្អែកនោះទេ។ ប៉ុន្តែធ្វើថ្ងៃនេះវាអាចឲ្យអ្នកប្រសើរឡើងនៅថ្ងៃស្អែកនិងបន្តប្រសើរឡើងនៅថ្ងៃខានស្អែករហូតដល់អ្នកនឹងទទួលបានភាពជោគជ័យ។

ម្លោះហើយពាក្យថាជោគជ័យគឺចាប់ផ្តើមដោយពោលពាក្យថា ធ្វើហើយធ្វើទៀតធ្វើឥតឈប់ ធ្វើរហូតដល់អ្នកយល់ថាអ្វីៗដែលជាតម្រូវការនៃជីវិតសុទ្ធតែអាចទៅរួចដោយងាយ។

Person 1245959_960_720

មនុស្សភាគច្រើនតែងតែនិយាយថាខ្ញុំមិនអាចធ្វើបានទេឬអ្នកទាំងអស់នោះមានសំណាងជាងខ្ញុំ។ ប៉ុន្តែអ្វីដែលយើងមិនបានឃើញនោះគឺថាតើការពុះពារឧបសគ្គរបស់ពួកគេលំបាកយ៉ាងណាខ្លះ? បុគ្គលជោគជ័យទាំងនោះជួបបញ្ហាគ្រប់បែបយ៉ាងដែលអ្នក មិនបានដឹងដូចជាការបដិសេធន៍រាបមិនអស់ដូចកាំបិតជាច្រើនចាក់ក្នុងបេះដូងការក្បត់ពីមនុស្សជុំវិញខ្លួនពាក្យចចាមអារ៉ាមការរិះគន់ពីមាត់មួយទៅមាត់មួយ គណីធនាគារទទេស្អាតនិងភាពឯកានៅពេលដែលពួកគេព្យាយាមធ្វើឲ្យចក្ខុវិស័យរបស់ខ្លួនក្លាយជាការពិត។

Meeting 1453895_960_720

អ្នកអាចមើលឃើញភាពខុសគ្នាដែលបុគ្គលជោគជ័យល្អជាងបុគ្គលដែលបោះបង់នោះគឺ៖

១. ពួកគេធ្វើសកម្មភាពជារៀងរាល់ថ្ងៃជាមួយថាមពលខាងក្នុងដ៏មហិមា

២. ពួកគេខិតខំជារៀងរាល់ថ្ងៃ

៣. ពួកគេស្ទាក់ស្ទើរជារៀងរាល់ថ្ងៃតែមិនបោះបង់

៤. ពួកគេបានរៀនសូត្រពីគ្រូបង្វឹកជារៀងរាល់ថ្ងៃ

៥. ពួកគេបានធ្វើហើយធ្វើទៀតឲ្យប្រសើរឡើងជារៀងរាល់ថ្ងៃ

៦. ពួកគេធ្វើរឿងទាំងអស់់នោះបើទោះបីជាពួកគេមានអារម្មណ៍ថាដកដង្ហើមស្ទើរមិនរួចជារៀងរាល់ថ្ងៃក៏ដោយ។

Woman Thinking 1149362_960_720

Knongsrok

នៅទីបំផុតពួកគេបានបានក្លាយជាបុគ្គលដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នាស្គាល់នៅថ្ងៃនេះឬថ្ងៃក្រោយ តែភាគច្រើនគ្រប់គ្នាចូលចិត្តទះដៃអបអរសាទរតែមិនព្រមអនុវត្តន៍ជំហានរបស់បុគ្គលជោគជ័យនោះឡើយ៕

ប្រភពរូបភាព៖ pixabay.com