ហេតុអ្វី មនុស្សស្រីមួយចំនួនទាំងស្អាត ទាំងពូកែ តែបែរជាព្រមជ្រើសយកមនុស្សប្រុសមិនស្អាត មិនសង្ហារ ថែមទាំងមានអាយុច្រើនចាស់ជាងខ្លួន ជាគូជីវិតទៅវិញ?

គំនិតភាគច្រើនតែងគិតតែម្យ៉ាងគត់គឺ មកពីមនុស្សស្រីស្រឡាញ់លុយ ស្រឡាញ់ទ្រព្យរបស់មនុស្សប្រុសម្នាក់នោះ ទើបសុខចិត្តបោះបង់យុវវ័យ និងភាពស្រស់ស្អាតរបស់ខ្លួន ដើម្បីទ្រព្យសម្បត្តិ។ ប៉ុន្តែ ក៏មានពិតមែន មនុស្សស្រីដែលសុខចិត្តយកបុរសវ័យចំណាស់ធ្វើជាគូអនាគត ក៏មិនយកបុរសក្មេង សង្ហា មកចូលរោងការជាមួយដែរ អ្វីៗ គឺសុទ្ធតែមានហេតុផលទាំងអស់ ហើយខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលជាដើមហេតុ ឱ្យមនុស្សស្រី សុខចិត្តរៀបការជាមួយបុរសវ័យចំណាស់ ៖

Cover Copy

១. មានចំណេះដឹងច្រើន ៖ ធម្មតាមនុស្សចាស់ចិត្តចាស់គំនិត ប្រាកដជារៀនបានខ្ពង់ខ្ពស់ ចេះគិតពិចារណាបានច្រើន មានចិត្តគំនិតទូលំទូលាយ មិនងាយនឹងឱ្យអ្នកណាមកបោកប្រាស់គាត់បានឡើយ ចំណុចនេះហើយ ដែលបង្ហាញឱ្យឃើញថា គាត់នឹងអាចផ្ដល់លំនឹងមួយឱ្យនាងបាន។

២. មានអធ្យាស្រ័យខ្ពស់ ៖ មិនថានាងធ្វើខុសអ្វីទេ តែងតែណែនាំ និងមានអធ្យាស្រ័យឱ្យនាងជាភរិយាជានិច្ច​ ព្រោះគាត់គិតថា អ្នកធំមិនប្រកាន់អ្នកតូច វាក៏ដូចគ្នា គាត់មានវ័យចាស់ជាងនាង អ៊ីចឹង មិនអាចប្រកាន់ចិត្ត ខឹងក្រេវក្រោធដាក់ក្មេងបានឡើយ។

៣. ចេះយល់ចិត្ត និងគិតគូរបានល្អិតល្អន់ ៖ រឿងយល់ចិត្ត ទុកឱ្យតាមចាស់នេះចុះ ភាគច្រើនដែលនារីដែលបានស្វាមីវ័យរៀងចាស់ នាងតែងហៅប្ដីថា តា (ហៅបែបលេងសើច) មនុស្សចាស់ ច្រើនតែពូកែយល់ចិត្ត ពូកែយកចិត្ត ហើយមានគំនិតគិតល្អិតល្អន់ ដឹងខុសត្រូវ ល្អអាក្រក់ គឺមាន័យថា គាត់ចេះវិភាគបែងចែកបានល្អ។

៤. ចិត្តនឹងន និងមានគោលដៅច្បាស់លាស់ ៖ មិនថាជួបរឿង ឬបញ្ហាអ្វីទេ គឺគាត់មានចិត្តនឹងនល្អណាស់ ជាពិសេសគឺ ជីវិតគាតមានបែបផែន និងគោលដៅច្បាស់ មានការងារល្អធ្វើ មិនមែនដើរលេងប៉ៅឡែដូចប្ដីដែលមានវ័យក្មេង ស្ទាវមួយចំនួនឡើយ។

447997588_991611965901640_7442080817128003521_n

៥. ស្មោះត្រង់/ចេះថ្នមថ្នាក់ ៖ ច្បាស់ណាស់គឺ គាត់ស្រឡាញ់មួយដឹងមួយ ស្មោះត្រង់ចំពោះភរិយា មានចិត្តស្រឡាញ់ថែរក្សាគ្រួសារ មិនសាវា លលេងល្បែងស្នេហាដូចស្ទាវនោះទេ។

៦. មានមេត្តា ការពារ ប្រៀបដូចឪពុក ៖ គាត់ប្រៀបបាននឹងឪពុកម្ដាយអ៊ីចឹង មនុស្សស្រី តែងប្រាថ្នាចង់បានស្វាមី ដែលមានចិត្តមេត្តា និងអាចការពារនាងបានគ្រប់កាលៈទេសៈ ប្រៀបបានឪពុក ដូច្នេះ នាងនឹងមានអារម្មណ៍ថា មានសុុវត្ថិភាពគ្រប់ពេលវេលា។

៧. ទុកនាងដូចព្រះនាង ៖ មនុស្សស្រី មិនមែនចង់ធ្វើជាព្រះនាងទេ តែនាងនឹងមានសំណាង បើនាងបានជួបដៃគូជីវិតដែលទុកនាងដូចព្រះនាងម្ចាស់ ហើយប្រគល់រាល់ការសម្រេចចិត្តឱ្យនាង ប្រៀបដូចជាស្ដេចស្រី នេះហើយជាអ្វីដែលនាងចង់បាន។

៨. មិនចេះដើរលេង ផឹកស៊ីផ្ដេសផ្ដាស ៖ មនុស្សប្រុសដែលចាស់ចិត្តចាស់គំនិត ទៅណាមកណា រមែងគិតឃើញដល់អ្នកផ្ទះជានិច្ច បារម្ភ ខ្វាយខ្វល់ ជាពិសេសគឺ បារម្ភពីភរិយាតែម្ដង ទៅណាមួយជំហាន ក៏នឹកនាដល់ដែរ មិនចេះចេញក្រៅ ដើរលេង ផឹកស៊ី ផ្ដេសផ្ដាស ឆ្លងយប់ ឆ្លងថ្ងៃទុកប្រពន្ធកូនចោលឡើយ។

447886897_991708179225352_6402422268192449694_n

៩. ចេះគោរពឪពុកម្ដាយនាង ៖ ដ្បិតថា បុរសខ្លះមានវ័យប្រហែលឪពុកម្ដាយក្មេក តែគាត់ជាមនុស្សដែលមានការចះដឹងខ្ពស់ និងចេះគោរពដល់អ្នកមានគុណ និងកត្តញ្ញូបំផុត នេះហើយ ជាអ្វីដែលមនុស្សស្រីចង់បានគឺ ចង់ឱ្យដៃគូជីវិតរបស់នាង គោរពឱ្យតម្លៃដល់អ្នកមានគុណរបស់នាងដែរ។

១០. ចេះផ្ដល់កម្លាំងចិត្ត ជម្រុញទឹកចិត្ត ៖ មិនថាមានបញ្ហាអ្វី ជួបទុកលំបាកបែបណា គឺគាត់ជាមិត្ត ជាទីប្រឹក្សា ជាដៃគូសហការណ៍ដ៏ល្អបំផុត ជាពិសេសគឺគាត់តែងតែផ្ដល់គំនិតល្អៗ និងជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តឱ្យនាងជានិច្ច មិនបោះបង់នាងចោល មិនទុកឱ្យនាងលំបាកតែម្នាក់ឯងដែរ។

ពេលខ្លះគូជីវិតដែលល្អ មិនមែនទាល់តែ ស្អាត សង្ហា មានទ្រព្យស្ដុកស្ដម្ភទេ តែគូដែលតែងតែនៅក្បែរគ្នាគ្រប់ពេលវេលា គេអាចមិនស្អាតសមនឹងនាង គាត់អាចមិនមែនជាអ្នកមាន តែអ្វីដែលគាត់មាន គឺគាត់បានផ្ដល់ឱ្យនាងគ្រប់យ៉ាង មិនមែនឱ្យតែស្រីស្អាត ជ្រើសរើសប្រុសចំណាស់ព្រោះតែលុយនោះទេ ពេលខ្លះ នាងអាចឈ្វេងយល់ពីគូជីវិតបានល្អ នាងក៏ឱ្យតម្លៃដល់ទឹកចិត្ត ច្រើនជាងមាសប្រាក់ ទ្រព្យធន មុខមាត់ ទ្រព្យសម្បត្តិ៕