ហេតុអី មនុស្សស្រីសុខចិត្តយកប្ដីចាស់ អាយុច្រើនជាងខ្លួន!

បុរសម្នាក់នេះ អាចមិនមែនជាបុរសសង្ហា មិនឡូយឆាយ បណ្ដើរគ្នាទៅណាមកណា ក៏មិសក្តិសមនឹងនាងដែរ តែបើនិយាយថា មកពីគាត់ជាអ្នកមាន មានទ្រព្យ មានមុខមាត់ មានយសសក្តិ ក៏មិនមែនអាចឱ្យនាងជ្រើសរើសគាត់ដែរ ព្រោះថា លុយដែលនាងមាន ការងារដែលនាងធ្វើ ក៏អាចចិញ្ចឹមនាង និងគ្រួសារនាងឱ្យរស់នៅបានស្រួលហើយ។ ប៉ុន្តែអាចមានចំណុចផ្សេងទៀត ដែលនាងសុខចិត្តជ្រើសយកបុរសវ័ចំណាស់នេះគឺ ៖

Cover Copy

១. មិនមិនសង្ហា បណ្ដើរទៅណាមិនសម តែគាត់មានចរិតចាស់ទុំ បណ្ដើរទៅណាមកណា ធ្វើឱ្យនាងមានសេចក្ដីថ្លៃថ្នូរ អាចចូលចំណោមគេចុះ។

២. គាត់ធ្វើឱ្យនាងមានអារម្មណ៍ថា កក់ក្ដៅ មានសុវត្ថិភាព គ្រប់ពេលដែលនាងមានគាត់នៅក្បែរ។

៣. គាត់ផ្ដល់កម្លាំងចិត្ត ជំរុញនាងគ្រប់កាលៈទេសៈ និងតែងតែផ្ដល

គំនិតល្អៗ គាំទ្រនាងគ្រប់ពេល។

៤. គាត់ប្រៀបដូចជាឪពុកម្នាក់ អត់ឱន អធ្យាស្រ័យ មានចិត្តមេត្តា ចេះការពារ និងជាពិសេសគឺ មិនដែលធ្វើឱ្យនាង ខ្វល់គិត ពិបាកចិត្ត ព្រោះតែគាត់នោះឡើយ។

៥. គាត់អាចធ្វើបានគ្រប់យ៉ាងដើម្បីនាង លះបង់ ស្មោះត្រង់ ថ្នាក់ថ្នម យល់ចិត្ត ជាពិសេសគឺ សម្ដីសម្ដៅគិតគូរ មិនចេះត្អូញត្អែរ មិនពូកែដ្រាម៉ា មិនស្រែកគំហក មិនដែលបង្ខំនាងនោះទេ អ្វីៗគឺ ផ្ដល់សិទ្ធក្នុងការ គិត ពិភាក្សា និងដោះស្រាយគ្នាជានិច្ច។

446871717_18438612610044273_3898142604451819530_n

ជ្រើសរើសគូជីវិត មិនបាច់ខ្វល់ទេថា គាត់សមនឹងយើង ឬក៏អត់ អ្នកដទៃគេមើលមិនគិត ឬនិយាយបែបណា អ្វីដែលសំខាន់គឺ យើងអាចទទួលយកគាត់បាន គាត់អាចផ្ដល់ឱ្យយើង នូវអ្វីដែលយើងត្រូវការ នោះគឺ សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ ក្នុងជីវិតគូដ៏យូរអង្វែង៕

#មនុស្សចុងក្រោយ