រឿងស្នេហាតែប៉ុណ្ណឹង ខំប្រឹងពុះពារឆ្លងកាត់គ្រប់យ៉ាងជាមួយគ្នាបែបណា ចុងក្រោយក៏នៅតែបែក

រឿងស្នេហា គ្មានអ្នកណាអាចកំណត់បានទេថា ច្បាស់ជាអាចកាន់ដៃគ្នាបានរហូតដល់ចាស់រៀងខ្លួន ព្រោះគ្រប់យ៉ាង គង់តែប្រែប្រួលទៅតាមពេលវេលា។ អ្នកខ្លះ ចាប់ផ្ដើមស្រឡាញ់គ្នា ស្រឡាញ់ស្ទើរស្លាប់ស្ទើររស់ បើលេបបាន ប្រាកដជាលេបទុកតែឯង តែចុងក្រោយបានអី ពេលស្រឡាញ់គ្នា នឹកមិនឃើញទេថា នឹងបែកគ្នា ព្រាត់ប្រាស់់គ្នាដោយរបៀបណា រហូតដល់ពេលត្រូវបែកគ្នា នឹកមិនចេញទេថា អាចស្រឡាញ់គ្នាបានដល់ពេលនេះដោយរបៀបណា មិនគួរណានឹងចាប់ផ្ដើមសោះឡើយ នេះហើយអារម្មណ៍នៃស្នេហា គឺវាបែបហ្នឹង។

Cover Copy

អ្នកខ្លះ ស្រឡាញ់ណាស់ ស្បថស្បែ ស្លាប់ក៏មិនព្រមបែកគ្នាដែរ តែចុងក្រោយបានអី ខាងស្រីតាមម្ដាយឪពុក ក៏មានខាងប្រុស លួចក្បត់ទៅមានថ្មីក្រោយខ្នង តើមានមនុស្សប៉ុន្មាននាក់ តើមានគូស្នេហ៍ប៉ុន្មានគូ ដែលអាចតស៊ូជាមួយគ្នា ស្មោះមួយនឹងមួយជាមួយគ្នា ស្រឡាញ់គ្នាស្មើចុងស្មើដើម មិនក្បត់ មិនបែក មិនស្ដាប់ពាក្យអ្នកណាចាក់រុក ប្រហែលអាចនិយាយបាននថា សឹងតែគ្មានហើយ។

- គូខ្លះ ស្រឡាញ់ណាស់ តែកំសាកមិនហ៊ានតស៊ូ ឆាប់ចុះចាញ់។

- គូខ្លះ ស្រឡាញ់ណាស់ តែមិនអាចស្មោះចំពោះតែម្នាក់ហ្នឹង ព្រោះចិត្តមិនច្បាស់លាស់ នៅរារែក។

- គូខ្លះ​ ស្រឡាញ់ណាស់ តែហួងហែងជ្រុល មិនផ្ដល់សិទ្ធសេរីភាពឱ្យគ្នា យល់តែចិត្តខ្លួនឯង។

- គូខ្លះ ស្រឡាញ់ណាស់ ផ្អែមល្ហែម ល្អូកល្អើន ធ្វើឱ្យអ្នកដទៃ ច្រណែន ស្ញប់ស្ញែង តែមែនទែន ឈ្លោះគ្នាស្ទើរតែមួយខែ ៦០ថ្ងៃហើយ។

- គូខ្លះ ស្រឡាញ់ណាស់ តែគ្មានលទ្ធភាព គ្មានសមត្ថភាព អាចផ្ដល់ក្ដីសុខ សុភមង្គល ដល់ដៃគូបាន។

- គូខ្លះ ស្រឡាញ៉ណាស់ តែត្រចៀក ស​ ចិត្តស្រាល ឆាប់ជឿពាក្យគេអុចអាល មិនជឿជាក់ មិនទុកចិត្តដៃគូខ្លួនឯង។

- គូខ្លះ ស្រឡាញ់ណាស់ តែឆាប់ខឹង ឆេវឆាវ ពូកែរករឿង ពូកែឈ្លោះ មិនចេះអត់ៅន ចង់តែឈ្នះ ... ។

6d6f4abac081ecb3b618b037660eb79d

តើឱ្យជឿជាក់បានប៉ុន្មានភាគរយ សម្រាប់ស្នេហាមួយដែលសាងឡើង សង្ឃឹមបានដល់ត្រើយដូចដែលចិត្តប្រាថ្នា ទីបំផុត ក៏ប្រហែលជាត្រូវ ទុកចិត្ត ទុកការ់ស្រឡាញ់នៅនឹងខ្លួនឯងខ្លះហើយ និយាយទៅគឺត្រូវ ត្រៀមចិត្តទុកមុន សម្រាប់ថ្ងៃបែក ព្រោះស្នេហាសម័យនេះ ហាក់មិនមានគ្រឹះរឹងមាំ អាចមានអនាគតជាមួយគ្នា ពេញមួយជីវិត្តឡើយ៕