នារី៤ប្រភេទនេះ ជីវិតនឹងជួបតែបុរសអាក្រក់ គ្មានសុភមង្គល ដោយសារតែទង្វើរបស់ខ្លួន

មនុស្សស្រី៤ប្រភេទនេះគ្រាន់តែបុរសមើលឃើញថាជារបស់លេងពេលអផ្សុក រួចលេងហើយក៏បោះចោលភ្លាម។ តាមពិតនេះមិនត្រូវបន្ទោសខាងបុរសទាំងស្រុងនោះទេ វាក៏អាចថាមកពីទង្វើមិនចេះអោយតម្លៃខ្លួនឯងរបស់នារីទាំងនេះដែរ ព្រោះចូលចិត្តបន្ទាបកិត្តយស ធ្វើអោយប្រុសៗបានចិត្ត។ ចំពោះនារីទាំងនេះ នឹងមិនអាចមានសុភមង្គលឡើយ ជាពិសេសជួបតែបុរសអាក្រក់ៗថែមទៀតផង!

20

១.ចូលចិត្តលេងសើចរឿងលើគ្រែ៖ មនុស្សស្រីប្រភេទនេះមានរបៀបរស់នៅសេរី និងចូលចិត្តលេងសើចជាមួយរឿងលើគ្រែជាមួយបុរសណាស់ ដូច្នេះនាងនឹងជួបមនុស្សប្រុសប្រភេទអាក្រក់សឹងតែទាំងអស់។ ដោយសារតែមនុស្សប្រុសអាក្រក់ទើបមើលឃើញផលប្រយោជន៍ពីរឿងទាំងនេះ ហើយក៏គ្មានមនុស្សប្រុសល្អណាដែលមានបំណងចង់បានខ្លួនប្រាណមនុស្សស្រីដោយងាយស្រួលបែបនេះដែរ ដូច្នេះស្រីដែលបណ្តោយខ្លួនរឿងនេះភាគច្រើនប៉ះតែបុរសល្មោភកាមប៉ុណ្ណោះ។

IMG_9217

២.ចូលចិត្តល្បួងបុរសរៀបការ៖ នេះជាផ្នត់គំនិតរបស់មនុស្សស្រីខ្ជិល មនុស្សស្រីប្រភេទនេះមិនចូលចិត្តធ្វើការ ចូលចិត្តតែសប្បាយ មួយថ្ងៃៗចេះតែធ្វើខ្លួនទាក់ទាញមនុស្សប្រុសអ្នកមាន តែមនុស្សស្រីប្រភេទនេះភាគច្រើនចាញ់បោកមនុស្សប្រុសងាយបំផុត ជាពិសេសបុរសពោះម៉ាយដែលមានប្រពន្ធហើយ តែមកលួចលាក់ជាមួយនាង។

IMG_9216

៣.ចិត្តងាយ៖ នេះហើយជាផ្លូវជីវិតដែលមនុស្សស្រីល្ងង់តែងតែជ្រើសរើស ការរស់នៅដោយមិនចេះអោយតម្លៃខ្លួន ចិត្តងាយ មិនត្រឹមតែធ្វើឱ្យអ្នកដទៃមិនចង់មកជិតអ្នកប៉ុណ្ណោះទេ ថែមទាំងងាយបាត់បង់កិត្តិយសទៀតផង។ ជាមួយនឹងប្រភេទបុគ្គលិកលក្ខណៈនេះ ស្ត្រីមិនគួររំពឹងថានឹងមាននរណាម្នាក់មកស្មោះត្រង់ជាមួយនឹងពួកគេនោះទេ។

IMG_9215

៤.ស្រលាញ់ដើម្បីលុយ៖ មនុស្សស្រីប្រភេទនេះតែងតែរកបុរសដែលជាអ្នកមាន ហេតុផលគឺថាគាត់នឹងចំណាយលុយឱ្យនាង។ ប៉ុន្តែសម្រាប់បុរសដែលរស់នៅដោយភាពអផ្សុកហើយចង់បាននារីប្រភេទនេះមកនៅជិត គឺគេចាត់ទុកនារីបែបនេះគ្រាន់តែជាតុក្កតាប៉ុណ្ណោះ ហើយនៅពេលដែលគេអស់ចិត្ត គេនឹងរកស្រីក្មេងស្អាតជាងនេះមកលេងម្តង ពោលគឺស៊ីហើយក្រវាត់ចោលមិនខ្វល់នោះឡើយ៕

IMG_9220

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក