ដើម្បីចិញ្ចឹមកូនដោយជោគជ័យ វាត្រូវការការខិតខំប្រឹងប្រែងរាប់មិនអស់ពីឪពុកម្តាយ ដែលមិនអាចវាស់វែងបាន។ វាដូចជាទម្រង់សិល្បៈដែលទាមទារជំនាញ និងចំណេះដឹងដើម្បីបង្ហាត់បង្រៀនកូនឱ្យដើរតាមគន្លងធម៌បាន។ ហើយដើម្បីចិញ្ចឹមកូនដោយជោគជ័យនិងមានគុណភាព មាតាបិតាត្រូវចងចាំយ៉ាងច្បាស់នូវគោលការណ៍៣ខាងក្រោមនេះ៖
១.ម្តាយមិនការពារហួសហេតុ
ម្តាយតែងតែជាមនុស្សដែលស្រលាញ់ យកចិត្តទុកដាក់ និងការពារកូនបំផុត ដោយតែងតែប្រើសេចក្តីស្រលាញ់ដើម្បីអោបក្រសោបកូន។ ប៉ុន្តែកុំភ្លេចថា អ្នកមិនត្រូវហួងហែង ការពារកូនពេកនោះទេ ត្រូវមើលទៅលើការពិតជាក់ស្តែង ដូច្នេះអ្នកត្រូវចិញ្ចឹមកូនឱ្យចេះរៀនជំនះការលំបាកដោយខ្លួនឯង និងរៀនទទួលកំហុស ដើម្បីអាចអោយកូនក្លាយជាមនុស្សរឹងមាំបាន។ ជាពិសេសទោះបីជាកូនអ្នកដួល យំ ឬ ត្រូវការជំនួយ... ក្នុងករណីទាំងនេះ វាជាការល្អសម្រាប់អ្នកក្នុងការដើរថយក្រោយកុំលូកដៃជួយកូនគ្រប់ពេល ព្រោះវានឹងធ្វើអោយកូនធ្លាប់នៅក្នុងការសុំជំនួយពីអ្នក។
២.ម្តាយងក់ក្បាលតិច ហើយនិយាយច្រើន
ក្នុងនាមជាម្តាយ អ្នកត្រូវតែស្លូតបូត ហើយប្រើភាសាប្រុងប្រយ័ត្នក្នុងការនិយាយជាមួយកូន ឬ បង្រៀនពួកគេ។
នៅពេលដែលកូនមិនស្តាប់បង្គាប់ ឬ ធ្វើខុស ការឡើងភ្នំ វាងាយស្រួលក្នុងការធ្វើឱ្យម្តាយមានប្រតិកម្មខ្លាំងពេក។ មានការសិក្សាជាច្រើនដែលបង្ហាញថា នៅពេលដែលកូនត្រូវបានម្តាយជេរច្រើន ពួកគេនឹងគ្មានសន្តិភាពផ្លូវចិត្ត ហើយនៅទីបំផុតក្មេងនឹងក្លាយជាមនុស្សខ្លាចគេ មិនហ៊ានធ្វើអ្វីនោះទេ ព្រោះខ្លាចរងការស្តីបន្ទោស។
៣.ម្តាយមិនគួរគ្រប់គ្រងកូនពេកទេ
មានម្តាយជាច្រើនដែលខ្វល់ខ្វាយពីរាល់ព័ត៌មានលម្អិតរបស់កូន គ្រប់គ្រងសកម្មភាព និងការគិតរបស់កូនជានិច្ច។ ពួកគេក៏បារម្ភពីកំហុសរបស់កូនដែរ ដោយគិតថាកូនមិនអាចធ្វើខុស ហើយពួកគេមិនអាចទទួលយកនៅពេលដែលកូនធ្វើខុស ដូច្នេះគេតែងតែគិតជំនយសកូន និងត្រួសត្រាយផ្លូវរួចជាស្រេចដើម្បីកូន។ តែប្រហែលពួកគេភ្លេចហើយថា ប្រសិនបើម្តាយគ្រប់គ្រងកូនខ្លាំងពេក វានឹងធ្វើឱ្យកូនបាត់បង់ការគិត ក្តីស្រម៉ៃ និងមហិច្ឆតាដែលធ្លាប់បាន។ លើសពីនេះគេនឹងក្លាយទៅជាក្មេងដែលទំនើង មិនចូលចិត្តប្រឈមមុខនឹងការលំបាក ឬ មិនហ៊ានសូម្បីតែសម្រេចចិត្តក្នុងរឿងរបស់ខ្លួនឯង៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក