កំហុសទាំង ៤ ដែលឪពុកម្តាយធ្វើក្នុងការអប់រំកូន ធ្វើឲ្យ IQ របស់កូនកាន់តែទាប ធ្វើឲ្យកូនពិបាកក្លាយជាមនុស្សធំ

ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) បានបង្ហាញថា វិធីសាស្រ្តអប់រំខុស ៤ របស់ឪពុកម្តាយធ្វើឱ្យកូនកាន់តែល្ងង់។ ឥទ្ធិពលនៃការអប់រំលើការអភិវឌ្ឍន៍របស់កុមារគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយស្ថានភាពគ្រួសារក៏មានឥទ្ធិពលខ្លាំងផងដែរ។

ខាងក្រោមនេះជាវិធីអប់រំខុស ៤ ប្រភេទ ដែលអាចធ្វើឲ្យក្មេងកាន់តែល្ងង់៖

Cover Copy

១.មិនយកចិត្តទុកដាក់លើទម្លាប់រស់នៅរបស់កុមារ

#ការញុំាអាហារ៖ ការស្រាវជ្រាវបង្ហាញថា កុមារដែលញ៉ាំអាហារមានតុល្យភាព និងជីវជាតិនៅពេលព្រឹកនឹងមានមុខងារខួរក្បាលកាន់តែប្រសើរឡើង មានការប្រុងប្រយត្ន័ រហ័សរហួន ឈ្លាសវៃ និងចំណេះដឹងសិក្សាកាន់តែប្រសើរ។ ផ្ទុយទៅវិញ កុមារដែលកើតក្នុងគ្រួសារដែលមានទម្លាប់មិនទទួលទានអាហារពេលព្រឹក នោះកុមារនឹងមិនមានជាតិកាបូអ៊ីដ្រាតគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សកម្មភាពខួរក្បាលរបស់ពួកគេនៅពេលព្រឹក កុមារនឹងងាយឃ្លាន ហត់នឿយ ពិបាកផ្តោតអារម្មណ៍ ហើយខួរក្បាលក៏ដើរយឺតដែរ។

#ការគេង៖ កុមារដែលតែងតែចូលគេងយឺតនឹងធ្លាក់ក្នុងស្ថានភាពអស់កម្លាំង ប្រតិកម្មយឺត ខ្ជិលគិត ការចងចាំខ្សោយ... នេះនឹងប៉ះពាល់ដល់ការអនុវត្តការងាររបស់ពួកគេក្នុងការសិក្សា និងការងារប្រចាំថ្ងៃ។ រីឯកុមារដែលឆាប់ចូលគេង និងគេងបានគ្រប់គ្រាន់ នោះកុមារនឹងមានស្មារតីល្អ អាចផ្ចង់អារម្មណ៍ និងមានការគិតរហ័ស។

IMG_9082

២.មិនបង្ហាត់ការងារផ្ទះដល់កូនៗ

សព្វថ្ងៃនេះ ឪពុកម្តាយជាច្រើនតែងទម្រើសកូនៗ ហើយមិនបង្រៀនកូនឱ្យចេះធ្វើការងារផ្ទះអ្វីឡើយព្រោះគិតថានៅក្មេងមិនសក្តិសមនឹងការងារទាំងនេះ។ តែទង្វើនេះមិនល្អសម្រាប់កូនអ្នកនោះទេ ហើយវាក៏ប៉ះពាល់ដល់អនាគតរបស់កូនក្នុងពេលពេញវ័យផងដែរ។ ការធ្វើកិច្ចការផ្ទះអាចធ្វើឱ្យកុមារដឹងថាពួកគេជាសមាជិកនៃគ្រួសារ ហើយពួកគេត្រូវការរួមចំណែកក្នុងការងារ តាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ពួកគេនឹងផ្លាស់ប្តូរស្ថានភាពជុំវិញខ្លួន។ ទង្វើនេះអាចជួយកុមារឱ្យមានភាពឯករាជ្យ និងរស់នៅប្រកបដោយការទទួលខុសត្រូវ។

IMG_9084

៣.មិនបង្រៀនកូនឱ្យទម្លាប់អាន

កុមារដែលស្រឡាញ់សៀវភៅ និងចូលចិត្តអាន នឹងធំឡើងមានអនាគតភ្លឺស្វាងជាងកុមារដែលមិនបានអាន។ការស្ទាបស្ទង់មតិរបស់មហាសេដ្ឋីរាប់រយនាក់ បានបង្ហាញថា មនុស្សជោគជ័យមានទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃ។ កុមារដែលអានច្រើនមានជំនាញភាសា ការផ្តោតអារម្មណ៍ ការគិតវិជ្ជមាន និងការយល់ចិត្តប្រសើរជាងកុមារដែលមានអាយុដូចគ្នា។

IMG_9083

៤.មិនទទួលបានក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីឪពុកម្តាយ

ឈ្លក់វង្វេងនឹងសម្ភារៈនិយម សំលៀកបំពាក់ លុយកាក់ និងសម្ពាធជីវិត។ ឪពុកម្តាយជាច្រើនផ្តល់កំណើតដល់កូន ប៉ុន្តែមិនអាចចិញ្ចឹមពួកគេ ដោយផ្តល់សេចក្តីស្រឡាញ់គ្រប់គ្រាន់នោះទេ ដែលទង្វើនេះនឹងនាំទៅរកការបាត់បង់ និងកង្វះនៃការលូតលាស់ ក៏ដូចជាគម្លាតរវាងឪពុកម្តាយនិងកូន៕

IMG_9085

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក