គុណសម្បតិ្ត ៣ យ៉ាងបង្ហាញពីសក្តានុពលរបស់កុមារក្នុងការក្លាយជាអ្នកដឹកនាំឆ្នើមនាពេលអនាគត

ប្រសិនបើអ្នកជាឪពុកម្តាយយកចិត្តទុកដាក់ក្នុងជីវិតប្រចាំថ្ងៃរបស់កូន ហើយសម្គាល់ឃើញថាកូនច្រើនតែបង្ហាញលក្ខណៈទាំងបីយ៉ាងដូចខាងក្រោមនេះ បានន័យថាកូនរបស់អ្នកមានIQខ្ពស់ជាងក្មេងដទៃ ជាពិសេសមានទំនោរអាចក្លាយជាអ្នកដឹកនាំនៅថ្ងៃខាងមុខ!

Student

១.កុមារដែលមានសមត្ថភាពខ្លាំងក្នុងការទប់ទល់នឹងការខកចិត្ត

ឪពុកម្តាយខ្លះគិតថាកូនរបស់ពួកគេរឹងរូស ដោយមើលឃើញថាវាជាចំណុចខ្វះខាត ជាឧទាហរណ៍ នៅពេលដែលកូនរៀនជិះកង់ ឪពុកម្តាយជាច្រើនជឿថា នៅពេលពួកគេធំឡើង វានឹងកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការរៀន។ ទោះយ៉ាងណាក៏ដោយ មានកុមារមួយចំនួនដែលបង្ហាញភាពក្លាហាន និងចាប់អារម្មណ៍ក្នុងការរៀនជិះកង់តាំងពីក្មេងមកម្ល៉េះ។ ក្នុងស្ថានភាពបែបនេះ ឪពុកម្តាយតែងមានអារម្មណ៍ខឹងព្រោះកូនមិនស្តាប់បង្គាប់ តែបើយោងទៅតាមអ្នកជំនាញ ផ្នត់គំនិតនៃការមិនខ្លាចការបរាជ័យ គឺជាគុណភាពដ៏មានតម្លៃបំផុតសម្រាប់កុមារ។ ដូច្នេះហើយ មាតាបិតាគួរជួយកូនៗ បង្កើនកម្លាំងរបស់ពួកគេ លើកទឹកចិត្តឱ្យពួកគេខិតខំជំនះការលំបាក និងលើកទឹកចិត្តឱ្យពួកគេតស៊ូ ជាជាងខ្លាចក្នុងការសាកល្បង។

IMG_9079

២.កុមារដែលមានសមត្ថភាពសិក្សាល្អ

ដើម្បីសម្រេចបានជោគជ័យក្នុងការសិក្សា ចាំបាច់ត្រូវរួមបញ្ចូលគ្នានូវទេពកោសល្យពីកំណើត និងការខិតខំប្រឹងប្រែង។ កុមារមួយចំនួនដែលមានសមិទ្ធិផលសិក្សាដ៏ល្អ តែងតែបង្ហាញពីសមត្ថភាពក្នុងការចាប់យកចំណេះដឹងដោយខ្លួនឯង មុនពេលត្រូវបានបង្រៀនដោយគ្រូ។ នេះបង្ហាញពីសមត្ថភាពរបស់សិស្សក្នុងការរៀនដោយឯករាជ្យ ។ ជារឿយៗកុមារមានអត្តចរិតបែបនេះមានសមត្ថភាពធ្វើត្រាប់តាមខ្លាំង ហើយអាចសង្កេត និងរៀនពីអ្នកដទៃយ៉ាងមានប្រសិទ្ធភាព។ ហើយក្នុងនាមជាឪពុកម្តាយបើដឹងថាកូនមានសមត្ថភាពផ្តោតអារម្មណ៍ខ្ពស់ សង្កេតយ៉ាងយកចិត្តទុកដាក់ និងសម្រេចបាននូវសមិទ្ធិផលសិក្សាដ៏ល្អឥតខ្ចោះ ពួកគេគួរតែផ្តោតលើការណែនាំ និងការលើកទឹកចិត្តដើម្បីរក្សាភាពរីករាយ និងចំណង់ចំណូលចិត្តក្នុងការរៀនសូត្រ។ ឪពុកម្តាយអាចជួយកុមារបង្កើតទម្លាប់ល្អដូចជា កំណត់កាលវិភាគសិក្សាទៀងទាត់ បង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាព និងផ្តល់សម្ភារៈសមស្រប ដើម្បីបង្កើនចំណេះដឹងរបស់កូន។

IMG_9077

៣.កុមារដែលមានភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ខ្ពស់

អ្នកចិត្តសាស្រ្ត Li Meijin ក៏បានធ្វើអត្ថាធិប្បាយផងដែរថា កុមារដែលមានភាពវៃឆ្លាត តែងតែមានសមត្ថភាពគិតរហ័ស និងជំនាញទំនាក់ទំនងដ៏ល្អ។ លក្ខណៈទាំងនេះមិនត្រឹមតែជួយកុមារបញ្ចុះបញ្ចូលអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងសង្គម និងបង្កើតបរិយាកាសការងារប្រកបដោយប្រសិទ្ធភាព។ កុមារដែលមានភាពវៃឆ្លាត ច្រើនតែមានចំណេះដឹងខាងផ្លូវអារម្មណ៍ខ្ពស់ ដែលជាសមត្ថភាពដ៏សំខាន់បំផុត។ ភាពវៃឆ្លាតខាងអារម្មណ៍ខ្ពស់អាចត្រូវបានអភិវឌ្ឍ និងបណ្តុះបណ្តាលតាមរយៈការយល់ដឹងអំពីខ្លួនឯង និងអ្នកដទៃ។ ដូច្នេះហើយ កុមារដែលមានភាពវៃឆ្លាតខ្ពស់ និងភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ មានសក្តានុពលក្នុងការក្លាយជាអ្នកដឹកនាំនាពេលអនាគត។ សមត្ថភាពរៀបចំការងារ ចេះបញ្ចុះបញ្ចូលអ្នកដទៃ និងចេះប្រាស្រ័យទាក់ទងដ៏ល្អ អាចជួយឱ្យកុមារដឹកនាំក្រុមបានយ៉ាងល្អ និងអាចក្លាយជាអ្នកដឹកនាំឆ្នើមនាពេលអនាគត៕

IMG_9078

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក