រើសនំខេក តាមរយៈចំណង់ចំណូលចិត្ត នោះវាអាចប្រាប់ថាអ្នកជាមនុស្សចិត្តល្អ ឬ ចិត្តអាក្រក់

ក្នុងចិត្តរបស់អ្នក ក្រោយឃើញរូបនំខេកទាំង៤នេះ A B C D តើអ្នកយល់ថាពេញចិត្តនឹងមួយណាជាងគេ? សូមអ្នករើសតាមចំណង់ចំណូលចិត្ត រួចទៅអានចម្លើយបកស្រាយខាងក្រោម៖

Cake

១.ចម្លើយ A៖ អ្នកមានអាកប្បកិរិយាទន់ភ្លន់ ចូលចិត្តញញឹមញឹក និងបង្កើតអារម្មណ៍ស្និទ្ធស្នាលជាមួយអ្នកដទៃ។ នៅពេលដែលនរណាម្នាក់ត្រូវការជំនួយ អ្នកពិបាកក្នុងការបដិសេធពួកគេ ហេតុនេះហើយមានមនុស្សជាច្រើនសរសើរពីចិត្តសប្បុរសរបស់អ្នក។ ក្នុងចិត្តគេ អ្នកគឺជាមនុស្សដ៏គួរឲ្យគោរព តែទោះបីជាអ្នកមានបុគ្គលិកលក្ខណៈល្អក៏ដោយ ក៏អ្នកមិនទុកចិត្តមនុស្សដោយងាយដែរ។ អ្នកមានចិត្តសប្បុរស ប៉ុន្តែក៏មានស្មារតីច្បាស់លាស់ និងប្រុងប្រយ័ត្ន មិនផ្តល់សេចក្តីសប្បុរសគ្រប់ទីកន្លែងនោះទេ។ អ្នកតែងតែពិចារណាគ្រប់ទិដ្ឋភាពទាំងអស់ ហើយជួយតែអ្នកដែលសក្ដិសម និងចាំបាច់ប៉ុណ្ណោះ។ អ្នកមិនត្រឹមតែជាតួឯកដែលមានចិត្តមេត្តាប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏មានប្រាជ្ញាដែរ។

IMG_9070

២.ចម្លើយ B៖ មុខរបស់អ្នកតែងតែសោះកក្រោះ មិនបញ្ចេញមតិ គ្មានហេតុផល មានគោលការណ៍ ហើយមិនអនុញ្ញាតឱ្យអារម្មណ៍ជ្រៀតជ្រែកឡើយ។ អ្នកពិតជាជ្រើសរើស និងរើសអើងចំពោះការប្រាស្រ័យទាក់ទង ក៏ដូចជាការភ្ជាប់ទំនាក់ទំនង ដូច្នេះហើយ មិនមែនគ្រប់គ្នាអាចទំនាក់ទំនង ឬ សុំជំនួយពីអ្នកបានទេ។ អ្នកតែងតែវិភាគគោលបំណង ឬ មូលហេតុ ដែលអ្នកដទៃចង់មករាប់អានជាមួយអ្នក ដូច្នេះទើបអ្នកកម្របើកចិត្តរាប់អានមិត្តណាស់។

IMG_9072

៣.ចម្លើយ C៖ អ្នកជាមនុស្សមានសេរីភាព ឆ្លាត និងស៊ីជម្រៅគ្រប់

គ្រាន់ដើម្បីមើលឃើញរឿងជាក់ស្តែងនៅក្នុងជីវិត។ អ្នកមានចិត្តស្លូតបូត ចេះអត់ឱន និងចិត្តល្អចំពោះអ្នកដទៃ។ ហើយអ្នកក៏សុខចិត្តធ្វើជា "ឈាមត្រជាក់" និងឃោរឃៅពេលចាំបាច់។ អ្នកមិនមែនជាប្រភេទមនុស្សដែលបង្ហាញចិត្តសប្បុរសចំពោះអ្នកណាតាមចិត្តនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកជួយ អ្នកនឹងប្រឹងប្រែងជួយឱ្យអស់ពីសមត្ថភាព។

IMG_9071

៤.ចម្លើយ A៖ អ្នកមានចិត្តល្អ ស្មោះត្រង់ និងអត់ឱនដល់កម្រិតដែលមិនគួរឱ្យជឿ។ អ្នកប្រៀបដូចជាទេវតាក្នុងក្រសែភ្នែកមនុស្សគ្រប់រូប ដែលអាចលះបង់ពេលវេលា និងកម្លាំងទាំងអស់របស់អ្នក ដើម្បីជួយអ្នកដ៏ទៃដោយមិនគិតពីផលប្រយោជន៍៕

IMG_9073

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក