តើប្រភេទអាហារខាងក្រោមមួយណាដែលអ្នកចូលចិត្តជាងគេ? សូមរើសវាដោយម៉ត់ចត់ ដើម្បីទស្សន៍ទាយថាក្នុងក្រសែភ្នែកអ្នកដទៃទុកអ្នកជាមនុស្សបែបណា! ក្រោយរើសរួចអ្នកអាចទៅមើលចម្លើយខាងក្រោមនេះបាន៖
១. ចម្លើយ A៖ អ្នកធ្វើការដោយមានគោលបំណង មានផែនការ និងយកចិត្តទុកដាក់ចំពោះគ្រួសាររបស់អ្នក។ អ្នកចាត់ទុកគ្រួសារជាស្នូលនៃគ្រឹះសុភមង្គល ដូច្នេះហើយ អ្នកវិនិយោគច្រើនហើយលះបង់សម្រាប់អ្នកដែលអ្នកគិតថាជិតស្និទ្ធនឹងអ្នក។ អ្នកចូលចិត្តធ្វើការយឺតៗ ប៉ុន្តែជាក់លាក់ ចូលចិត្តព័ត៌មានលម្អិត និងស្ងប់ស្ងាត់។ អ្នកពូកែខាងវិភាគ វិនិច្ឆ័យ អត់ធ្មត់ និងប្រុងប្រយ័ត្នគ្រប់យ៉ាង។ អ្នកក៏មានសមត្ថភាពសង្កេត និងផ្តោតអារម្មណ៍បានល្អ ម៉ឺងម៉ាត់ ប៉ុន្តែប្រយ័ត្នប្រយែងពេក មានការប្រុងប្រយ័ត្នខ្ពស់ ងាយរងឥទ្ធិពលពីបរិយាកាសខាងក្រៅ និងខ្វល់ខ្វាយខ្លាំងចំពោះអ្វីដែលអ្នកដទៃគិតមកលើអ្នក។
២. ចម្លើយ B៖ អ្នកតែងតែគិតដោយសមហេតុផល ចេះយល់ចិត្ត ហើយមានវិធីសាស្រ្តដោយសន្តិវិធីក្នុងការទាក់ទងជាមួយអ្នកដទៃ។ អ្នកមិនលំអៀងទៅរកភាពជ្រុលនិយមណាមួយ មិនចូលចិត្តមានជម្លោះជាមួយនរណាម្នាក់នោះទេ អ្នកមានការគ្រប់គ្រងខ្លួនឯងខ្លាំង ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងពិចារណាមុន និងក្រោយ ដើម្បីកុំឱ្យជួបប្រទះនូវផលអវិជ្ជមាន។
៣. ចម្លើយ C៖ អ្នកមានបុគ្គលិកលក្ខណៈល្អ ស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់។ អ្នកមិនងាយបង្ហាញអារម្មណ៍របស់អ្នកចំពោះអ្នកដទៃឡើយ។ អ្នកគឺជាមនុស្សទៀងត្រង់ ដូច្នេះអ្នកតែងតែនិយាយយ៉ាងម៉ឺងម៉ាត់ថាទេចំពោះការចុះចូលនឹងកម្លាំងអាក្រក់។ ភាពខ្ជាប់ខ្ជួន និងការអនុវត្តគឺជាចំណុចល្អរបស់អ្នកនៅកន្លែងធ្វើការ។ អ្នកក៏មានការប្រុងប្រយ័ត្ន គោរពប្រពៃណី ប្រកាន់ខ្ជាប់នូវវិន័យ និងរស់នៅដោយគោលការណ៍ច្បាស់លាស់ផងដែរ៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក