ការរាប់អានគឺមានច្រើនប្រភេទ មានខ្លះជាមិត្តភក្តិ ខ្លះជាបងប្អូនល្អ ខ្លះជាមនុស្សដែលតែងតែពឹងគ្នាទៅវិញទៅមក តែជាក់ស្តែងយើងមិនអាចមើលធ្លុះចិត្តអ្នកទាំងនោះបានទេ ដូច្នេះបើអ្នកចង់ដឹងថានរណាចូលចិត្តអ្នកខ្លាំងឬតិច អាចលេងហ្គេមត្រីកោណពិសោធន៍ចិត្តនេះបាន។ ដោយគ្រាន់តែរើសត្រីកោណមួយដែលអ្នកចាប់អារម្មណ៍ រួចទៅមើលចម្លើយទាំងអស់គ្នា៖
ក. ចម្លើយ ១ (ចំនួនមនុស្សដែលពេញចិត្តអ្នកគឺ៖ 50%)
អ្នកមានភាពស្ងប់ស្ងាត់ និងមានប្រាជ្ញា។ អ្នកគិតបានច្រើន និងមានភាពចាស់ទុំជាងមិត្តភក្ដិរបស់អ្នក ហេតុនេះហើយជួយឱ្យអ្នកមើលឃើញបញ្ហាបានត្រឹមត្រូវ។ នៅពេលប្រឈមមុខនឹងការលំបាក ឬ បញ្ហាប្រឈមណាមួយ អ្នកក៏ចេះគ្រប់គ្រងអារម្មណ៍របស់អ្នក និងដោះស្រាយបញ្ហាដោយហេតុផលផងដែរ។ លើសពីនេះ អ្នកក៏ផ្តល់តម្លៃដល់កន្លែងឯកជនដើម្បីគិត និងបំបែកខ្លួនអ្នកចេញពីភាពអ៊ូអរ និងមមាញឹកក្នុងជីវិតប្រចាំថ្ងៃ។
ខ. ចម្លើយ ២ (ចំនួនមនុស្សដែលពេញចិត្តអ្នក៖ 70%)
អ្នកមានមហិច្ឆតា និងការតាំងចិត្តខ្លាំងណាស់។ ក្នុងជីវិត និងការងារ អ្នកសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាន។ ទោះបីអ្នកជោគជ័យហើយក៏មិនសម្រាក នៅតែបន្តតស៊ូ នេះជាហេតុផលដែលនាំឱ្យអ្នកទទួលបានជោគជ័យគួរឱ្យសរសើរជាខ្លាំង។
គ. ចម្លើយ ៣ (សន្ទស្សន៍មនុស្សឲ្យតម្លៃអ្នក៖ 90%)
អ្នកមានចិត្តល្អ និងក្លាហានបំផុត។ ទោះបីជាអ្នកមិនតែងតែបង្ហាញភាពខ្លាំងទាំងនោះចេញពីខ្លួនអ្នកក៏ដោយ អ្នកដឹងយ៉ាងច្បាស់នៅពេលដែលវាដល់ពេលដែលត្រូវក្រោកឈរឡើងដើម្បីការពារមតិរបស់អ្នក និងមនុស្សដែលអ្នកស្រលាញ់។ ជាមួយនឹងថាមពលមិនចេះចប់ អ្នកតែងតែជម្រុញ និងលើកទឹកចិត្តមិត្តភ័ក្តិ នេះជាហេតុផលដែលមនុស្សជាច្រើនស្រឡាញ់ និងកោតសរសើរអ្នក។
ឃ. ចម្លើយ ៤ (ចំនួនមនុស្សដែលពេញចិត្តអ្នក៖ 40%)
ក្នុងជីវិត និងការងារ អ្នកតែងតែមានកិត្យានុភាពផ្ទាល់ខ្លួនរបស់អ្នក ដែលធ្វើឱ្យមនុស្សភ័យខ្លាច។ អ្នកមានភាពរឹងមាំ មានភាពរួសរាយរាក់ទាក់ និងមានឆន្ទៈក្នុងការក្រោកឈរឡើងដើម្បីការពារខ្លួន និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នក។ គ្មានការភ័យខ្លាចអាចធ្វើឱ្យអ្នកដួល ឬ បោះបង់អ្វីដែលអ្នកចង់បាននោះឡើយ។
ង. ចម្លើយ ៥ (ចំនួនមនុស្សដែលពេញចិត្តអ្នក៖ 20%)
អ្នកមានបុគ្គលិកលក្ខណៈដែលមិនអាចទាយទុកជាមុនបាន និងអាថ៌កំបាំង។ វាហាក់ដូចជាថាអាថ៌កំបាំងផ្ទាល់ខ្លួន និងវិជ្ជាជីវៈទាំងអស់តែងតែត្រូវបានអ្នករក្សាជាសម្ងាត់។ អ្នកក៏មិនបើកចំហរក្នុងការបញ្ចេញគំនិត និងយោបល់របស់អ្នកនៅក្នុងក្រុមដែរ។ ទោះបីជាពេលខ្លះអ្នកមានអារម្មណ៍ឯកាក៏ដោយ ក៏អ្នកនៅតែមានភាពក្លាហានក្នុងការរស់នៅតាមបំណងប្រាថ្នារបស់អ្នកជានិច្ច៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក