● ព្រះបរមនាថ នរោត្តម សីហមុនី ប្រសូត្រនៅថ្ងៃទៅ ១៤ ខែឧសភា ឆ្នាំ១៩៥៣
● ឆ្នាំ ១៩៥៩- ១៩៦២ សិក្សានៅសាលាបឋមសិក្សា នរោត្តម វិទ្យាល័យ ដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
● ឆ្នាំ ១៩៦២ - ១៩៦៧ សិក្សានៅសាលាបឋមសិក្សា និងមធម្យសិក្សា នៅវិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី)
● ឆ្នាំ ១៩៦៧ - ១៩៧១ សិក្សាផ្នែកសិល្បៈ របាំ តូរ្យតន្ត្រី ល្ខោន នៅវិទ្យាស្ថានះភិរក្សជាតិប្រាគ
● ឆ្នាំ ១៩៧០ មធ្យមសិក្សាប័ត្រនៅប្រាគ (និទ្ទេសល្អណាស់)
● ឆ្នាំ ១៩៧៥ បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ
● ឆ្នាំ ១៩៧៥ ព្រះរាជនិពន្ធនិក្ខេបទស្ដីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
● ឆ្នាំ ១៩៧៥ - ១៩៧៦ ឧត្តមសិក្សាខាងផ្នែកភាពយន្តនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)
● ឆ្នាំ ១៩៧៦ - ១៩៧៩ ជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហមជាមួយព្រះវររាជបិតា និងព្រះវររាជាមាតា និងព្រះអនុជសម្ដេចនរោត្តមនរិន្ទ្រៈពង្ស
● ឆ្នាំ ១៩៧៩ - ១៩៨០ ព្រះលេខាផ្តាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណៈរដ្ឋប្រជាមានិតចិន
● ឆ្នាំ ១៩៨១ - ២០០០ សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIAL FAURE និង W.A.MOZART នៅទីក្រុងប៉ារីស
● ឆ្នាំ ១៩៨៤ - ១៩៨៨ ប្រធានសមាគមន៍របាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាឡេ «DEVA»
● ឆ្នាំ ១៩៨៨ - ១៩៩៣ អគ្គនាយក និងជានាយកសិល្បៈនៃសាជីវកម្ម ខេមរភូមិន្ទភាពយន្ត «ខេមរាភាពយន្ត»។ ព្រះករុណានរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាឡេ ចំនួនពីរ រឿងទី១ «សុបិន» រឿងទី២ «ធាតុទាំង ៤»។
● ឆ្នាំ ១៩៩២ - ១៩៩៣ ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា
● ឆ្នាំ ១៩៩៣ - ២០០៤ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ
● ឆ្នាំ២០០៤ សមាជិក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្ដាប្រទេសនិយាយភាសាបារាំង (ORGANISATION INTERNATIONALE DE LA FRANCOPHONIE)
● ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ព្រះមហាក្សត្រប្រោសប្រទានដំណឡើងគោរម្យងារជាស្ដេចក្រុមឃុន
● ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០០២ ព្រះមហាក្សត្រប្រោសប្រទានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
● ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០០៤ ព្រះមហាក្សត្រប្រោសប្រទានដំឡើង ព្រះបរម្យងារជាសម្ដេចបរមនាថ
● ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គ ត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
● ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ឡើងគ្រងរាជសម្បត្តិបន្តពីសម្ដេចព្រះវររាជបិតា នរោត្តម សីហនុ៕