រើសពណ៌ក្រែមដែលអ្នកស្រលាញ់ វានឹងបង្ហើបប្រាប់ពីចំណុចទាក់ទាញរបស់អ្នក

តើក្រែមលាបមាត់មួយណានៅខាងក្រោមដែលអ្នករកឃើញថាស្អាត និងទាក់ភ្នែកជាងគេ? សូមរើសយក១ក្នុងចំណោមនោះ រួចទៅមើលការបកស្រាយក្នុងចម្លើយខាងក្រោម៖

Cca7ee02b1ad445d91d1f00d0e3236 4110 9657 1714967742

១.ចម្លើយ A

ស្ត្រីស្រស់ស្អាតនិងទាក់ទាញ៖ មិនថាអតីតកាលរបស់អ្នកមានលក្ខណៈបែបណានោះទេ តែបច្ចុប្បន្ន និងអនាគត អ្នកបន្តិចម្តងៗនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរូបរាង ហើយថែមទាំងយកចិត្តទុកដាក់លើខ្លឹមសារ និងការអប់រំផងដែរ។ បុគ្គលិកលក្ខណៈទូទៅរបស់អ្នកគឺទន់ភ្លន់ និងរួសរាយរាក់ទាក់។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍បំផុតអំពីអ្នកគឺរូបរាងដ៏ឆ្នើមរបស់អ្នក។ ឈរក្នុងហ្វូងមនុស្ស ស្ទើរតែគ្រប់គ្នាចាប់អារម្មណ៍អ្នក។ អ្នកផ្ទាល់ក៏ចំណាយលុយច្រើនលើសម្លៀកបំពាក់ សក់ គ្រឿងម៉ូដ ព្រមទាំងការថែទាំរាងកាយ និងស្បែករបស់អ្នក។ សូមអរគុណដល់វា ជីវិតក្រោយៗទៀត អ្នកនឹងនៅតែរក្សានិស្ស័យ និងភាពស្រស់ស្អាតរបស់អ្នក។

IMG_9028

២.ចម្លើយ B

ស្ត្រីដែលមានភាពវៃឆ្លាតនិងទាក់ទាញ៖ កាន់តែចាស់ បទពិសោធន៍ជីវិតកាន់តែច្រើន អ្នកកាន់តែមានចំណេះដឹង និងឆ្លងកាត់រឿងជាច្រើន ក្លាយជាមនុស្សស្រីដែលមានទាំងចិត្តទូលាយ ទាន់សម័យ និងគួរឲ្យកោតសរសើរ។ មិត្តចូលចិត្តនិយាយជាមួយអ្នកអំពីអ្វីៗគ្រប់យ៉ាង ព្រោះអ្នកមានការយល់ដឹង អាចយល់ពីគំនិតអ្នកដទៃ និងផ្តល់ដំបូន្មានសមរម្យ។ ការសន្ទនាជាមួយអ្នកធ្វើឱ្យមនុស្សមានអារម្មណ៍ថាពួកគេអាចរៀនសូត្របានច្រើន។

IMG_9030

៣.ចម្លើយ C

ស្ត្រីឆើតឆាយនិងទាក់ទាញ៖ អ្នកកាន់តែចាស់ អ្នកកាន់តែមានភាពខុសប្លែកពីកាលអ្នកនៅក្មេង។ ពីក្មេងស្រីស្លូតត្រង់ ស្មោះត្រង់ និងមិនចេះយល់ចិត្តអ្នកដទៃ អ្នកកំពុងក្លាយជាស្ត្រីបន្តិចម្តងៗដែលគួរអោយស្រលាញ់ សុភាព និងថ្លៃថ្នូរ។ អ្នកកាន់តែចាស់ បុគ្គលិកលក្ខណៈរបស់អ្នកកាន់តែមានភាពប្រសើរឡើងក្នុងទិសដៅវិជ្ជមាន។

IMG_9029

៤.ចម្លើយ D

ស្ត្រីខ្លាំងនិងទាក់ទាញ៖ អ្នកជាមនុស្សខ្មាស់អៀន និងទន់ខ្សោយ ងាយរងការគំរាមកំហែងពីអ្នកដទៃ។ ប៉ុន្តែអរគុណចំពោះការបណ្តុះបណ្តាលដ៏លំបាកនៃពេលវេលា និងសង្គម ឥឡូវនេះអ្នកមានភាពរឹងមាំ។ មនុស្សខ្លះពេលជួបនឹងភាពបរាជ័យ បាត់បង់ឆន្ទៈ ហើយធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ ផ្ទុយទៅវិញ ពេលអ្នករងទុក្ខកាន់តែច្រើន នោះអ្នកកាន់តែក្លាហាន និងខ្លាំងជាងមុន ព្រោះការបរាជ័យកន្លងមកបានដាស់ស្មារតីប្រយុទ្ធរបស់អ្នក។ អរគុណចំពោះរឿងនោះ អ្នកប្រែទៅជានារីក្លាហាន អត់ធន់ និង ឯករាជ្យ៕

IMG_9031

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក