គោលការណ៍ក្នុងក្បួនហុងស៊ុយនេះ នឹងជួយដល់ក្រុមគ្រួសារដែលមានសន្តិភាព និងភាពសុខដុមរមនារវាងប្តី និងប្រពន្ធ។
គ្រួសារជាច្រើនជារឿយៗ មានទម្លាប់ព្យួររូបថតអាពាហ៍ពិពាហ៍នៅលើក្បាលគ្រែរបស់ពួកគេ។ ពួកគេជឿជាក់ថានេះជាទីតាំងស្អាត និងសមរម្យសម្រាប់រូបថតអនុស្សាវរីយ៍។
ទោះយ៉ាងណាក៏ដោយ ការព្យួររូបថតអាពាហ៍ពិពាហ៍នៅលើក្បាលគ្រែមានសក្តានុពលគ្រោះថ្នាក់ខ្លាំងសម្រាប់ជីវិតប្ដីប្រពន្ធរបស់អ្នក។ រូបថតដ៏ធំមួយដែលមានស៊ុមធ្ងន់អាចធ្លាក់មកលើគ្រែបានគ្រប់ពេល ដែលបង្កើតឱ្យមានអារម្មណ៍ភ័យខ្លាច និងគ្រោះថ្នាក់ដល់គូស្នេហ៍ពេលគេងលក់។
តាមក្បួនហុងស៊ុយនេះដែរ ក៏បានបញ្ជាក់ថា ការតាំងរូបថតលើក្បាលដំណេកគឺជាទីតាំងព្យួររូបថតអាពាហ៍ពិពាហ៍ដ៏អាក្រក់មួយដែលជះឥទ្ធិពលដល់ជីវិតរបស់គូស្នេហ៍។ រូបថតមង្គលការព្យួរលើក្បាលគ្រែនឹងដាក់សម្ពាធលើប្ដី និងប្រពន្ធបង្កឱ្យមានអារម្មណ៍ថាអាពាហ៍ពិពាហ៍មិនមានសុវត្ថិភាព ងាយបង្កើតការសង្ស័យទាំងសងខាងកើតឡើង។
លើសពីនេះទៀត អ្នកមិនគួរដាក់រុក្ខជាតិស្លឹកផ្កាតូច ឬស្មៅនៅក្បាលគ្រែរបស់អ្នកឡើយ ពីព្រោះវត្ថុទាំងនេះច្រើនតែតំណាងឱ្យវត្ថុតូចតាចដែលមិនសំខាន់ប៉ះពាល់ដល់អារម្មណ៍របស់មនុស្ស។
ផ្កាក៏ជារបស់ដែលមិនគួរដាក់នៅក្បាលគ្រែដែរ។ ភួងផ្កាអាចធ្វើឱ្យបន្ទប់កាន់តែស្រស់បំព្រងរស់រវើកជាងមុន ប៉ុន្តែការដាក់ផ្កានៅលើគ្រែនឹងធ្វើឱ្យគូស្វាមីភរិយាមានភាពអាក់ខានក្នុងការរីកចំរើនរីកលូតលាស់ ឬទំនងជាកើតឡើងនូវទំនាក់ទំនងផ្សេងខាងក្រៅ ដែលធ្វើឱ្យប៉ះពាល់ដល់គូស្វាមីភរិយាអ្នក។
ជំនួសឱ្យការព្យួររូបថតអាពាហ៍ពិពាហ៍នៅក្បាលគ្រែរបស់អ្នក ឬដាក់ផ្កានៅក្បាលគ្រែដាក់ចង្កៀងពេលយប់ពីរនៅតំបន់នេះ ដើម្បីជម្រុញសំណាង និងជួយដល់ជីវិតគ្រួសារដែលមានសន្តិភាព។
ពន្លឺពេលយប់ គឺមិនអាចខ្វះបាននៅក្នុងបន្ទប់គេងឡើយ វាត្រូវបានគេចាត់ទុកថាជាប្រភពថាមពលដែលចិញ្ចឹមអារម្មណ៍ដំបូង។ ចង្កៀងតូចមួយដាក់នៅលើគ្រែ មានឥទ្ធិពលនៃទេពកោសល្យ ប្រទានពរដល់ជីវិតកាន់តែរីកចម្រើន។
អ្នកជំនាញហុងស៊ុយនិយាយថា ជំហរល្អបំផុតសម្រាប់ពន្លឺថ្ងៃ គឺនៅលើគ្រែទាំងសងខាង ដើម្បីជួយបង្កើតអារម្មណ៍ស៊ីមេទ្រី ភាពសុខដុមរមនា បង្កភាពស្មើគ្នា និងភាពសុខដុមរមនារវាងស្វាមី និងភរិយា៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)