ទម្លាប់ ៥ ដែលអ្នកតែងតែធ្វើ បញ្ជាក់ថា អ្នកជាមនុស្សឯកាខ្លាំងបំផុត-v2

គ្រប់គ្នាប្រហែលជាគិតថា ភាពឯកា កើតឡើងព្រោះតែគ្មាននរណាម្នាក់នៅក្បែរ គ្មានអ្នកយល់ចិត្ត តែតាមការពិតទៅវាមិនមែនទេ ភាពឯកា គឺកើតឡើងនៅពេលណាដែលអ្នកខ្លួនឯង មិនចេះយល់ពីចិត្តខ្លួនឯង មិនចេះស្រឡាញ់ខ្លួនឯង មិនមើលថែខ្លួនឯង ជាពិសេសនោះគឺ មិនចេះផ្ដល់ឱកាស និងផ្ដល់ពេលវេលាឱ្យខ្លួនឯងមានក្ដីសុខ ចូលក្នុងចំណោមមនុស្ស រីករាយជាមួយនឹងអ្នកដទៃ។

100376805_919034785203886_3603520459477352448_n

ចំណុចខាងក្រោមទាំងនេះ ក៏ជាសញ្ញាបង្ហាញថា អ្នកជាមនុស្សដែលឯកាបំផុត ៖

១. ចូលចិត្តសម្ងំនៅស្ងាត់ស្ងៀមម្នាក់ឯង

ចាប់ផ្ដើមស្អប់ភាពអ៊ូរអរ លែងចង់សប្បាយរីករាយ មិនថាមានសំឡេងអ្វី ក៏មានអារម្មណ៍ថាជាសំឡេងរំខាន ប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំង។

២. ចូលចិត្តកន្លែងងងឹត ហើយស្ដាប់ចម្រៀង

100934453_918782491895782_2466958949157437440_n

ឱ្យតែជាកន្លែងដែលងងឹត គឺចូលចិត្តណាស់ ហើយតែងតែដាក់កាស ស្ដាប់ចម្រៀង ជាពិសេសគឺ ចម្រៀងមនោសញ្ចេតនា ស្ដាប់ពេលណា ក៏គិតថាត្រូវរឿងខ្លួនឯងជានិច្ច ពេលបានស្ដាប់ហើយ ក៏ភ្លេចរឿងជាច្រើនអស់រលីង មានអារម្មណ៍ថា ពិភពលោកមួយនេះ មានតែខ្លួនឯងម្នាក់ប៉ុណ្ណោះ។

៣. ចេះតែចង់គេង ងងុយមិនឈប់

វាជាអារម្មណ៍ ជាអាការៈខ្ជិលផ្គួបផ្សំ ពុំមែនជាការងងុយ ដែលគេងមិនគ្រប់នោះឡើយ មិនចង់ធ្វើអ្វី សូម្បីតែពេលទើបតែក្រោក ងូតទឹកស្អាតហើយ ក៏នៅតែមិនស្វាងងងុយទៀត នេះបញ្ជាក់ថា អ្នក ពិតជាមានអារម្មណ៍ថាឯកាជាខ្លាំង មានតែការគេងលក់ទេ ទើបអាចឱ្យអ្នកភ្លេចរឿងអ្វីៗទាំងអស់។

៤. តែងតែបដិសេធពេលមិត្តភក្តិហៅចេញទៅក្រៅ

នៅពេលដែលអារម្មណ៍ឯកាឈានដ់កម្រិតមួយធ្ងន់ធ្ងរហើយនោះ វាក៏ជាពេលដែលអ្នកលែងមានអារម្មណ៍អ្វីទាំងអស់ អ្នកណាបបួលទៅណាក៏មិនទៅ ទៅញាំអីក៏មិនទៅ លែងចង់ដើរហើរចេញក្រៅ ចេះតែបដិសេធគេឯងគ្រប់គ្នា នេះហើយ ជាអាការៈអ្នកកើតជំងឺឯកាខ្លាំងបំផុត។

៥. អារម្មណ៍រហ័សប្រែប្រួល

100951015_921200234987341_1026053788500230144_n

អារម្មណ៍មិននឹងន ចេះតែគិតស្មុគស្មាញគ្រប់រឿង សឹងតែថា យករឿងអ្នកដទៃមកគិតមិនចេះឈប់ គិតដល់ហត់ ក៏ដេកលក់បាន ក្រោកដឹងខ្លួនមកវិញ ក៏នៅតែគិតរឿងនេះរឿងនោះ គិតតែរឿងដែលអត់ប្រយោជន៍ប៉ុណ្ណោះ ហើយក៏ឆាប់ឆេវឆាវ ងាយខឹង និងមានអ្វីតែបន្តិចក៏អាចធ្វើឱ្យប៉ះទង្គិចអារម្មណ៍ ធ្វើឱ្យមិនសប្បាយចិត្តបានដែរ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

-->