ទទួលទានគ្រាប់ធុញ្ញជាតិមួយប្រភេទនេះ ល្អខ្លាំងចំពោះអ្នកជម្ងឺទឹកនោមផ្អែម និងជម្ងឺបេះដូង

គ្រាប់ Macadamia (ម៉ាកាដាមៀ) គឺជាគ្រាប់ធុញ្ញជាតិដែលមានដើមកំណើតនៅប្រទេសអូស្ត្រាលី ប៉ុន្តែឥឡូវនេះត្រូវបានដាំដុះនៅក្នុងតំបន់ផ្សេងៗគ្នានៃពិភពលោក រួមទាំងរដ្ឋហាវ៉ៃ ផ្នែកខ្លះនៃអាមេរិកឡាទីន អាស៊ី និងអាហ្វ្រិក។ គ្រាប់ម៉ាកាដាមៀ អាចត្រូវបានគេបរិភោគឆៅ ឬ ប្រើក្នុងការចម្អិនអាហារ។ ខណៈពេលដែលមានជាតិខ្លាញ់ខ្ពស់ គ្រាប់ម៉ាកាដាមៀភាគច្រើនផ្ទុកនូវខ្លាញ់ monounsaturated fats ដែលជាប្រភេទខ្លាញ់ជួយដល់សុខភាពបេះដូង ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ពួកវាក៏មានផ្ទុក tocotrienols (ទម្រង់នៃវីតាមីន E) ដែលអាចជួយការពារប្រឆាំងនឹងប្រភេទមួយចំនួននៃជំងឺមហារីក និងជំងឺខួរក្បាល លើសពីនេះទៀតវាក៏អាច៖

Macadamia Nuts On Sackcloth And Wooden Background

១.កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង

ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានគ្រាប់ម៉ាកាដាមៀជាប្រចាំ អាចជួយការពារជំងឺសរសៃឈាមបេះដូង ។ គ្រាប់ម៉ាកាដាមៀ អាចបន្ថយកម្រិតកូឡេស្តេរ៉ុល កាត់បន្ថយការរលាក និងភាពតានតឹងអុកស៊ីតកម្ម (ដែលបណ្តាលឱ្យខូចខាតដល់កោសិកា)។

Macadamia Nuts

២.កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

ការស្រាវជ្រាវបានបង្ហាញថាគ្រាប់ម៉ាកាដាមៀ អាចជួយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមេតាប៉ូលីសផងដែរ។ ការវិភាគក៏បានរកឃើញថា គ្រាប់ម៉ាកាដាមៀអាចជួយកែលម្អការគ្រប់គ្រងគ្លីសេរីននៃអ្នកជំងឺទឹកនោមផ្អែម ដែលអាចបណ្តាលមកពីការរួមបញ្ចូលគ្នានៃជាតិសរសៃ ខ្លាញ់ monounsaturated និងសារធាតុចិញ្ចឹមផ្សេងទៀត។

How To Grow And Care For A Macadamia Nut Tree Featured

៣.ជំនួយសុខភាពរំលាយអាហារ

ជាតិសរសៃរលាយដែលមាននៅក្នុងគ្រាប់ម៉ាកាដាមៀ អាចដំណើរការដូច prebiotic ដើម្បីចិញ្ចឹមបាក់តេរីល្អដែលមានប្រយោជន៍ក្នុងពោះវៀន ក៏ដូចជាធ្វើអោយសុខភាពរំលាយអាហាររបស់អ្នកប្រសើរឡើង។

Macadamia Nuts 4409908

៤.ជួយដល់ការសម្រកទម្ងន់

បរិមាណនៃជាតិសរសៃ និងប្រូតេអ៊ីនដែលមាននៅក្នុងគ្រាប់ម៉ាកាដាមៀ អាចកាត់បន្ថយអារម្មណ៍ឃ្លាន និងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត ដែលអាចគាំទ្រដល់ការសម្រកទម្ងន់។ ការសិក្សាមួយក្នុងចំណោមស្ត្រីជប៉ុនដែលមានសុខភាពល្អបានរកឃើញថា ស្ត្រីដែលញ៉ាំគ្រាប់ម៉ាកាដាមៀ អាចស្រកទម្ងន់ក្រោយរយៈពេល៣សប្តាហ៍ បើធៀបនឹងអ្នកញ៉ាំអាហារធម្មតា។

9f9af7125edc29f4ba35e873db2d1166

៥.កែលម្អសុខភាពឆ្អឹង

គ្រាប់ម៉ាកាដាមៀ គឺជាប្រភពដ៏ល្អនៃកាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូម ដោយសារធាតុរ៉ែទាំងនេះមានសារៈសំខាន់សម្រាប់ការថែរក្សាសុខភាពឆ្អឹង។ ផូស្វ័រ ដែលជាសារធាតុរ៉ែមួយទៀតដែលមាននៅក្នុងកម្រិតខ្ពស់នៅក្នុងគ្រាប់ម៉ាកាដាមៀ ដើរតួជាឧបករណ៍ក្នុងការស្ដារឡើងវិញនូវសារធាតុរ៉ែសំខាន់ៗដល់ឆ្អឹង និងធ្មេញ។

584882741_shutterstock_785057452 1

៦.ពង្រឹងសុខភាពស្បែក

គ្រាប់ម៉ាកាដាមៀ ក៏មានផ្ទុកនូវសមាសធាតុដូចជា tocotrienols (ទម្រង់នៃវីតាមីន E) និង squalene (ប្រេងដែលមាននៅក្នុងរាងកាយ និងរុក្ខជាតិ) ដែលមានអត្ថប្រយោជន៍ការពារស្បែកដូចជា អាចកាត់បន្ថយស្នាមជ្រីវជ្រួញដែលបណ្តាលមកពីការត្រូវពន្លឺព្រះអាទិត្យ ធ្វើអោយប្រសើរឡើងនូវជាតិទឹកនៃស្បែក និងដើរតួក្នុងការព្យាបាលស្បែក៕

Macadamia Nuts Cultivation4 1024x682

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក

-->