ជ្រើសរើសសន្លឹកបៀរ១សន្លឹក ដើម្បីដឹងពីតម្រូវការរបស់អ្នកពេលនេះ

ក្នុងចំណោមកាតទាំង៣ខាងក្រោម លោកអ្នកអាចមានសិទ្ធជ្រើសរើសកាតមួយដែលអ្នកស្រលាញ់ ដើម្បីអាចទស្សន៍ទាយដឹងថា បច្ចុប្បន្ននេះតើអ្វីដែលជាតម្រូវការរបស់អ្នកពិតប្រាកដ! បើអ្នកជ្រើសរើសកាតដែលពេញចិត្តរួចហើយ តោះទៅមើលចម្លើយទាំងអស់គ្នា៖

1

១.ចម្លើយ A

ស្នេហាគួរតែជារបស់ដែលអ្នកឲ្យតម្លៃបំផុតក្នុងពេលបច្ចុប្បន្ននេះ។ មិនត្រឹមតែទំនាក់ទំនងរវាងបុរសនិងស្ត្រីប៉ុណ្ណោះទេ ទំនាក់ទំនងទាំងអស់ជាមួយគ្រួសារ និងមិត្តភក្តិ ក៏ជាអ្វីដែលអ្នកត្រូវការផងដែរ។ អ្នកត្រូវរៀនពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នក និងបង្ហាញពីក្តីស្រលាញ់ឱ្យបានត្រឹមត្រូវ ទៅកាន់មនុស្សជិតស្និទ្ធទាំងនោះ អោយបានទាន់ពេលវេលា។ អ្នកគួរតែក្រឡេកមើលជុំវិញខ្លួន ដើម្បីទទួលអារម្មណ៍នៃក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន។

2

២.ចម្លើយ B

អ្នកតែងតែចង់រស់នៅតាមរបៀបរបស់អ្នក។ វាហាក់បីដូចជាក្នុងអំឡុងពេលកន្លងមក អ្នកពិតជាមិនពេញចិត្តនឹងអ្វីដែលអ្នកបានធ្វើនោះទេ។ សូមចាំថា យើងម្នាក់ៗមានឱកាសតែមួយគត់ដើម្បីរស់នៅ ហើយគ្មាននរណាម្នាក់ក្រៅពីអ្នក ដែលមានសិទ្ធិក្នុងការសម្រេចចិត្តថាអ្នកនឹងទៅទីណា និងអ្វីដែលអ្នកគួរធ្វើនោះទេ។ ដូច្នេះកុំស្ទាក់ស្ទើរទៀតអី សូមចាប់ផ្តើមតាមរកក្តីស្រមៃរបស់អ្នក ដើម្បីកុំឲ្យមានការសោកស្ដាយនៅថ្ងៃណាមួយ!

3

៣.ចម្លើយ C

អ្នកនឹងត្រូវកែលម្អទំនាក់ទំនងជុំវិញខ្លួនអ្នក ព្រោះទាល់តែគុណភាពជីវិតអ្នកល្អទើបអាចអភិវឌ្ឍគំនិតវិជ្ជមានបាន។ អ្នកគួរតែផ្លាស់ប្តូរគំនិត និងរបៀបរស់នៅរបស់អ្នក ដោយចាប់ផ្តើមពីរឿងតូចៗ ដូចជាព្យាយាមគ្រប់គ្រងកំហឹង និងភាពមិនអត់ធ្មត់ នេះនឹងជួយអ្នកធ្វើការសម្រេចចិត្តត្រឹមត្រូវ។ លើសពីនេះ អ្នកគួរតែជឿជាក់ និងចែករំលែកជាមួយអ្នកដ៏ទៃបន្ថែមទៀត ដើម្បីទទួលអារម្មណ៍រីករាយនៃការមានដៃគូ និងមិនឯកា៕

4

ប្រភព​៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក

-->