នៅរសៀលថ្ងៃទី ២៧ មេសា ២០២៤ ប្រភពប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា មានករណីផ្ទុះគ្រាប់នៅទីតាំងឃ្លាំងស្តុកគ្រាប់នៅបន្ទាយបញ្ជាការដ្ឋានភូមិភាគ៣ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ប្រភពបានឲ្សដឹងបន្ថែមថាសមកិច្ចបានជម្លៀសប្រជាពលរដ្ឋចេញឆ្ងាយ ពីកន្លែងកើតហេតុ ដើម្បីបង្កាគ្រោះថ្នាក់ដល់ជីវិត ។ ក្នុងករណីនេះក៏មាន មនុស្សរងរបួសមួយចំនួន និងប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋ និងរោងចក្រមួយចំនួននៅក្បែរៗនោះផងដែរ។
សូមចូលរួមរំលែកទុក្ខ ដល់បងប្អូនដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុង សោកនាដកម្មផ្ទុះគ្រាប់នៅ ភូមិភាគ៣ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕