មនុស្សស្រីខ្លាចបំផុត គឺការរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត

មួយជីវិតមនុស្សស្រី នាងហត់នឿយតាំងពីកើតមក មានភេទជាស្រីមកម្ល៉េះ មនុស្សស្រី ហត់នឿយតាំងពីមិនទាន់រៀបការ រហូតដល់រៀបការ មានគ្រួសារ មានប្ដី មានកូន នាងក៏រឹតតែហត់នឿយទ្វេដង ក៏មានមនុស្សស្រីខ្លះ មិនត្រឹមតែហត់កាយទេ នាងនឿយទាំងចិត្ត ខ្វល់ទាំងគំនិតថែមទៀតផង។

ពិតណាស់ ព្រោះតែបញ្ហា និងការជួបប្រទះនូវចំណងនៃគ្រួសារនេះហើយ បានជាធ្វើឱ្យមនុស្សស្រីនាងតែងតែភ័យខ្លាចចំពោះរឿងគូស្រករ នាងខ្លាចបំផុតគឺ ខ្លាចរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត នោះជីវិតនាង នឹងរឹតតែវេទនា កើនទុក្ខ។

ភាគច្រើននៃមនុស្សស្រី នាងត្រូវរ៉ាប់រងនូវទុក្ខលំបាកជាច្រើននៅក្នុងគ្រួសាររបស់នាង ជាពិសេស ក៏មានមនុស្សស្រីខ្លះ នាងមានម្ដាយរស់រងនូវសម្ពាធនៅក្នុងគ្រួសារ ជាហេតុធ្វើឱ្យនាង កាន់តែមានអារម្មណ៍ខ្លាចរអា គឺខ្លាចថា អនាគតគូជីវិតនាង អាចនឹងដូចឪពុករបស់នាងដូចគ្នា។

ដូចពាក្យគេថា " ជ្រើសគូជីវិតត្រូវ ជីវិតនឹងមានក្ដីសុខ សុភមង្គល " តែបើជ្រើសខុស " ជីវិតនឹងរងទុក្ខ ដូចធ្លាក់នរកទាំងរស់ "

07c6fdf570b48fb6fff7d496dfcc0fce

96cb422db3bc3f68d2f99aeb1eb920a7

អត្ថបទ ៖ ភី អេច ក្នុងស្រុករក្សាសិទ្ធ