ពាក្យថា mandala ឬម៉ាន់ដាឡាជាភាសាសំស្ក្រឹតមានន័យថា "ស្រុក" ហើយស្រុកនៅទីនេះសំដៅលើអាសនៈ ទីស្នាក់អាស្រ័យរបស់ព្រះពុទ្ធ រៀបចំនៅចំកណ្តាលប្រាសាទ ហើយមានច្រកចេញចូលទាំងបួនទិស ទ្វារទាំងបួនមានន័យបង្ហាញព្រហ្មវិហារធម៌ទាំង៤ (ឧបិកខ មេត្តា មុទិតា មេត្តា) ។
Mandala យោងទៅតាមជំនឿហិណ្ឌូមានន័យថាសកលលោក អត្ថិភាពនៃអ្វីៗទាំងអស់គ្មានទីបញ្ចប់។
នៅក្នុងពិធីសាសនាជាច្រើន mandala ត្រូវបានប្រើក្នុងការអនុវត្តខាងវិញ្ញាណរបស់បូជាចារ្យ។ ក្នុងអំឡុងពេលនៃការគូរ mandala ការអធិស្ឋានត្រូវបានសូត្រខណៈពេលដែល mandala ត្រូវបានគូរ ។
សព្វថ្ងៃនេះ mandala ត្រូវបានប្រើប្រាស់ក្នុងការអនុវត្តសមាធិ ឬការព្យាបាលភាពតានតឹង តាមរយៈការលាបពណ៌ ឬគំនូរក៏អាចត្រូវបានប្រើដើម្បីវាយតម្លៃ ឬអាចយកមកទស្សន៍ទាយស្ថានភាពអារម្មណ៍ តាមរយៈការជ្រើសរើស mandala ដែលអ្នកចូលចិត្ត ហើយថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងប្រិយមិត្តមកទាយនិស្ស័យពិត និងស្ថានភាពអារម្មណ៍ពី mandala ។
របៀបលេងគឺងាយស្រួលណាស់ អ្នកគ្រាន់តែជ្រើសរើសរូបភាព mandala មួយដែលចាប់អារម្មណ៍ ហើយរំកិលចុះទៅអានចម្លើយខាងក្រោម ។
លេខ ១៖ អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ចូលចិត្តការប្រកួតប្រជែង ចូលចិត្តក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ មានភាពសប្បាយរីករាយ មានភាពជាអ្នកដឹកនាំ ហ៊ានស៊ីហ៊ានសង មិនចាប់អារម្មណ៍នឹងរឿងតូចតាច មិនសមហេតុសមផលទេអាចធ្វើជាទីប្រឹក្សាដ៏ល្អបាន ។
លេខ ២៖ ជាមនុស្សមិនចេះលាក់អារម្មណ៍ ពូកែរាប់ញាតិចូលចិត្តទំនាក់ទំនងក្នុងសង្គម តែមានភាពរឹងរូសបន្តិច អ្នកក៏ជាមនុស្សមានស្តង់ដារខ្ពស់
ថែមជាមនុស្សមានស្មារតីនឹងនរខ្លាំងបំផុតពេលជួបនឹងស្ថានភាពលំបាក តែខ្លាចការនៅម្នាក់ឯងឯកោ ។
លេខ ៣៖ ជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តច្បាប់ទម្លាប់ មិនចូលចិត្តការកៀបសង្កត់ ថែមជាមនុស្សស្រឡាញ់ភាពស្រស់ស្អាត មានភាពទាក់ទាញចំពោះអ្នកនៅជុំវិញខ្លួន និងចូលចិត្តការពារ និងមើលថែអ្នកដទៃ មានមនោសញ្ចេតនាខ្ពស់ មានគោលដៅធំក្នុងជីវិត ។
លេខ ៤៖ ជាមនុស្សមានគំនិតបែបអភិរក្សនិយម បើចង់ធ្វើអ្វីមួយនឹងធ្វើឱ្យអស់ពីសមត្ថភាព អ្នកក៏ជាមនុស្សដែលអាចបំផុសគំនិតអ្នកដទៃបានដែរ បើបានសម្រេចចិត្តមួយហើយគឺធ្វើលឿនមិនចេះទុកយូរទេ និយាយឲ្យចំទៅអ្នកជាមនុស្សមានអារម្មណ៍ឡើងចុះលឿន ។
លេខ ៥ អ្នកជាមនុស្សមានភាពជឿជាក់ខ្ពស់ ពូកែនិយាយ ចូលចិត្តបើកការសន្ទនា មានគំនិតច្នៃប្រឌិតថ្មី មានភាពទាក់ទាញខុសពីអ្នកដទៃហើយគ្រប់គ្នានឹងមានអារម្មណ៍មានសេចក្ដីសុខពេលនៅក្បែរអ្នក នៅពេលអ្នកមានអារម្មណ៍ថាអ្នកបានជួបប្រទះបញ្ហា អ្នកតែងតែលាក់មិនឲ្យអ្នកដទៃដឹងទេ ថែមជាមនុស្សពូកែរកលុយ ក៏ពូកែចាយដែរ ។
លេខ ៦៖ អ្នកជាមនុស្សចិត្តមោះមុត ប្រសិនបើអ្នកចូលចិត្ត ឬចាប់អារម្មណ៍លើអ្វីហើយអ្នកនឹងមិនស្ទាក់ស្ទើរក្នុងការចូលទៅយកវាទេ លើសពីនេះអ្នកជាមនុស្សសុទិដ្ឋិនិយម ពូកែកំប្លុកកំប្លែង តែក៏មិនស្លូតដែរ បើមាននរណាចូលមកចង់កេងចំណេញ ឬចង់ខ្សែលើអ្នកនោះដឹងតែមិនរួចខ្លួនទេ ៕
ប្រភព៖ Knongsrok