សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបសត្វមួយដែលអ្នកក្រឡេកភ្លាមឃើញភ្លែត ហើយអានចម្លើយខាងក្រោម ។
១. បានឃើញសត្វត្រីដំបូងបង្អស់៖ អ្នកមានសភាវគតិល្អឥតខ្ចោះ ហើយមានទំនុកចិត្តលើផ្លូវដែលខ្លួនបានជ្រើសរើស អ្នកអាចគេចចេញឧបសគ្គដោយប្រាជ្ញា ថែមទាំងអាចរក្សាអាថ៌កំបាំងខ្លួនឯង និងអ្នកដទៃបានយ៉ាងល្អផងដែរ។ តែទោះយ៉ាងណាអ្នកក៏មានអារម្មណ៍ប្រែប្រួលលឿន តែវានឹងមិនបញ្ចេញតាមទឹកមុខទេ នេះធ្វើឱ្យអ្នកដទៃមិនអាចកត់សម្គាល់ពីអារម្មណ៍របស់អ្នកបានទេ ពេលខ្លះបុគ្គលិកលក្ខណៈអ្នកវាអាថ៌កំបាំងខ្លាំងគួរសមដែរ ។
២. បានឃើញសត្វកង្កែបដំបូងបង្អស់៖ អ្នកជាមនុស្សមិនតក់ក្រហល់ទេ ជាមនុស្សមានហេតុផលក្នុងការសម្រេចចិត្តជានិច្ច ហើយតែងតែសង្កេត និងវិភាគឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន ថែមទាំងមានភាពវៃឆ្លាតក្នុងការងារ និងជីវិតផ្ទាល់ខ្លួន ។ លើសពីនេះអ្នកគឺជាមនុស្សសកម្មខ្លាំង ប៉ុន្តែពេលខ្លះអ្នកក៏អាចបាត់បង់ឱកាសល្អៗដែរ ដោយសារតែភាពចិត្តត្រជាក់ជ្រុលពេក ប៉ុន្តែដល់ពេលដែលអ្នកត្រូវសម្រេចចិត្ត អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដោយគ្មានការស្ទាក់ស្ទើរបន្តិចឡើយ ។
៣. បានឃើញសត្វកំប្រុកដំបូងបង្អស់៖ អ្នកជាមនុស្សមានបញ្ញាខ្ពស់ ចេះទស្សន៍ទាយហេតុការណ៍ដែលនឹងកើតឡើងទុកមុនបាន ថែមមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅមុខ មនុស្សប្រភេទនេះមានទំនុកចិត្ត និងកម្លាំងខាងក្នុងខ្លាំង ហើយពូកែរាប់ញាតិទើបមិនចម្លែកទេដែលមានអ្នកចាំជួយជ្រោមជ្រែង ។
៤. បានឃើញសត្វដំរីដំបូងបង្អស់៖ អ្នកជាមនុស្សដែលរឹងរូស និងប្តេជ្ញាចិត្តខ្ពស់លើអាជីពផ្ទាល់ខ្លួន ហើយគ្រួសារគឺមានសារៈសំខាន់ណាស់សម្រាប់អ្នក ព្រោះអ្នកត្រូវការក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន និងត្រូវការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក មនុស្សប្រភេទនេះនឹងមានមិត្តភក្តិ និងសាច់ញាតិច្រើនដែលបារម្ភជុំវិញខ្លួន។
៥. បានឃើញសត្វសុនខដំបូងបង្អស់៖ អ្នកជាមនុស្សឆ្លាតវៃ និងស្មោះត្រង់ចំពោះអ្នកមានគុណ ជាមនុស្សស្មោះត្រង់ និងហ៊ានលះបង់ចំពោះគ្រួសារ រួមទាំងគោរពភារកិច្ចរបស់ខ្លួនទៀតផង អ្នកជាមនុស្សមានសេចក្ដីស្រឡាញ់ និងមានភាពយុត្តិធម៌ណាស់ ។ លើសពីនេះអ្នកមានវិចារណញាណល្អ ដឹងពីរបៀបនិយាយ ដឹងពីអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ដូច្នេះវាជារឿងល្អប្រសិនបើអ្នកមានភាពរួសរាយរាក់ទាក់ នោះជីវិតរបស់អ្នកនឹងប្រសើរឡើង ។
៦. បានឃើញសត្វឥន្ទ្រីដំបូងបង្អស់៖ អ្នកជាមនុស្សមានគោលដៅ មានការប្រកួតប្រជែងជាមួយសមត្ថភាពខ្លួនឯង ហើយអ្នកក៏ជាប្រភេទមនុស្សហ៊ានពុះពារគ្រប់យ៉ាងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។ លើសពីនេះអ្នកជាមនុស្សមិនចេះអត់ធ្មត់និងទន់ខ្សោយទេ ជារឿយៗអ្នកនឹងក្រោកឡើងតស៊ូដើម្បីភាពសុចរិត។ អ្នកជាមនុស្សមានទំនួលខុសត្រូវខ្ពស់ស្រឡាញ់គ្រួសារខ្លាំង មុននឹងសម្រេចកិច្ចការអ្វីមួយអ្នកនឹងមិនធ្វើការសម្រេចចិត្តតក់ក្រហល់ភ្លាមៗទេ អ្នកនឹងគិតគូរច្បាស់លាស់ ពួកខិលខូចល្មមៗចង់បោកអ្នកគឺទៅមិនរួចទេ ។
៧. បានឃើញសត្វខ្លាដំបូងបង្អស់៖ អ្នកជាមនុស្សមានកម្លាំងខ្លាំងពូកែក្នុងមុខងារផ្សេងៗ ហើយបុគ្គលិកលក្ខណៈរបស់អ្នកគឺខ្លាំង និងក្តៅកម្រស្តាប់នរណាម្នាក់ណាស់ មិនមែនជាលក្ខណៈត្រង់ៗងាប់ក្រឡាទេ តែសម្រេចចិត្តធ្វើអ្វីហើយ មិនងាយប្រែប្រួលចិត្តឡើយ ។ លើសពីនេះ អ្នកជាមនុស្សមានមហិច្ឆតាធំ ហ៊ានរកស៊ីធំហ៊ានខាតធំ បើរកត្រូវក្លាយជាអ្នកមានស្តុកស្តម្ភ តែបើហ៊ានតែដើរខុសក៏ខាតបង់ធំដែរ ដូច្នេះត្រូវប្រយ័ត្នត្រង់ចំណុចនេះ ៕
ប្រភព៖ Knongsrok