តើប្រិយមិត្តចង់ដឹង តើបារមីអ្នកថែរក្សាអ្នកផ្ញើសារអ្វីមកដល់អ្នកទេ? តើនឹងមានអ្វីកើតឡើងក្នុងពេលអនាគត?
បើចង់ដឹង ថ្ងៃនេះគេហទំព័រ Knongsrok និងយកវិធីបើកបៀមួយសន្លឹកដែលអ្នកចាប់អារម្មណ៍បំផុត ដើម្បីដឹងពីសារដែលទេវតាអ្នកថែរក្សាអ្នកផ្ញើមក តោះទៅសាកល្បងទាំងអស់គ្នា ។
របៀបលេង
២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សូមឲ្យអ្នកជួបតែសំណាងល្អ
ឈុតសន្លឹកបៀអក្សរ ក៖ ជោគជ័យគឺជាសារដែល ទេវតាជាទីគោរពចង់ប្រាប់អ្នក អ្នកនឹងមានឱកាសលេចធ្លោក្នុងដំណើរទៅក្រៅប្រទេស និងជោគជ័យក្នុងការងារ។ នៅពេលដែលអ្នកទទួលបានជោគជ័យហើយ សូមជួយសង្គ្រោះមនុស្សដែលកំពុងជួបបញ្ហា និង ត្រូវការជំនួយផង ។
ឈុតសន្លឹកបៀអក្សរ ខ៖ នៅតែអាចញញឹមបានគឺជាសារដែលទេវតាជាទីគោរពចង់ប្រាប់អ្នក ជីវិតមនុស្សតែងតែមានជម្រើស កុំបណ្តែតខ្លួនជាមួយបញ្ហា ឬឧបសគ្គដែលអ្នកត្រូវជួបប្រទះ ។ ចូលកុំអស់សង្ឃឹម អ្នកជាមនុស្សរឹងមាំក្លាហានណាស់ ចំពោះរឿងអាក្រក់ៗកាលពីអតីតកាល វានឹងធ្វើឱ្យអ្នករឹងមាំជាងមុន នៅក្នុងខ្លួនរបស់អ្នកនៅមានថាមពលនៅឡើយ ចូលញញឹមនិងតស៊ូឡើង ហើយដើរឆ្ពោះទៅមុខជាមួយអ្វីដែលអ្នកត្រូវប្រឈម អ្នកនៅមានឱកាសជោគជ័យ ។
ឈុតសន្លឹកបៀអក្សរ គ៖ ស្វែងរកដំណោះស្រាយ គឺជាសារដែលទេវតាជាទីគោរពចង់ប្រាប់អ្នក ឥឡូវនេះអ្នកអាចជួបប្រទះបញ្ហាដដែលៗម្តងហើយម្តងទៀត ដែលអ្នកមិនអាចរកដំណោះស្រាយបាន ប៉ុន្តែអ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហានោះ ហើយអ្នកនឹងអាចដោះស្រាយបានក្នុងរយៈពេល ៩ ថ្ងៃ ៩ សប្តាហ៍ ឬ ៩ ខែ មិនលើសពីនេះទេ អ្នកនឹងរកឃើញដំណោះស្រាយដ៏ល្អបំផុតសម្រាប់ខ្លួនឯង ។
ឈុតសន្លឹកបៀអក្សរ ឃ៖ អត់ធ្មត់ជាគឺជាសារដែលទេវតាជាទីគោរពចង់ប្រាប់អ្នក ក្នុងអំឡុងពេលនេះមនុស្សជាច្រើនរួមទាំងអ្នកប្រហែលជាចង់ធ្វើដំណើរ ចង់ចេញក្រៅ ចង់ជួបមិត្តភ័ក្តិ ចង់ជួបគូស្នេហ៍ ប៉ុន្តែការអត់ធ្មត់ត្រូវតែមកមុនសិន គ្រប់យ៉ាងនឹងប្រសើរឡើងបន្តិចម្តងៗ ៕
ប្រភព៖ Knongsrok