សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងស្នេហាដែលអ្នកចង់បាន តាមរយៈការជ្រើសរើសបេះដូងមកុដមួយដែលអ្នកឃើញហើយចាប់អារម្មណ៍បំផុត ហើយអានចម្លើយពិតនៅខាងក្រោម ។
បេះដូងមកុដទី ១៖ ស្នេហារបស់អ្នកមានន័យថាការមើលថែគ្នាទៅវិញទៅមក មិនមែនគ្រាន់តែថែរក្សារាងកាយ ឬរបស់របរប៉ុណ្ណោះទេ អ្វីដែលសំខាន់នោះគឺការថែរក្សាចិត្ត និងបេះដូងគ្នាទៅវិញទៅមក។ ការធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់អ្នកមានសុភមង្គល ឬរីករាយបំផុតពេលនៅជាមួយគ្នា គឺមានសារៈសំខាន់បំផុត។
បេះដូងមកុដទី ២៖ ស្នេហារបស់អ្នកមានន័យថា មានគូស្នេហ៍នៅចាំជំរុញទឹកចិត្ត ឱ្យអ្នកមានគោលដៅនៅក្នុងជីវិតដើម្បីរស់បន្ត ។ នៅពេលដែលអ្នកធ្វើអ្វីមួយ តែងតែមានគាត់នៅក្នុងគំនិតរបស់អ្នកជានិច្ច ប្រសិនបើអ្នកទៅភោជនីយដ្ឋាន អ្នកនឹងគិតអំពីអ្វីដែលគាត់ចូលចិត្តញ៉ាំ ហើយទិញវាទៅផ្ញើរឲ្យគាត់ ហើយបើត្រូវសម្រេចចិត្តធ្វើអ្វីមួយ អ្នកច្បាស់ជាសុំយោបល់ពីគាត់ ព្រោះអ្នកចង់មានគាត់នៅក្នុងជីវិតបែបនេះរហូត ។
បេះដូងមកុដទី ៣៖ ស្នេហារបស់អ្នកមានន័យថា ឱ្យតម្លៃគូស្នេហ៍មិនថាអ្នកដ៏ទៃមើលមកដៃគូរបស់អ្នកយ៉ាងណានោះទេ ប៉ុន្តែអ្នកអាចមើលឃើញយ៉ាងច្បាស់ ថាមនុស្សជាទីស្រលាញ់ពិសេសប៉ុណ្ណា អ្នកស្រលាញ់គេជាគេ អ្នកតែងលើកទឹកចិត្តគេឱ្យក្លាយជាកំណែដ៏ល្អបំផុត ហើយអ្នករំពឹងថាមនុស្សជាទីស្រឡាញ់នឹងទទួលយក និងស្រលាញ់អ្នកជាអ្នកដូចគ្នា ។
បេះដូងមកុដទី ៤៖ ស្នេហារបស់អ្នកមានន័យថា ភាគីទាំងសងខាងសម្របគ្នាទៅវិញទៅមក គ្មាននរណាម្នាក់នឹងមានទស្សនៈដូចគ្នាគ្រប់រឿងទាំងអស់ ឬសុទ្ធតែមាននិស្ស័យដែលត្រូវគ្នាគ្រប់រឿងនោះទេ ម្ល៉ោះហើយទើបអ្នកត្រូវស្វែងយល់ពីគ្នា មានរឿងអ្វីកើតឡើងនិយាយដោយតាំងចិត្តដោះស្រាយ ដើម្បីប្រាប់ពីអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកមិនចូលចិត្ត ទើបអ្នកនិងគាត់អាចនៅជាមួយគ្នាបានយូរ។
បេះដូងមកុដទី ៥៖ ស្នេហារបស់អ្នកមានន័យថា គូស្នេហ៍អាចធ្វើជាមិត្តបាន គូស្នេហ៍របស់អ្នកត្រូវតែអាចធ្វើរឿងឆ្កួតៗជាមួយអ្នក ជាមិត្តដ៏ល្អបំផុត ប៉ុន្តែនៅតែគោរព និងមើលថែគ្នាដូចគូស្នេហ៍ នោះវាធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកទាំងពីរមានទាំងមិត្តភ័ក្តិដែលស្គាល់ចិត្តគ្នាច្បាស់ និងមានដៃគូជីវិតដ៏ល្អឥតខ្ចោះ ៕
ប្រភព៖ Knongsrok