មនុស្សម្នាក់ៗកើតមក សុទ្ធតែពឹងផ្អែកគ្នាទៅវិញទៅមកជារឿងធម្មតា ពេលខ្លះការសុំជំនួយពីមនុស្សខុស គឺច្រើនតែគ្មានប្រយោជន៍។ ដូច្នេះថ្ងៃនេះយើងនឹងនាំមកការទស្សន៍ទាយមួយ ដែលអាចផ្តល់ចម្លើយដល់អ្នកបាន ។ សូមជ្រើសរើសកញ្ចក់ទិព្វ ១ ដែលអ្នកឃើញហើយចូលចិត្តបំផុត ដើម្បីដឹងពីអនាគតអ្នកអាចពឹងនរណាបាន ។
កញ្ចក់ទិព្វទី ១៖ មនុស្សដែលអ្នកអាចពឹងបាន គឺគូស្នេហ៍ (ប្ដីប្រពន្ធ, ឬគូសង្សារ) នៅក្នុងជីវិតរបស់អ្នកគូជីវិតមានសារៈសំខាន់បំផុត មិនថានៅពេលលំបាកប៉ុណ្ណា ដៃគូរបស់អ្នកនឹងក្លាយជាមនុស្សដំបូងដែលនៅក្បែរ និងជួយអ្នកជារៀងរហូត ដូច្នេះប្រសិនបើថ្ងៃនេះ អ្នកបានជួបមនុស្សម្នាក់នេះហើយ ចូលថែរក្សាគាត់ឲ្យបានល្អ ហើយកុំព្រលែងដៃគាត់ឲ្យសោះ ព្រោះគាត់នេះហើយជាមនុស្សដំបូងដែលនឹងបង្ហាញខ្លួនពេលអ្នកកំពុងជួបទុក្ខ ឬជាមនុស្សតែម្នាក់គត់ដែលមើលថែអ្នកពេលអ្នកឈឺស្កាត់ ។
កញ្ចក់ទិព្វទី ២៖ អ្នកគឺជាមនុស្សសាមញ្ញ នៅក្នុងគំនិតរបស់អ្នកគ្រួសារគឺសំខាន់បំផុត មិនថាអ្នកនៅទីណាក៏ដោយ អ្នកនឹងគិតដល់គ្រួសារមុខបង្អស់ ។ ទោះបីជាពិភពលោកទាំងមូលបោះបង់អ្នកក៏ដោយ តែអ្នកនឹងនៅតែមានគ្រួសារនៅក្បែរអ្នក មិនដែលបាត់វត្តមានម្តងណាឡើយ ។ ម្ល៉ោះហើយមនុស្សដែលអ្នកអាចពឹងបានក្នុងជីវិតនេះគឺគ្រួសារ ដូច្នេះអ្នកត្រូវតែផ្តល់ការគោរពដល់គាត់ ផ្តល់ពេលវេលាដល់ពួកគាត់ ព្រោះមិនថាមានអ្វីកើតឡើងទេ ពួកគាត់តែងតែការពារអ្នកពីព្យុះភ្លៀង ព្រមទាំងជួយចង្អុលផ្លូវឲ្យអ្នកឆ្ពោះទៅមុខ ថែមទាំងត្រៀមខ្លួនជាកន្សែងសំរាប់ជូតទឹកភ្នែក ជាដើមឈើផ្តល់ម្លប់ ឬជាឆ័ត្របាំងភ្លៀងសម្រាប់អ្នក ដូច្នេះអ្នកត្រូវផ្តល់សេចក្តីស្រឡាញ់ដល់គាត់ឲ្យបានពេញលេញផង ។
កញ្ចក់ទិព្វទី ៣៖ ជីវិតរបស់អ្នកមានភាពស្រស់បំព្រង អ្នកមានបញ្ញាអារម្មណ៍ខ្ពស់ ដូច្នេះអ្នកមានទំនាក់ទំនងច្រើននៅក្នុងសង្គម ហើយមនុស្សដែលអ្នកអាចពឹងបាន គឺមិត្តភ័ក្ត ។ ជាក់ណាស់ អ្នកជាមនុស្សរីករាយ មើលពិភពលោកក្នុងផ្លូវល្អ ដូច្នេះអ្នកមានមិត្តភក្តិច្រើន ហើយនៅពេលអ្នកជួបបញ្ហា មនុស្សដែលអ្នកនឹកឃើញមុនគេគឺមិត្តភក្តិ ដែលតែងតែរួមសុខ រួមទុក្ខជាមួយគ្នា ព្រោះពេលខ្លះមិនមែន តែគេជួយអ្នកតែម្ខាងទេ អ្នកក៏តែងតែនៅក្បែរគេក្នុងគ្រាលំបាកដែរ ម្ល៉ោះហើយទើបបានជាមិត្តភាពរបស់អ្នកស្អិតរមួតយ៉ាងនេះ ។
កញ្ចក់ទិព្វទី ៤៖ នៅក្នុងជីវិតមួយនេះ មនុស្សដែលអ្នកអាចពឹងបានគឺខ្លួនអ្នកផ្ទាល់ អ្នកជឿជាក់លើខ្លួនឯងខ្លាំង ហើយអ្នកមិនដែលទុកចិត្តនរណាម្នាក់ជាងខ្លួនឯងឡើយ មិនថាជាគ្រួសារ ឬមិត្តភក្តិ អ្នកមិនដែលជឿជាក់ ១០០% ទេ។ នៅពេលអ្នកឆ្លងកាត់ការលំបាក អ្នកនឹងមិនស្វែងរកជំនួយពីនរណាម្នាក់ឡើយ មនុស្សដំបូងដែលអ្នកគិត គឺគ្មានអ្នកណាក្រៅពីខ្លួនអ្នកឡើយ ។ ចំពោះមូលហេតុដែលអ្នកទៅជាបែបនេះ អាចប្រហែលមកពីកាលពីអតីតកាល អ្នកត្រូវបានគេក្បត់ បោកប្រាស់ ឬលួចចាក់ពីក្រោយខ្នង ម្ល៉ោះហើយវាធ្វើឲ្យអ្នកខ្លាចរអារ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ៕
ប្រភព៖ Knongsrok