ភ្នំពេញ ១៥ មេសា ២០២៤ - ការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏រីករាយ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ឃើញថាចំនួននៃការចូលរួមអបអរបានកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈសកម្មភាពសប្បាយៗជាច្រើន ដែលបានរៀបចំឡើងនៅ Tiger Headquarters ក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត។ ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងការលេងទឹកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានកំណត់នូវស្តង់ដាថ្មី នៃការអបអរឆ្នាំថ្មីប្រកបដោយភាពច្នៃប្រឌិត នៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅល្ងាចថ្ងៃទី១៤ ខែមេសា អ្នកចូលរួមសង្រ្កាន្តក្នុងខេត្តសៀមរាប ក៏បានទស្សនាការសម្ដែងដ្រូននៅលើអាកាសដ៏គួរឱ្យស្ញប់ស្ញែង ដែលនាំមកឮជូនដោយស្រាបៀរ Tiger។ ការបង្ហោះដ្រូន បានបំភ្លឺផ្ទៃមេឃយ៉ាងអស្ចារ្យ ដែលផ្ទាំងទស្សនីយភាពនេះ គឺជាការរួមបញ្ចូលគ្នា រវាងពន្លឺ និងភ្លើងពណ៌ គួបផ្សំនឹងបច្ចេកវិទ្យាបែបច្នៃប្រឌិត រឹតតែទាក់ទាញចិត្តអ្នកទស្សនា។ ព្រឹត្តិការណ៍នេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការអបអរពិធីបុណ្យប្រពៃណីជាតិ ជាមួយនិងភាពទំនើបទាន់សម័យ ដោយបាននាំយកនូវបទពិសោធនៃការកម្សាន្តបែបអន្តរជាតិមួយចំនួន មកក្នុងពិធីបុណ្យបែបប្រពៃណីជាតិក្នុងស្រុកដោយជោគជ័យ។
គំនិតផ្តួចផ្តើមក្នុងការរួមបញ្ចូលការកម្សាន្តថ្មីបែបនេះ ពិតជាទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ លើសពីនេះ Willem Van Den Wijngaart នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានសម្តែងការពេញចិត្តជាខ្លាំងចំពោះគំនិតផ្តួចផ្តើមមួយនេះ។ លោកបានលើកឡើងថា “ការចូលរួមជាផ្នែកមួយនៃការប្រារព្ធពិធីដ៏ធំនេះ គឺជាបទពិសោធដ៏អស្ចារ្យមួយ”។ គោលបំណងរបស់យើងគឺចង់បង្កើតការជួបជុំ និងផ្ដល់នូវបទពិសោធថ្មីប្លែកមិនអាចបំភ្លេចបាន ជូនដល់អ្នកចូលរួមទាំងអស់គ្នា។
មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរ Tiger បានរៀបចំនូវកំប៉ុងយក្សជាច្រើនក្នុងតំបន់កម្សាន្ត សម្រាប់ឱ្យអ្នកចូលរួមអាចបន្ថែមទឹកសម្រាប់លេងដោយសេរី នៅខេត្តសៀមរាប និងប៉ោយប៉ែតផងដែរ។ ការរៀបចំបានធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ដើម្បីប្រាកដថា អ្នកចូលរួមទាំងអស់អាចទទួលបាននូវការកម្សាន្ដសប្បាយរីករាយ និងពុំមានបង្កការរំខានណាមួយឡើយ។
ទន្ទឹមនឹងនេះដែរ! តន្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការញុំាងឱ្យព្រឹត្តិការណ៍នេះកាន់តែសប្បាយរីករាយ តាមរយៈវត្តមាន ឌីជេ ល្បីៗជាច្រើនរូប ដែលបានចូលរួមបង្កបរិយាកាសដ៏រំភើបរីករាយ ជាមួយនឹងបទភ្លេងដ៏ញាក់កន្រា្តក់អារម្មណ៍ ដែលអង្រួនបេះដូងអ្នកចូលរួមគ្រប់រូបឱ្យឈរលែងនឹង។ ពេលវេលាដ៏អស្ចារ្យនេះ បានធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានភាពប្លែកភ្នែកជាមួយនិងការកម្សាន្តដ៏សប្បាយៗជាច្រើនក្នុងពេលរាត្រី ដែលរៀបចំឡើងដោយស្រាបៀរ Tiger ហើយនាំមកនូវស្នាមញញឹម និងការអបអរយ៉ាងអធឹកអធម។ លើសពីទទួលបានការកម្សាន្ត! អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ជាច្រើនថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរTiger ក៏បានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់អ្នកចូមរួមដោយយុទ្ធនាការ “ពេលស្រវឹង សូមកុំបើកបរ”។ យើងបានផ្តល់នូវកូដបញ្ចុះតម្លៃ 6000រៀល តាមរយៈការធ្វើដំណើរតាម Grab នៅក្នុងទីក្រុងភ្នំពេញ និង ខេត្តសៀមរាបរយៈពេល៤ថ្ងៃនេះ។
អ្នកចូលរួមបានលើកឡើងនូវចំណាប់អារម្មណ៍បែបវិជ្ជមាន យ៉ាងដូច្នេះថា “ការចូលរួមកម្មវិធី របស់ ស្រាបៀរ Tigerពិតជាទទួលបាននូវបទពិសោធដ៏ថ្មីប្លែក” [កញ្ញា បុប្ផាវត្តី បុគ្គលិកក្រុមហ៊ុនឯកជន]។ “វាពិតជាល្អមែនទែន ក្នុងការធ្វើអ្វីដែលថ្មី ហើយប្លែក ខុសពីទម្លាប់ធម្មតារបស់ខ្ញុំ ហើយខ្ញុំពិតជារីករាយក្នុងការចូលរួមជាមួយស្រាបៀរ Tiger នៅព្រឹត្តិការណ៍ថ្មីៗបន្តបន្ទាប់ទៀត”។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ បានប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពរីករាយក្រៃលែង។ ស្រាបៀរ Tiger ប្តេជ្ញាបន្តផ្ដល់ជូននូវអ្វីដែលថ្មីប្លែក ពោរពេញទៅដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកក្នុងសហគម ហើយយើងនៅតែជាក្រុមហ៊ុនមួយដែលជាជម្រើសដ៏សំខាន់បំផុត ក្នុងឱកាសប្រារព្ធការអបអរផ្សេងៗ។
នាពេលខាងមុខនេះ! ស្រាបៀរ Tiger នឹងនៅតែបន្តនាំមកនូវ ឱកាសជួបជុំដ៏អស្ចារ្យបែបនេះជាបន្តទៀត។ រង់ចាំចូលរួមអបអរជាមួយគ្នា ក្នុងព្រឹត្តិការណ៍ថ្មីៗដ៏រំភើបរីករាយជាច្រើនទៀត នាពេលឆាប់ៗខាងមុខ។
ចែករំលែកពេលវេលាដ៏រីករាយជាមួយគ្នា និងត្រៀមខ្លួនទទួលយកបទពិសោធដ៏អស្ចារ្យជាច្រើនទៀត ពី ស្រាបៀរ Tiger។ IT'S TIGER TIME! CHEERS!
សម្រាប់ពត៌មានបន្ថែម សូមតាមដានគេហទំព័រ Tiger Beer | Facebook or Tiger Beer KH l Instagram (សម្រាប់អ្នកដែលមានអាយុ18ឆ្នាំឡើងទៅ)