ថៃ៖ ហាងកាហ្វេមួយកន្លែងមានឈ្មោះថា Sarnie Bangkok បាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសថៃ ដោយសារតែហាងកាហ្វេនេះស្ថិតនៅលើអគារចំណាស់អាយុដល់ទៅ ១០០ឆ្នាំឯណោះ រួមទាំងការតុបតែងហាងបែប Classic មើលទៅស្រស់ស្អាតប្លែក និងជាទីកន្លែងទទួលទានកាហ្វេសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់។
Sarnie Bangkok មានបើកបម្រើការលក់កាហ្វេ រួមទាំងភេសជ្ជៈ នំចំណី និងអាហារសម្រន់ជាច្រើនមុខ តាមបែបអូស្ត្រាលី លាយនឹងបញ្ជីមុខម្ហូបបែបអាស៊ីជាច្រើនមុខសុទ្ធតែគួរឱ្យចាប់អារម្មណ៍ និងមានរសជាតិឆ្ងាញ់ពិសា។
អ្នកអាចទៅសាកភ្លក់រសជាតិកាហ្វេ ជាមួយនឹងអារម្មណ៍ប្លែកថ្មីនៃអគារចាស់ នៅក្នុងហាងកាហ្វេ Sarnie Bangkok ប្រសិនជាអ្នកមានឱកាសទៅលេងប្រទេសថៃ ដែលមានទីតាំងស្ថិតនៅតំបន់ Soi Charoen Krung 44 សង្កាត់ Bang Rak ក្រុងបាងកកប្រទេសថៃ នៅជិតស្ថានីយ៍រថភ្លើង Saphan Taksin BTS ដោយបើកបម្រើការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ កន្លះល្ងាចតែប៉ុណ្ណោះ៕
អត្ថបទរក្សាសិទ្ធ៖ KnongSrok-ក្នុងស្រុក