នៅពេលដែលពិបាកខ្លាំង ជីវិតជាប់គាំងជួបតែរឿងមិនល្អ អាចសាកល្ងទៅកន្លែង ៤ នេះ ដើម្បីបន្ធូរអារម្មណ៍បាន

បើ​អ្នក​មាន​អារម្មណ៍​ថាខ្លួនជាមនុស្សគ្មានសំណាង តែងតែជួបរឿងមិនល្អ គ្មានសំណាងដូចអ្នកដទៃ។ អ្នកអាចសាកក្រឡេកមើល ឬទៅ ៤ កន្លែងនេះ វានឹងអាចជួយបន្ធូរអារម្មណ៍របស់អ្នកបានល្អឡើងវិញ។

Cover Copy

១. វត្តអារាម

នៅពេលដែលមនុស្សម្នាក់ជួបប្រទះនឹងរឿងអាក្រក់ ជារឿយៗ វាពិបាកក្នុងការស្ងប់ស្ងាត់អារម្មណ៍ខាងក្នុងណាស់។ ដូច្នេះហើយ ក្នុង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ តែងតែ​មាន​ចិត្ត​ឆេវឆាវ បន្ទោសអ្នកនេះ ខឹងអ្នកនោះ និង​ស្អប់​បុគ្គល​មួយចំនួន។

តាម​ពិត​ទៅ​ក្នុង​ជីវិត វា​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​យើងតែងតែជួប​រឿង​មិនល្អ។ ព្រោះ​លើ​វិថី​ជីវិត​គ្មាន​អ្នក​ណា​បាន​រលូន​ពី​ដើម​ដល់​ចប់​ឡើយ។ ដូច្នេះ​ពេល​ដែល​មនុស្ស​ជួបរឿងអាក្រក់ បើ​អាច​ទៅ​រួច​គ្រាន់តែ​ទៅ​វត្ត អង្គុយ​សម្រាកបន្តិច អ្វីៗនឹងបានប្រសើរ។

អ្នកមិនចាំបាច់អុជធូប ឬថ្វាយបង្គំព្រះទេ ហើយក៏មិនចាំបាច់បោះកាក់ ចាក់គម្ពីរផ្សងទស្សន៍ទាយអីដែរ ត្រឹមតែយើងស្ងប់ចិត្ត ហើយស្តាប់សំឡេងជួងប្រាសាទ និងសំឡេងគម្ពីរពុទ្ធសាសនាដែលកំពុងផ្សាយ នោះយើងនឹងបានជ្រះថ្លាហើយ។ ទីតាំងនេះ ត្រឹមតែយើងបោះជំហានឈានជើងចូលទៅភ្លាម ក៏អាចឱ្យយើងមានអារម្មណ៍ប្រសើរ និងអាចបង្វែរសំណាងរបស់យើងបានភ្លាមៗ។

6bec52a1b06f213e7d870ddeb90e744d

២. មន្ទីរពេទ្យ

នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថាខ្លួនមិនមានសំណាង គាត់នឹងតែងតែគិតថា គាត់ជាមនុស្សស៊យបំផុតក្នុងលោកនេះ។ តាមពិតទៅ ដរាបណាមនុស្សម្នាក់នៅតែមានសុខភាពល្អ នោះគឺជាសំណាងបំផុតហើយ។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត បើ​យើង​មិន​ខ្វល់ យើង​គួរ​ទៅ​មន្ទីរពេទ្យ ហើយ​អង្គុយ​ចុះ។

ពេល​ទៅ​ពេទ្យ​ឃើញ​មនុស្ស​ឈឺ ឃើញ​គេ​ចង់​រស់ ខ្លាច​ជំងឺ។ ក្រោយ​ពី​ត្រឡប់​មក​ផ្ទះ​វិញ ប្រហែល​ជា​យើង​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល ទោះជួបបញ្ហាអាក្រក់យ៉ាងណា ក៏យើងនៅមានសុខភាពល្អ នៅមានដង្ហើមដក នៅអាចដេក ដើរ ឈរអង្គុយបានដោយខ្លួនឯង នៅអាចហូបឆ្ងាញ់ ដើរស្រួល មិនទាន់ដេកលើគ្រែពេទ្យ ក្រោកមិនរួច សូម្បីតែចង់ស្លាប់ឱ្យផុតក៏ពិបាកដែរ។

0cff4b62a54945ec94a02adb940024aa

៣. ការដ្ឋានសាង់សង ក្រោមថ្ងៃក្ដៅហែង

មានមនុស្សជាច្រើនដែលតែងតែជួបប្រទះនឹងការលំបាក តែងតែត្អូញត្អែរថាខ្លួនគ្មានសំណាង និងត្អូញត្អែរថាជីវិតរបស់ពួកគេវេទនា។ តាម​ពិត វា​ជា​រឿង​ធម្មតា​ណាស់​ដែល​មនុស្ស​ម្នាក់​ជួប​ការ​លំបាក។ មិន​ថា​អ្នក​មាន ឬ​អ្នក​ក្រ​ទេ មនុស្ស​គ្រប់​រូប​នឹង​ជួប​ការ​លំបាក។ ប្រសិនបើអ្នកដឹងពីរបៀបប្រមូលបទពិសោធន៍ និងអនុវត្តវាឱ្យបានល្អ យើងនឹងតាំងចិត្តគ្រប់គ្រាន់ដើម្បីយកឈ្នះវា។

នៅពេលនេះ សូមក្រឡេកមើលមនុស្សជុំវិញខ្លួនយើង អ្នកដែលធ្វើការធ្ងន់ និងនឿយហត់ជាងយើង ពួកគេនៅតែជម្នះការលំបាកក្នុងជីវិតនេះ។ នៅពេលដែលយើងទៅដល់ការដ្ឋានសំណង់ក្រោមពន្លឺព្រះអាទិត្យដ៏ក្ដៅគគុក យើងនឹងមានអារម្មណ៍ថាសំណាងណាស់ដែលនៅតែអាចអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បាន។

9e7e3ba1623e92484ea1aead75f17e37

៤. នៅ​ក្រោម​ស្ពាន

ពេល​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា​មិន​សំណាង គាត់​មាន​អារម្មណ៍​ថា​គាត់​ធ្លាក់​ទៅ​ក្នុង​ទីជ្រៅ​ដែលពិបាកនឹងងើបឡើងវិញ។ គេ​ខក​ចិត្ត​ដោយ​សារ​តែជីវិតពោរពេញដោយទុក្ខសោក បាត់បង់​ពេល​វេលា​មាស​នៃ​សុភមង្គល។ ប៉ុន្តែ​តាម​ការ​ពិត មាន​មនុស្ស​ជា​ច្រើន​ក្នុង​លោក​នេះ​ ដែល​ជួប​ការ​លំបាក​ច្រើន​ជាង​នេះឆ្ងាយណាស់។

យ៉ាងណាមិញ បើយល់ថាខ្លួនឯងពិបាក អភ័ព្វ ជួបតែរឿងមិនល្អ ចូរទៅសម្លឹងមើលក្រោមស្ពាន មានមនុស្សអនាថាជាច្រើនដែលគ្មានផ្ទះសម្បែង គ្មានកន្លែងល្អដេកស្រួល មិនដឹងបាយទឹកនៅឯណា តែចំណែកយើងវិញ យ៉ាងហោចណាស់ យើងមានផ្ទះ មានដំបូងជ្រក មានកន្លែងគេងស្រួល មិនបាច់ត្រូវរងព្យុះភ្លៀង ឬកម្ដៅថ្ងៃ មិនភ័យខ្លាចក្ដៅរងា ដូច្នេះហើយ កុំមើលងាយខ្លួនឯង កុំបំបាក់ទឹកចិត្តខ្លួនឯងអី យ៉ាងណា ក៏យើងនៅតែមានសំណាងដែរ៕

45334e30f082e44598739dc938c398ad