ជាធម្មតានៅក្នុងរឿងស្នេហា យើងតែងសង្កេតឃើញថាភាគច្រើនគឺមនុស្សប្រុសជាអ្នកបញ្ចេញសកម្មភាពមុន មិនសូវឃើញមានមនុស្សស្រីនោះឡើយ ដោយសារតែមនុស្សស្រីមានភាពខ្មាសអៀនច្រើន។ តែមានកត្តាខ្លះដែលអាចឱ្យមនុស្សប្រុសសង្កេតដឹងបានថា តើមិត្តភ័ក្រ្តដែលនៅក្បែរខ្លួនអ្នករាល់ថ្ងៃដែលជាមនុស្សផ្ទុយភេទ គេមានទង្វើអ្វីខ្លះលើអ្នក។
១. “ចុងសប្តាហ៍នេះអ្នកទំនេរទេ” រាល់ដងនាងតែងតែណាត់អ្នកមុន
ពេលដែលភាសាសន្ទនាមិនអាចលាក់បាំងពីអារម្មណ៍ល្អបានហើយ សកម្មភាពប្លែកៗនឹងបង្ហាញចេញមកដោយមិនដឹងខ្លួនជាមិនខាន។ ពេលដែលមនុស្សស្រីអញ្ជើញអ្នកហូបអី ឬទៅណាជាមួយគ្នា នោះគឺសញ្ញាដែលបង្ហាញប្រាប់អ្នកហើយ។ តាមពិតទៅ ឱ្យតែមនុស្សប្រុសយល់ព្រមឧស្សាហ៍ចេញទៅជាមួយនោះ នាងប្រាកដជាឆាប់សម្រេចបានគោលដៅជាមិនខាន។ អ្នកត្រូវដឹងថាជួនខ្លះនាងសុខចិត្តទៅកន្លែងអ្នកចូលចិត្តដើម្បីបាននៅក្បែរអ្នកឱ្យបានច្រើន។
២. “ ខ្ញុំអផ្សុកណាស់ អ្នកអាចកំដរខ្ញុំនិយាយគ្នាបានទេ?” សង្ឃឹមថាអ្នកអាចកំដរនាងបាន
នៅក្នុងសភាពបែបនេះ បើនាងចេះតែពឹងផ្អែកលើអ្នក ដូចជាមិនចង់ឃ្លាតឆ្ងាយពីអ្នក ចូលចិត្តចែករំលែកពីអារម្មណ៍របស់នាងមកកាន់អ្នក មិនថាជារឿងរីករាយ ឬទុក្ខសោក មិនថាពេលណានោះទេ នាងចេះតែនឹកគិតដល់អ្នកជាមនុស្សទី១ ចេះតែចង់ប្រាប់រឿងរាល់គ្រប់បែបយ៉ាងដល់អ្នក បែបនេះនាងចង់ប្រាប់អ្នកថានាងត្រូវការភាពកក់ក្តៅពីអ្នក ត្រូវការកម្លាំងចិត្តពីអ្នក។
៣. “ អ្នកមិនអីទេឬ ” នាងចាប់ផ្តើមយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីអ្នក
ទំនាក់ទំនងរវាងមនុស្សប្រុសស្រី គឺចាប់ផ្តើមពីពាក្យសម្ដី នេះអាចហៅមួយទៀតថា ពោលពាក្យផ្អែមល្អែម។ ដោយសារតែពាក្យសម្ដីនេះជាអាវុធដ៏មុតស្រួល បានធ្វើឱ្យការសន្ទនារបស់មនុស្សប្រុសស្រីបង្កើតទៅជាស្នេហាទាំងមិនដឹងខ្លួន ឬពេលខ្លះអាចធ្វើឱ្យមនុស្សស្រីយល់ច្រឡំនឹងពាក្យសម្ដីទាំងនេះក៏ថាបាន ។ ដូចជាពេលខ្លះបើអ្នកមានមុខស្រពោន ឬមិនសប្បាយចិត្តអ្វីនោះ នាងតែងចូលមកសួរនាំអ្នកមុន យកចិត្តទុកដាក់លើអ្នក នោះអាចបង្ហាញថា នាងមានចិត្តស្រលាញ់អ្នកហើយ៕
អត្ថបទ ៖ Mythical Bird / Knongsrok