១. ស្ទាបក្បាលរបស់អ្នក
បើមនុស្សប្រុសម្នាក់ព្រមស្ទាបអង្អែលក្បាលរបស់អ្នកនោះ ហើយចូលគៀកអ្នកដោយគ្មានមូលហេតុ ស្ទើរតែនៅចង់សោយសុខការបំបោះអង្អែលបែបនេះទៀត នេះក៏បញ្ជាក់ថាបុរសម្នាក់នេះបានស្រលាញ់អ្នកចេញពីដួងចិត្តរបស់គេ។ អ្វីៗរបស់អ្នក គេសុទ្ធតែចូលចិត្ត នឹងផ្តល់តម្លៃដល់អ្នកទៀតផង។
ម្យ៉ាងទៀតពេលមនុស្សប្រុសស្ទាបក្បាលមនុស្សស្រី សកម្មភាពបែបនេះក៏ធ្វើឱ្យមនុស្សស្រីមានភាពកក់ក្តៅផងដែរ។ ព្រោះមានតែមនុស្សដែលស្និទ្ធស្នាលទេ ទើបអាចថើប និងស្ទាបក្បាលរបស់អ្នក ប្រាប់ដល់អ្នកថាក្នុងចិត្តគេមានតែអ្នកតែប៉ុណ្ណោះ។ ដូច្នេះមនុស្សស្រីដែលបានជួបមនុស្សប្រុសបែបនេះហើយ ដាច់ខាតកុំឱ្យរំលងផុតឱ្យសោះ។
២. ស្ទាបពោះរបស់អ្នក
ពេលដែលអ្នកឈឺពោះ ឬពេលមករដូវ បើគូស្នេហ៍របស់អ្នកដឹងថាអ្នកមិនស្រួលខ្លួន ហើយគេសុខចិត្តយកដៃដ៏កក់ក្តៅរបស់គេមកស្ទាបពោះរបស់អ្នក ជួយឱ្យពោះរបស់អ្នកមានកម្ដៅ ដើម្បីកាត់បន្ថយការឈីចាប់របស់អ្នក។ មនុស្សប្រុសបែបនេះ បញ្ជាក់ថាគេស្រលាញ់អ្នកខ្លាំងណាស់។ ពីព្រោះគេមិនចង់ឃើញអ្នកឈឺចាប់ មិនដាច់ចិត្តឃើញអ្នករង់ការឈឺចាប់អ្វីនោះឡើយ។
មនុស្សប្រុសដែលគិតដល់អ្នកបែបនេះ ទើបពិតជាមនុស្សដែលស្រលាញ់អ្នកថ្នាក់ថ្នមអ្នក។ ចូរអ្នកកុំបោះបង់គេដោយងាយៗឱ្យសោះ ពីព្រោះមិនមែនមនុស្សប្រុសរាល់គ្នាសុទ្ធតែអាចយកចិត្តទុកដាក់ និងគិតគូរអ្នកម៉ត់ចត់បែបនេះនោះទេ ក៏មិនមែនគ្រប់មនុស្សប្រុសអាចបន្ទាបខ្លួនដើម្បីអ្នកឡើយ។
៣. ស្ទាបថ្ពាល់របស់អ្នក
មនុស្សប្រុសកាន់តែស្រលាញ់អ្នក កាន់តែចូលចិត្តស្ទាបថ្ពាល់របស់អ្នក។ សម្មភាពបែបនេះ មិនបាច់សង្ស័យទេគឺជាទង្វើដែលផ្អែមល្អែម និងកក់ក្តៅណាស់។ បើមនុស្សប្រុសម្នាក់សុខចិត្តមានទង្វើដែលស្និទ្ធស្នាលជាមួយអ្នក បញ្ជាក់ថាគេពិតជាចាត់ទុកអ្នកដូចជាវត្ថុមានតម្លៃអ៊ីចឹង។ គេឈ្លក់វង្វេងចំពោះអ្នក ស្ទើរពេលខ្លះអាចនឹងបង្ហាញក្តីស្រលាញ់ទៅកាន់អ្នកទៅហើយ។
មនុស្សប្រុសបែបនេះ ពូកែធ្វើឱ្យគេរំភើបចិត្តណាស់ គេមិនចេះនិយាយពាក្យដែលស្តាប់ទៅគួរឱ្យធុញទ្រាន់នោះទេ គេនឹងយកសកម្មភាពរបស់គេមកប្រាប់ដល់អ្នក ថាគេស្រលាញ់អ្នក ឬយ៉ាងណា៕
អត្ថបទ ៖ Mythical Bird / Knongsrok