មូលហេតុទាំង៥នេះហើយ ដែលធ្វើឱ្យមនុស្សស្រីសុខចិត្ត ជ្រើសយកបុរសដែលមានអាយុច្រើនជាងខ្លួន មកធ្វើជាគូជីវិត

អ្វីដែលខុសគ្នាមិនមែនអាយុឡើយ អ្វីដែលខុសគ្នាពិតប្រាកដនោះគឺជា ទស្សនៈគំនិត ការយល់ឃើញរបស់មនុស្សនោះទេ ដោយសារតែស្នេហាពិតប្រាកដមិនអាចយកទ្រព្យសម្បត្តិ រូបសម្រស់ និងអាយុមកវាស់វែងនោះឡើយ។ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យយើងមានស្នេហាដែលមិនខ្វល់ពីអាយុ?

១. ស្នេហាពិត មិនទាក់ទងនឹងអាយុឡើយ

បើអ្នកមានស្នេហា តែដៃគូរបស់អ្នកមានអាយុខុសគ្នាច្រើន ហើយពេលដែលអ្នកកំពុងតែស្រលាញ់គេខ្លាំង អ្នកបែរជាជ្រើសរើសបោះបង់គេទៅវិញ ដូច្នេះសូមធានាថា គេនឹងក្លាយទៅជាការឈឺចាប់របស់អ្នកអស់មួយជីវិត យល់ល្អអ្នកគួរតែបញ្ចុះបញ្ជូលឳពុកម្តាយ សូមឱ្យពួកគាត់យល់ពីស្នេហាមួយនេះ ព្រោះរឿងស្នេហាមិនទាក់ទងនឹងអាយុឡើយ។

54208017_2564777110230611_5340446332521807872_n

២. ការស្រលាញ់របស់មនុស្សម្នាក់ៗមិនដូចគ្នាទេ

មានពេលខ្លះនារីមួយចំនួនចូលចិត្តមនុស្សប្រុសដែលមានអាយុច្រើនជាងខ្លួន ព្រោះបែបនេះគេយល់ថាអាចផ្តល់សុវត្ថិភាពផ្លូវចិត្ត ភាពចាស់ទុំ និងភាពនឹងធឹងដល់រូបគេ ដូច្នេះលក្ខខ័ណ្ឌការជ្រើសរើសរបស់មនុស្សម្នាក់មិនដូចគ្នាទេ។

មានអ្នកខ្លះចូលចិត្តចរិតចាស់ទុំ នឹងនរ មានអ្នកខ្លះចូលចិត្តយុវភាពបែបរ៉ូមែនទិក គំនិតរបស់មនុស្សម្នាក់នៅមានការទាមទារមិនដូចគ្នា ដូច្នេះទើបនិយាយថាចរិតគូស្នហ៍នីមួយៗសុទ្ធតែយោងតាមការកំណត់របស់ខ្លួនទៅស្វែងរកមនុស្សក្នុងសុបិន។

៣. ពេលដែលជួបស្នេហាពិត នឹងភ្លេចគិតពីអាយុ

ឱ្យតែមានទស្សនៈ និងចរិតដូចគ្នា និយាយតាមត្រង់អាយុខុសគ្នាប៉ុន្មានឆ្នាំ ក៏មិនមែនជាបញ្ហានោះដែរ អ្វីដែលជាបញ្ហានោះគឺ តើអាចរួមដំណើរជាមួយគ្នាបានដែរឬទេ? ឱ្យតែចរិតចាស់ទុំ នឹងធឹងទៅគឺបានហើយ ជាធម្មតាមនុស្សនៅមុនពេលអាយុ២៥ឆ្នាំ មានចរិតក្មេងខ្ចីបន្តិច មិនដឹងថាខ្លួនចង់បានអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្តែនៅពេលដែលអាយុកាន់តែច្រើនទៅ ទើបយល់រឿងជាច្រើនកាន់តែច្បាស់។

98338459_3162732337145164_2132418161151049728_n

៤. ចង់បានស្នេហាឋិតថេរ គឺមិនងាយស្រួលឡើយ

មនុស្សមួយចំនួនបានឆ្លងកាត់ស្នេហាបរាជ័យជាច្រើនដង ដូច្នេះខ្លួនបានគិតថា ចង់បានស្នេហាដែលឋិតថេរ និងស្មោះសរមួយគឺមិនងាយនោះឡើយ ក្នុងចិត្តក៏លែងចង់ទាមទារខ្ពស់ដូចមុនដែរ គ្រាន់តែគិតថាឱ្យតែគេអាចផ្តល់ក្តីសុខ និងស្នេហាពិតដល់ខ្លួន ខ្លួននឹងអាចទទួលយករូបគេដោយភាពស្មោះស្ម័គ្រ មិនប្រកាន់ពីមុខមាត់ និងអាយុច្រើនឬតិចឡើយ។

៥. អាយុខុសគ្នា ទើបចេះថែរក្សាគ្នា

អាយុខុសគ្នាមិនមែនជាឧបសគ្គសម្រាប់អ្នកទាំងពីរឡើយ ព្រោះអាយុខុសគ្នាច្រើនអាចញុំាឱ្យអ្នកទាំងពីរកាន់តែស្រលាញ់ អន់ឱន និងចេះថែរក្សាគ្នាទៅវិញមកទៅបាន។ ព្រោះអាចមានអ្នកដែលធ្លាប់បរាជ័យ ឬបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ដូច្នេះគេនឹងមើលសំខាន់ស្នេហាមួយនេះមិនឱ្យរបូតទៅណាជាដាច់ខាត៕

203708022_339590724194034_275789256242724182_n

អត្ថបទ ៖ Mythical Bird/Knongsrok