ចង់ដឹងថា នាងស្រលាញ់អ្នកឬអត់ មិនបាច់សួរច្រើនទេ មើលតែចំណុចតូចៗទាំងនេះទៅដឹងហើយ

ពេលបុរសម្នាក់រាប់អានជាមួយនារីម្នាក់ គេតែងចង់ដឹងថា តើនាងស្រលាញ់ខ្លួនឬអត់ អ្វីដែលនារីម្នាក់នោះឆ្លើយ អាចជាអ្វីដែលខ្លួនចង់ស្តាប់ ពុំដូច្នេះទេ បុរសម្នាក់នោះក៏មិនអាចសួរបញ្ហាបែបនេះដែរ។ ប៉ុន្តែរាល់ពាក្យដែលនាងនិយាយ គឺសុទ្ធតែជាពាក្យពិតមែនទេ? ចុះបើមាត់ផ្សេងចិត្តផ្សឹងវិញនោះ តើនៅពេលនេះ បុរសគួរធ្វើដូចម្តេចទៅ?

បើបុរសៗមិនចង់ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហាតែម្ខាងទេនោះ ចំពោះចម្លើយខ្លះក្នុងរឿងមនោសញ្ចេតនា គួរតែទៅឈ្វេងយល់ដោយខ្លួនឯង។ ហើយបើចង់ដឹងថា នាងស្រលាញ់អ្នកឬអត់ មិនបាច់សួរ ឬក៏សាកចិត្តនាងឡើយ គ្រាន់តែមើលចំណុចតូចៗទាំងនេះទៅបានហើយ តើអ្នកអាចយល់ដែរឬទេ?

១. ពេលដែលអ្នកចូលទៅក្បែរនាង

នាងមិននិយាយអ្វីទាំងអស់ ប៉ុន្តែបានបង្ហាញទឹកមុខរីករាយ

ពេលដែលនៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ឬចាប់អារម្មណ៍នោះ ភាគច្រើនក្នុងចិត្តរបស់ពួកគេតែងបង្ហាញភាពស្និទ្ធស្នាលចង់ចូលទៅក្បែរនារីម្នាក់នេះ ដើម្បីទាញគន្លាតរបស់អ្នកទាំងពីរ។

ខាងប្រុស គឺត្រូវធ្វើការណាត់ជួបនាងមុនដើម្បីឱ្យទំនាក់ទំនងមួយនេះកាន់តែស្អិតរមួត និងចង់ដឹងពីចិត្តគំនិតនាងគិតចំពោះខ្លួនយ៉ាងណា ផ្ទុយមកវិញ ពេលដែលនាងបានឃើញបុរសម្នាក់នោះបានសម្ដែងទឹកមុខរីករាយរាក់ទាក់ទៅកាន់នាងហើយ តែនាងបែរជាមិនសប្បាយចិត្ត បូករួមទាំងបង្ហញអាការៈមុខក្រញ៉ូវ ឬជ្រួញចិញ្ចឹម មិនមាត់ការ នេះហើយគេហៅថាការបដិសេធដោយប្រើឥរិយាបថចំពោះបុរស ។

នេះក៏បង្ហាញយ៉ាងច្បាស់ថា នាងមិនចាប់អារម្មណ៍លើបុរសម្នាក់នេះឡើយ នៅក្នុងពេលនេះ ទោះអ្នកធ្វើរឿងច្រើនប៉ុនណា ឬកាន់តែចូលក្បែរនាងយ៉ាងណា កាន់តែធ្វើឱ្យនាងស្អប់ខ្លួនអ្នកកាន់តែខ្លាំងនោះទេ។

បើនារីម្នាក់មានចិត្តទៅលើបុរសម្នាក់ហើយនោះ នាងនឹងបង្ហាញទឹកមុខរីករាយពេលដែលនៅក្បែរគេ ទោះបីជានាងមិនមាត់ការអ្វីក៏ដោយ ប៉ុន្តែនេះហើយ គឺជាសញ្ញាអនុញ្ញាត្តិ ឬការបើកភ្លើងខៀវដល់មនុស្សប្រុសម្នាក់នោះហើយ។

១

២. អ្នកយករឿងរបស់ខ្លួនទៅនិយាយប្រាប់នាង មើលថានាងមានចិត្តអំណត់ឬអត់

ជាធម្មតានារីគ្រប់រូបភាគច្រើនទោះជាមានមិត្តភ័ក្រ្តបុរសច្រើនក៏ដោយ ស្និទ្ធស្នាលជាមួយគេយ៉ាងណាក៏ដោយ ក៏នៅតែរក្សាគន្លាតមួយយ៉ាងច្បាស់លាស់ដដែល ប៉ុន្តែបើសិនបុរសនោះជួបនឹងបញ្ហាអ្វីមួយ នាងនៅតែបង្ហាញអំពីក្តីបារម្ភ និងការដឹងឮចំពោះរឿងរបស់បុរសម្នាក់នោះដូចគ្នា។

នៅពេលដែលអ្នកជួបបញ្ហា អ្នកបានរកនាងនិយាយពីរឿងក្នុងចិត្ត ចង់ឱ្យនាងលួងលោមដល់ខ្លួន ប្រសិនបើនាងគ្មានចិត្តអំណត់ស្តាប់រឿងរបស់អ្នកទេ ឬបង្ហាញពីភាពធុញទ្រាន់មិនចង់ស្តាប់ពីអ្វីដែលអ្នកនិយាយនោះ ប្រតិកម្មបែបនេះ បង្ហាញថា “រឿងរបស់អ្នកគ្មានទាក់ទងនឹងខ្ញុំឡើយ ខ្ញុំមិនចង់ដឹងឮរឿងរបស់អ្នកច្រើនទេ ឈប់រំខានដល់ខ្ញុំទៀតទៅ”

ប៉ុន្តែបើនារីម្នាក់ពេលដែលមានចិត្តទៅលើបុរសនោះហើយ នាងនឹងយករឿងរបស់បុរសនោះមកចាត់ទុកដូចជារឿងរបស់ខ្លួននាង មិនថាគេជួបទុកលំបាកអ្វីនោះទេ នាងតែងសួរនាំតែងខ្វល់ខ្វាយចេញមុខដោះស្រាយដោយភាពសស្រាក់សស្រាំ និងមានការផ្តល់ជាមតិយោបល់ ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងការជួយជ្រោមជ្រែងដល់គេទៀតផង។

២

៣. ពេលដែលអ្នកត្រូវចាកចេញទៅកន្លែងណាឆ្ងាយពីនាង នាងចិត្តមិនដាច់ពីអ្នក

ពេលមនុស្សពីរនាក់ស្រលាញ់គ្នា ភាគច្រើនមនុស្សស្រីចូលចិត្តបង្ហាញពីអារម្មណ៍របស់ខ្លួនប្រាប់ទៅមនុស្សជាទីស្រលាញ់។ មនុស្សស្រីតែងចូលចិត្តការកំដរ ឬនៅក្បែរខ្លួននាងស្ទើរតែ ២៤ ម៉ោងក៏មាន តែទាំងអស់នេះ គឺស្ថិតលើចរិតរបស់មនុស្សម្នាក់ៗនោះទេ។

ចំពោះការចាកចេញវិញក៏ដូចគ្នាដែរ ឱ្យតែនាងស្រលាញ់អ្នកណាហើយ នាងមិនដែលចង់ឱ្យគេចាកចេញទៅឆ្ងាយពីនាងឡើយ មានតែរឿងដែលចាំបាច់ត្រូវចាកចេញទេទើបនាងខាំមាត់សង្កត់ចិត្តព្រមឱ្យគេទៅ ប្រសិនបើពេលដែលអ្នកចាកចេញទៅហើយ នាងគ្រាន់តែនិយាយប៉ុន្មានម៉ាត់ ឬក៏មិនដែលទាក់ទងទៅអ្នកមុនសោះ អាចនិយាយបានថានាងគ្មានចិត្តចំពោះអ្នកអ្វីច្រើនឡើយ ឬក៏មិនបានស្រលាញ់អ្នកទេ ផ្ទុយមកវិញ បើពេលដែលអ្នករៀបនឹងចាកចេញនាងបង្ហាញពីភាពអាឡោះអាល័យ និងទឹកមុខស្រពោន ហើយនាងតែងទាក់ទងសួរនាំទៅកាន់អ្នកជាញឹកញាប់នោះ បានន័យថាក្នុងចិត្តរបស់នាងពោលពេញដោយរូបអ្នកហើយ៕

អត្ថបទ ៖ Mythical bird / Knongsrok