បើមនុស្សស្រីម្នាក់ មិនចាប់អារម្មណ៍លើអ្នក នាងមិនអាចឆាតទៅរកអ្នកមុន មិនទៅណាត់អ្នកជួបគ្នាមុន ក៏មិនរកលេសដើម្បីនៅក្បែរខ្លួនអ្នកដែរ។ តាមពិតទៅ មនុស្សស្រីនាងស្រួលឈ្វេងយល់ណាស់ បើមិនចាប់អារម្មណ៍អ្នកនោះទេ នាងមិនទៅចាប់ផ្តើមរឿងអ្វីមុន គ្មានរឿងអ្វីនិយាយជាមួយអ្នក កម្រឆាតរកអ្នកមុន ទង្វើសោះអង្គើយ មិនខ្វល់ពីរឿងអ្នក ពេលដែលសោកសៅនាងបែរជាមិនខ្វល់ នេះបង្ហាញថាអ្នកមិនមែនជាមនុស្សសំខាន់ឡើយ។
ពេលដែលមនុស្សស្រីម្នាក់មានចិត្តចំពោះអ្នកហើយ ស្រលាញ់អ្នកចេញពីចិត្ត នាងប្រឹងរកមធ្យោបាយទាញគម្លាតរបស់អ្នកទាំងពីរឱ្យខិតជិតគ្នា នៅពេលនោះ អ្នកនឹងយល់ថា នាងជាមនុស្សម្នាក់ស្រួលរាប់អាន ព្រោះនាងចេះតែមកស្និទ្ធស្នាលជាមួយអ្នកមុន។ ដូច្នេះសូមអ្នកកុំឆ្ងល់ពេលដែលមនុស្សស្រីធ្វើរឿងទាំងនេះមកកាន់អ្នក គឺគ្មានអ្វីក្រៅពីចាប់អារម្មណ៍លើអ្នកឡើយ តើមានទង្វើអ្វីខ្លះទៅ តោះយើងមកអានទាំងអស់គ្នា។
១. យកចិត្តទុកដាក់ចំពោះរឿងរបស់អ្នកមុន
បើមនុស្សស្រីម្នាក់ មិនយកចិត្តទុកដាក់ចំពោះអ្នក គ្មានចំណាប់អារម្មណ៍អ្វីចំពោះរឿងរបស់អ្នកទេ ក៏ចង់មានការរីកចម្រើនទៅមុខអ្វីដែរនោះ ហើយបើអ្នកទៅរកនាងនិយាយរឿងផ្ទាល់ខ្លួនជាមួយនាង នាងស្តាប់ដូចជាមិនស្តាប់ បែបនេះវាដូចជាការដេញពិនឱ្យគោស្តាប់ប៉ុណ្ណោះ នាងមិនទៅចាប់អារម្មណ៍ខ្វល់ខ្វាយអ្វីនឹងអ្នកឡើយ មានតែបង្ខំឱ្យខ្លួនឯងដើរទៅផ្លូវអស់សង្ឃឹមប៉ុណ្ណោះ។
ពេលដែលអ្នកមានរឿងក្នុងចិត្ត មានទុក្ខលំបាក មានបញ្ហានៅក្នុងជីវិត ទោះជានាងដឹងហើយនាងបែរជាមិនបានគិតគូរអ្វី ស្ទើរមិនព្រមទៅឈ្វេងយល់ពីរឿងរបស់អ្នក សោះអង្គើយដាក់អ្នក នេះបញ្ជាក់ថាអ្នកទាំងពីរគ្រាន់តែជាមនុស្សស្គាល់គ្នាធម្មតាតែប៉ុណ្ណោះ។
ប៉ុន្តែ ពេលដែលមនុស្សស្រីម្នាក់ចាប់អារម្មណ៍លើអ្នក អាប្បកិរិយារបស់នាងក៏មិនសោះអង្គើយ ចំពោះរឿងរបស់អ្នកក៏ខ្វល់ខ្វាយទៀត ហើយនាងយកចិត្តទុកដាក់អំពីការរស់នៅរបស់អ្នក ចាប់អារម្មណ៍នឹងសម្មភាពរបស់អ្នក នឹងធ្វើរឿងណាដែលអាចឱ្យអ្នកទាំងពីរកាន់តែចូលចិត្តគ្នា នៅក្នុងចំណុចសំខាន់ក្នុងជីវិតរបស់អ្នក នាងតែងតែដើរចូលមកក្បែរអ្នកផ្តល់ភាពកក់ក្តៅដល់អ្នកកំដរអ្នក។
២. ព្យាយាមទាញគម្លាតខិតជិតអ្នកមុន
បើមនុស្សស្រីមានចិត្តរក្សាគម្លាតជាមួយអ្នក មិនព្រមខិតជិតអ្នកសោះ ក៏មិនព្រមយកចិត្តទុកដាក់នឹងអ្នកសោះ។ពេលដែលអ្នកទៅទាក់ទងរកនាងមុន ចង់ទាញគម្លាតឱ្យជិតគ្នា នាងចេះតែបង្វែរបដិសេធ គ្មានរឿងដែលអាចនិយាយចូលគ្នាបាន នេះបង្ហាញថានាងមិនព្រមបើកបេះដូងទទួលអ្នកឡើយ ក្នុងចិត្តអ្នកគ្មានតំណែងអ្នកឡើយ។
ប្រសិនបើមនុស្សស្រីម្នាក់មានមនោសញ្ចេតនាលើអ្នក នាងនឹងបង្កើតឱកាសជួបគ្នាជាមួយអ្នកមុន និងព្រមធ្វើរឿងខ្លះដើម្បីឱ្យចិត្តអារម្មណ៍របស់អ្នកទាំងពីរកាន់តែខិតជិតគ្នាឱ្យបានលឿន ពេលដែលអ្នកចង់រកនាង នាងតែងតែមានភាពរាក់ទាក់ចំពោះអ្នក។ ក្នុងពិធីបុណ្យសំខាន់ៗ នាងតែងតែឆ្លៀតពេលកំដរអ្នក ជូនកាដូដល់អ្នក អាស្រ័យរឿងនេះបង្ហាញការចូលចិត្ត ឬចិត្តស្រលាញ់ចំពោះអ្នក។
៣. នៅក្បែរអ្នក មិនដាច់ចិត្តឃ្លាតឆ្ងាយពីអ្នក
បើអ្នកត្រូវទៅឆ្ងាយ ឬឃ្លាតឆ្ងាយពីនាងមួយរយៈនោះ ហើយមើលទៅនាងហាក់ដូចជាធម្មតាចិត្តដាច់មិនខ្វល់ពីអ្នក ក៏មិនងាយនឹកឃើញដល់អ្នកនោះ នេះជាសញ្ញាបង្ហាញថា ក្នុងចិត្តនាងមានអ្នកក៏បាន គ្មានអ្នកក៏បាន។
ពេលដែលមនុស្សស្រីម្នាក់ចាប់អារម្មណ៍ចំពោះអ្នក ចង់នៅជាមួយអ្នកនោះ នៅពេលនេះ នាងនឹងយកចិត្តគំនិតរបស់នាងគិតដល់អ្នក ដាក់ទៅលើខ្លួនរបស់អ្នក នឹងរកពេលវេលាដែលសមស្របណាមួយណាត់អ្នក ឬឆាតទៅរកអ្នកមុន ហើយរាល់ពេលដែលនៅជាមួយអ្នក នាងតែងបង្ហាញថា នាងមិនចង់ឃ្លាតឆ្ងាយពីអ្នកឡើយ ហើយរកគ្រប់មធ្យោបាយដើម្បីនៅក្បែរអ្នក ដូច្នេះហើយបើអ្នកជួបទង្វើទាំងបីដែលបានរៀបរាប់ខាងលើ គួរតែចាប់អារម្មណ៍ និងសង្កេតពីចិត្តខ្លួនឯងផង តើមានចាប់អារម្មណ៍ទៅលើនាងដែរឬអត់ កុំធ្វើឱ្យនាងគិតច្រើនតែម្នាក់ឯង៕
អត្ថបទ ៖ បក្សី ទេព / Knongsrok