មន្តស្នេហ៍ទាំង ៣ របស់មនុស្សស្រី ដែលធ្វើឱ្យបុរសនឹកនា ចងចាំទាំងថ្ងៃទាំងយប់

គុណសម្បត្តិល្អខ្លាំងណាស់ សម្រាប់មនុស្សស្រីដែលមានលក្ខណៈទាំង ៣ ចំណុចនេះ នឹងធ្វើឱ្យគ្រប់គ្នានឹកនា ចងចាំដល់នាងទាំងថ្ងៃទាំងយប់ បំភ្លេចមិនបានឡើយ។

Cover Copy

១. ស្ត្រីម្នាក់ដែលមានបទពិសោធន៍

មនុស្ស​ប្រុស​លង់​ស្នេហ៍​លើមនុស្សស្រីតាមរយៈក្រសែ​ភ្នែក តែង​តែ​ជក់ចិត្ត​នឹង​ប្រភេទ​មនុស្ស​ស្រី​ដែល​មាន​រូប​រាង​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់​ទាញ។ ប៉ុន្តែតាមពិតទៅ ភាពស្រស់ស្អាតមិនមែនជាអ្វីដែលធ្វើឱ្យបុរសចាប់អារម្មណ៍បំផុតនោះទេ អ្វីដែលសំខាន់នោះគឺ បទពិសោធន៍របស់មនុស្សស្រី។

បទពិសោធន៍របស់ស្ត្រី គឺដូចជាស្រាដែលញុំាយូរៗទៅ កាន់តែឆ្ងាញ់។ មនុស្ស​ស្រី​ប្រភេទ​នេះ​ មិន​ចូល​ចិត្ត​លួង​លោម​ដោយ​គ្មាន​ហេតុផល។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​ឱ្យ​បុរសកាន់តែងប់ងល់ បំភ្លេចនាងមិនបាន។

47af3455b619bb3d095e31184e1d79ab

២. ស្ត្រីពូកែទំនាក់ទំនង

សម្រស់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គម្រប់​មួយ ប៉ុន្តែភាពឆ្លាត ឈ្លាសវៃធ្វើ​ឱ្យ​តម្លៃ​មនុស្ស​ស្រីកាន់តែកើនឡើង។ ស្ត្រីជំនួសឱ្យការផ្តោតលើការផាត់មុខ តុបតែងខ្លួន អ្នកគួរតែរៀនបណ្តុះចំណេះដឹងឱ្យបានជ្រៅជ្រះ រក្សាភាពស្ងប់ស្ងាត់ និងអាកប្បកិរិយាប្រកបដោយប្រាជ្ញាឈ្លាសវៃ។

បុរសជាច្រើនទទួលស្គាល់ថា ភាពទន់ភ្លន់ ភាពជាស្ត្រី និងជំនាញទំនាក់ទំនងល្អរបស់របស់មនុស្សស្រី ពិតជាធ្វើឱ្យពួកគេលង់ស្រឡាញ់នាងបានដោយងាយ។ នារីដែលមានប្រាស្រ័យទាក់ទងល្អ គឺជាមនុស្សដែលមាននិស្ស័យ បង្កើតគុណតម្លៃសម្រាប់ខ្លួននាង។

1ed7687639e1ff7f24036e5361031e1b

៣. ស្ត្រីមានមន្តស្នេហ៍លាក់កំបាំង

មិនត្រឹមតែភាពស្រស់ស្អាតប៉ុណ្ណោះទេ នារីដែលធ្វើឱ្យបុរសៗស្រលាញ់ និងចងចាំពេញមួយជីវិត តែងតែមានមន្តស្នេហ៍លាក់កំបាំង ដែលធ្វើឱ្យអ្នកដែលបានជួបហើយ ចងចាំគ្រប់ពេល។

ថ្វី​ដ្បិត​តែ​មនុស្ស​ស្រី​ស្អាត ប៉ុន្តែ​មនុស្ស​ប្រុស​មិន​ត្រូវ​ការ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​គិត​ថា​មនុស្ស​ស្រី​នឹង​សប្បាយ​ចិត្ត​ ដោយ​គ្រាន់​តែ​មាន​រាង​ស្អាត​នោះ​ទេ។ សម្រស់​ក្នុង​កម្រិត​ល្អ​មើល​មិន​អី​ទេ រឿង​សំខាន់​ត្រូវ​មាន​មន្ត​ស្នេហ៍​លាក់​កំបាំង។ ភាពទាក់ទាញដែលលាក់កំបាំង ច្រើនតែកើតចេញពីទេពកោសល្យ អារម្មណ៍កំប្លែង ឬភាពជឿជាក់ និងថាមពលផ្ទាល់ខ្លួនរបស់អ្នក៕

ប្រភព ៖ បរទេស / knongsrok