មិនមែនអ្នកមាននិយាយអីក៏ត្រូវ ក៏មិនមែនអ្នកក្រ និយាយអីក៏ខុសនោះដែរ ប៉ុន្តែ សម្រាប់មនុស្សស្រីក្រីក្រមួយចំនួន ពិតជាចូលចិត្តបញ្ចេញចរិត អាកប្បកិរិយា តាមរយៈពាក្យសម្ដី ដែលធ្វើឱ្យគេមើលមកដឹងពីកម្រិតនៃជីវិតរបស់ពួកគេបានយ៉ាងច្បាស់។ ជាក់ស្ដែង មនុស្សស្រីក្រីក្រមួយចំនួន ចូលចិត្តនិយាយអួតរឿងទាំង ៣ យ៉ាងនេះ។
១. ចូលចិត្តបង្អួតទ្រព្យសម្បត្តិ
ស្ត្រីក្រីក្រខ្លះតែងតែបង្ហាញទ្រព្យសម្បត្តិ ព្រោះតែធ្លាប់អត់ ខ្សត់ក្រ ដូច្នេះពេលមានលុយតិចតួចចេះតែចង់បង្ហាញឱ្យគេមើលមកថាខ្លួន មិនមែនក្រទេ តែងតែបញ្ចេញរឿងស៊ីចាយជាដើម។
ទន្ទឹមនឹងនេះ អ្នកមានគេមិនដែលខ្វល់នឹងវត្ថុប្រណិតទាំងនេះ ទោះបីជាពួកគេធ្លាប់ប្រើវាក៏ដោយ ក៏ពួកគេមានអារម្មណ៍ធម្មតា។ ដូច្នេះ អ្នកចង់ឱ្យមនុស្សកាន់តែដឹងថាអ្នកជាអ្នកមាន អ្នកគួរតែរក្សាភាពស្ងៀមស្ងាត់។
២. ចូលចិត្តអួតពីកូន
ស្ត្រីក្រីក្រចូលចិត្តបង្អួតកូន ហើយទន្ទឹមនឹងនេះក៏បង្ហាញពីតម្លៃថ្លៃសិក្សារបស់កូនដែរ។ ពួកគេគិតថា រាល់ការចំណាយចំពោះកូនៗរបស់ពួកគេច្រើនណាស់ តែពួកគេនៅតែមានសមត្ថភាព។
ប៉ុន្តែក្នុងនាមជាឪពុកម្តាយដ៏ឈ្លាសវៃ ពួកគេមិនបង្ហាញពីកម្ពស់ និងកម្រិតរបស់កូនឡើយ ព្រោះនោះជាព័ត៌មានផ្ទាល់ខ្លួន។ ពួកគេមិនអួតថាកូនអាចធ្វើបាន ហើយលឿនជាងអាយុកំណត់… ព្រោះវានាំឱ្យកូនគេប្រៀបធៀប ដែលមិនល្អសម្រាប់ការលូតលាស់របស់កុមារ។
៣. ចូលចិត្តបង្ហាញការស្រលាញ់
ស្ត្រីដែលធ្លាប់ជាអ្នកក្រ ចូលចិត្តបង្ហាញការស្រលាញ់ខ្លាំង។ ពេលណាប្តីរបស់គេទិញរបស់អ្វីមួយឱ្យ គេនឹងបង្អួតឱ្យអ្នកផ្សេងបានឃើញ។ ប៉ុន្តែអ្នកត្រូវចងចាំថា សុភមង្គលដែលអ្នកមាន វាជារឿងរបស់អ្នក ដូច្នេះហើយ មិនបាច់បង្អួតអ្នកណាទេ។ ព្រោះមានមនុស្សខ្លះ គេមិនពេញចិត្តនឹងឃើញយើងមានក្ដីសុខ សុភមង្គលនោះឡើយ។
កុំបង្អួតជីវិតរៀបការរបស់អ្នក មនុស្សដែលអួតសម្ញែងរឿងក្ដីសុខនេះមួយ ច្រើនតែក្នុងគ្រួសារមិនសូវមានក្ដីសុខ។ ប្រពន្ធកាន់តែឆ្លាត ប្តីកាន់តែស្រឡាញ់ ការបង្អួតច្រើននឹងធ្វើឱ្យអ្នកដទៃច្រណែន ហើយបន្ទាប់មករកវិធីបំផ្លាញវាមិនខាន៕