តើ OPPO Reno10 5G និង Reno10 Pro 5G មានលក្ខណៈដូចគ្នានិងខុសគ្នាអ្វីខ្លះ?

បើនិយាយពីសាច់ឈាមបងប្អូនបង្កើត ទោះបីជាមុខមាត់ស្រដៀងគ្នា រូបរាងដូចគ្នា តែមនុស្សម្នាក់ៗគឺមិនអាចមានសមត្ថភាពដូចគ្នានោះទេ។ ចំណែកស្មាតហ្វូន OPPO Reno10 Series ទាំងពីរម៉ូឌែលដែល OPPO ត្រៀមនឹងបង្ហាញខ្លួន និងសម្ពោធក្នុងពេលឆាប់ៗនេះក៏ដូចគ្នាផងដែរ ទោះវាស្ថិតនៅក្នុងត្រកូលនិងផលិតចេញក្នុងជំនាន់តែមួយក៏ដោយ។

1

OPPO Reno10 និង OPPO Reno10 Pro 5G បើនិយាយរូបរាងឌីហ្សាញខាងក្រៅគឺស្មាតហ្វូនទាំងពីរនេះមានលក្ខណៈដូចគ្នាបេះបិទ ខុសគ្នាតែលក្ខណៈពិសេសរៀងៗខ្លួនដែល OPPO បានញាត់បញ្ចូលតែប៉ុណ្ណោះ។

2

បើនិយាយពីចំណុចពិសេសដែលបងប្អូនត្រកូល Reno10 Series 5G បំពាក់មកដូចគ្នានោះគឺកាមេរ៉ា Telephoto Portrait 32MP ដែលមានសមត្ថភាពក្នុងការចាប់ប្លង់កាន់តែប្រសើរ ការចាប់ប្លង់កាន់តែត្រឹមត្រូវធ្វើឲ្យរូបភាពកាន់តែលេចធ្លោ ទេសភាពនិងប្លង់ខាងក្រោយខិតជិតមនុស្សបង្កើនភាពទាក់ទាញ ចំណែករូបមនុស្សកាន់តែធម្មជាតិមិនខូចទ្រង់ទ្រាយប្រៀបដូចប្រើកាមេរ៉ាអាជីព។

3

ដោយឡែកបើក្រឡេកទៅមើលការឌីហ្សាញផ្នែកខាងមុខគឺស្មាតហ្វូនទាំងពីរម៉ូឌែលបំពាក់ជាមួយអេក្រង់កោង 3D ដែលមានល្បឿនបង្ហាញកម្រិតកំពូលដល់ទៅ 120Hz ទំហំធំដល់ទៅ 6.7” ដែលជួយឲ្យទស្សនាកាន់តែជក់ចិត្តជាមួយរូបភាពបង្ហាញច្បាស់ត្រជាក់ភ្នែក និងអណ្តែតប្លែកអារម្មណ៍ជាងអេក្រង់ធម្មតា ចំណែកអេក្រង់មានគែមខ្លីផ្តល់បទពិសោធកាន់តែរំភើបរាល់ទស្សនាភាពយន្ត មើលវីដេអូ TikTok និងលេងហ្គេមបានម៉ាអេម។

4

ចុះលក្ខណៈពិសេសខុសគ្នារវាង OPPO Reno10 5G និង Reno10 Pro 5G ខុសគ្នាអ្វីខ្លះ?

. OPPO Reno10 5G ៖

• ល្បឿនដំណើរការ RAM 8GB + 8GB | ROM 256GB

• កាមេរ៉ាស៊ែលហ្វីទំហំធំ 32MP

• កាមេរ៉ាក្រោយ 64MP + 32MP (Telephoto) + 8MP (0.6X)

• ថាមពលថ្ម 5000mAh

• បច្ចេកវិទ្យាសាកថ្ម 67W SUPERVOOC

• បន្ទះឈីប MediaTek Dimensity 7050

• មុខងារតេឡេបញ្ជា , SUPERVOOC S

5

. OPPO Reno10 Pro 5G ៖

• ល្បឿនដំណើរការ RAM 12GB + 12GB | ROM 256GB

• កាមេរ៉ាស៊ែលហ្វីទំហំធំ 32MP ប្រព័ន្ធកាមេរ៉ាសេនស័រ SONY IMX709

• កាមេរ៉ាក្រោយ 50MP បំពាក់កាមេរ៉ាសេនស័រ SONY IMX890 + 32MP (Telephoto) + 8MP (0.6X)

• ថាមពលថ្ម 4600mAh

• បច្ចេកវិទ្យាសាកថ្ម 80W SUPERVOOC

• បន្ទះឈីប Qualcomm Snapdragon 778G

6

ស្រឡាញ់មួយណាដែរ? ហើយអ្នកណាខ្លះកំពុងរង់ចាំ…. ក្នុងពេលឆាប់ៗនេះ OPPO Reno10 Series 5G សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមតាមដាននៅលើ Facebook ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕

7