តាមពិតទៅ នៅពេលដែលមនុស្សប្រុសម្នាក់អស់ចិត្ត ឈប់ស្រឡាញ់មនុស្សស្រីម្នាក់ហើយនោះ មិនពិបាកមើលឡើយ។ ត្រឹមសញ្ញាទាំង ៣ នេះ ក៏អាចបញ្ជាក់បានច្បាស់ហើយថា គេអស់ចិត្ត មានថ្មី ឈប់ស្រឡាញ់អ្នកហើយ ដូច្នេះ ស្រីៗគួរតែចាប់អារម្មណ៍មើល កុំឱ្យក្លាយជាស្រីល្ងង់បន្តទៀត។
១. លែងខ្វល់ខ្វាយ យកចិត្តទុកដាក់
កុំបន្តរស់នៅជាមួយមនុស្សដែលគ្មានការខ្វល់ខ្វាយចំពោះអ្នក។ ពួកគេនៅស្ងៀមស្ងាត់ ព្រងើយកន្តើយ ត្រជាក់ចំពោះមុខប្រពន្ធ។ ពួកគេលែងខ្វល់ខ្វាយ និងកសាងជីវិតគ្រួសារទៀតហើយ។ ពួកគេតែងតែស្ងៀមស្ងាត់ ហើយតែងព្យាយាមគេចវេសចំពោះមុខប្រពន្ធ។ ការបញ្ចេញមតិទាំងអស់នេះបញ្ជាក់ថា ប្ដីរបស់អ្នកគេអស់ចិត្តពីអ្នកហើយ។ នៅពេលនេះ អ្នកត្រូវក្រោកឡើង ដើម្បីរកដំណោះស្រាយសម្រាប់ជីវិតរបស់អ្នក។ កុំព្យាយាមធ្វើជាមិត្តជាមួយភាពឯកា និងស្តាយក្រោយទៀតអី ប៉ុន្តែត្រូវរឹងមាំឡើង ហ៊ានឈានជើងដើរចេញ រស់នៅដោយខ្លួនឯង។
២. ផិតក្បត់ច្រើនដងពេក
បញ្ហាភាពមិនស្មោះត្រង់របស់ប្តីប្រពន្ធ ប្រៀបដូចជាមេរោគដែលលូនចូល និងប៉ះពាល់ដល់សុភមង្គលគ្រួសារយ៉ាងខ្លាំង។ សំឡេងបន្ទររបស់វាកាន់តែគ្រោះថ្នាក់ ដែលបណ្ដាលឱ្យសមាជិកដែលនៅសេសសល់ទទួលរងរបួសផ្លូវចិត្ត ដែលប៉ះពាល់ដល់ជីវិតខាងវិញ្ញាណរបស់ពួកគេ។
ការក្បត់លើកទីមួយ វាជាបញ្ហាធ្ងន់ធ្ងរណាស់ ប៉ុន្តែបើស្ថានការណ៍កើតឡើងដដែលៗនោះ គឺពិតជាមិនអាចទ្រាំទ្របានសម្រាប់ស្ត្រីណាម្នាក់។ បុរសដែលក្បត់ប្រពន្ធជាលើកដំបូង ស្ត្រីអាចមានចិត្តទូលាយ និងអត់ទោសឱ្យបាន។ ប៉ុន្តែប្រសិនបើមនុស្សប្រុសមានកំហុសនេះម្ដងហើយម្ដងទៀត វាច្បាស់ជាមិនអាចលើកលែងទោសបានឡើយ ។ មនុស្សស្រីកាន់តែបន្ទាបខ្លួន បុរសកាន់តែមើលងាយពួកគេ។
ដូច្នេះហើយ មនុស្សស្រី កុំអភ័យឱ្យមនុស្សដែលបានក្បត់អ្នក។ អ្នកអភ័យទោសឱ្យគេម្ដងហើយម្ដងទៀត គេមិនកែ គេកាន់តែផ្គើន ហើយគេក៏ថាអ្នកជាស្រីល្ងង់។ កុំខ្លាចមានឈ្មោះជាស្រីមេម៉ាយ វាក៏ល្អជាងរស់នៅជាមួយប្ដីចរិតថោកទាប។
៣. លែងមានទំនួលខុសត្រូវ
នេះចាត់ទុកថាជាសញ្ញាដំបូងដែលបុរសលែងរវល់នឹងជីវិតគូហើយ ជំនួសឱ្យការឱបក្រសោប ស្ត្រីគួរតែលែងលះចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការមិនសប្បាយចិត្ត។ បុរសដែលគ្មានបេះដូងតែងតែគោរពស្ត្រីពីជុំវិញពិភពលោក ដោយទុកប្រពន្ធកូនឱ្យនៅម្នាក់ឯង។ រស់នៅជាមួយបុរសប្រភេទនេះ អ្នកនឹងមិនអាចសប្បាយចិត្តជារៀងរហូត។
ជាប្ដីតែឈ្មោះ តែមិនដែលដឹងសុខទុក្ខ និងការលំបាករបស់ប្រពន្ធ។ មិនដែលជួយការងារផ្ទះ ឬមើលថែកូន។ បើបន្ទុកការងារទាំងក្នុង និងក្រៅ អ្នកត្រូវរ៉ាប់រងតែឯង តើនៅបន្តជីវិតប្ដីប្រពន្ធដល់ណាទៀត នៅចាំតែបម្រើប្រុសគ្មានប្រយោជន៍តែប៉ុណ្ណោះ។
បុរសដែលមិនហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ជាមនុស្សកំសាកញីបំផុត។ យកមនុស្សប្រភេទនេះ វាមិនអាចទៅរួចទេដែលថ្ងៃណាមួយអ្នកនឹងមានផ្ទៃពោះ ប៉ុន្តែគាត់នឹងនិយាយថា "អ្នកអាចមើលថែខ្លួនឯងបានក្រោយពេលសម្រាល"។ ជាងនេះទៅទៀត ភាពមិនទទួលខុសត្រូវ គឺជាការបង្ហាញពីចរិតគ្មានបានការ និងអសមត្ថភាព ដែលព្យាយាមបន្ទោសអ្នកដទៃចំពោះអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ៕
ប្រភព ៖ បរទេស / Knongsrok