មនុស្សស្រីដែលមានចរិតលក្ខណៈទាំង ៣ ចំណុចនេះ មើលទៅសាមញ្ញៗ ធម្មតាៗតែប៉ុណ្ណោះ តែមែនទែនទៅ នាងពិតជាមានមន្តស្នេហ៍ និងទាក់ទាញយ៉ាងខ្លាំង ដែលនឹងធ្វើឱ្យដៃគូកាន់តែស្រឡាញ់នាងទ្វេដង។
១. ស្ត្រីដែលមានចិត្តល្អ
មនុស្សធម្មតាម្នាក់មើលទៅស្រស់ស្អាតជាពិសេស ប៉ុន្តែពេលបានស្គាល់យូរ ច្បាស់ជានឹងចេញធាតុពិត។ ដូច្នេះហើយ ជីវិតនេះពិតជាពិបាកណាស់ក្នុងការជួបមនុស្សដែលអាចរាប់អានអ្នកដោយស្មោះត្រង់។ បុរសពេលដឹងក្ដីឡើងនឹងយល់ថា ការជួបមនុស្សស្រីស្មោះត្រង់ គឺសំខាន់ខ្លាំងណាស់។
ជាមួយមនុស្សស្រី អ្នកត្រូវតែស្មោះត្រង់ ប៉ុន្តែប្រសិនបើអ្នកជួបមនុស្សដែលមិនយល់ពីចិត្តល្អរបស់អ្នក យកល្អគួរតែនៅឱ្យឆ្ងាយពីគេ។ យ៉ាងណាមិញ សម្រាប់ស្ត្រីដែលមានចិត្តល្អ ចិត្តសប្បុរសទូលំទូលាយ នឹងធ្វើឱ្យគ្រប់គ្នាស្រឡាញ់ ពេញចិត្តយ៉ាងខ្លាំង។
២. ស្ត្រីមានចិត្តកត្តញ្ញូ
មនុស្សប្រុសរៀបការដំបូងគេជាប្រពន្ធ តែតាមពិតដើម្បីគ្រួសារ។ ដូច្នេះមិនថាមនុស្សស្រីជាមនុស្សកតញ្ញូឬអត់ទេ នេះជារឿងសំខាន់បំផុត។ គ្រួសារជាច្រើនមានកូនតែម្នាក់ប៉ុណ្ណោះ ដូច្នេះពេលរៀបការ ពួកគេគ្រាន់តែចង់បានប្រពន្ធដែលចេះដឹងគុណនឹងឪពុកម្តាយប៉ុណ្ណោះ។
នៅក្នុងផ្ទះប្រាកដជាមានជម្លោះមិនថាតិច ឬច្រើនទេ បើកូនប្រសាស្រីមិនចេះគិតទេ ច្បាស់ជាប៉ះពាល់ដល់ឪពុកម្តាយខាងប្តី និងធ្វើឱ្យប៉ះពាល់ទំនាក់ទំនងសាច់ញាតិខាងសាច់ថ្លៃយ៉ាងខ្លាំង។ បើឪពុកម្ដាយក្មេកចាស់ហើយឈឺ ហើយកូនប្រសាមិនត្រឹមតែមិនជួយមើលថែទេ ថែមទាំងមិនចេះបិទមាត់ទៀតនោះ វានឹងនាំឱ្យមានការគាបសង្កត់យ៉ាងខ្លាំង។
មនុស្សប្រុសមិនរៀបការជាមួយនារី ដែលគ្រួសារជាអ្នកមាន តែមិនអាចពឹងពាក់បាន ហើយក៏មិនចង់រៀបការជាមួយនារីដែលមិនគិតអ្វីទាំងអស់នោះដែរ តែពួកគេចង់រៀបការជាមួយមនុស្សស្រីដែលមានចិត្តកត្តញ្ញូជាពិសេស។
៣. ស្ត្រីឯករាជ្យ
មនុស្សស្រីដែលឆ្លាតតែងតែរៀនរស់នៅម្នាក់ឯង វាមិនសំខាន់ទេថា អ្នកជុំវិញខ្លួនស្រលាញ់ឬអត់។ មានស្ត្រីដែលតែងតែរស់នៅរឹងមាំ។ មិនខ្វល់ថា អ្នកណាស្រឡាញ់ ឬមិនស្រឡាញ់ អ្វីដែលសំខាន់ គឺនាងចេះស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ហើយ។នៅពេលដែលស្ត្រីមានឯករាជ្យភាព ពួកគេនឹងមានថាមពលកាន់តែច្រើន ពួកគេក៏កាន់តែរឹងមាំខ្លួនឯងផងដែរ៕
ប្រភព ៖ បរទេស / Knongsrok