ទម្លាប់ទាំង ៧ យ៉ាង ដែលអាចសម្លាប់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកបានលឿនបំផុត

កំហុសទាំង ៧ យ៉ាងនេះហើយ ដែលជាដើមហេតុនាំឱ្យជីវិតគូ ជីវិតស្នេហារបស់អ្នកបែកបាក់លឿនបំផុត ដូច្នេះហើយ បើមិនចង់ឱ្យជីវិតគូឈានដល់ការបែកបាក់ប្រេះឆា សូមចៀសឱ្យឆ្ងាយពីបញ្ហាទាំង ៧ យ៉ាងនេះ។

Cover Copy

១. ភាពព្រងើយកន្តើយ

ភាពព្រងើយកន្តើយក្នុងគ្រួសារ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់គូស្វាមីភរិយាដែលគួរតែផ្លាស់ប្តូរជាបន្ទាន់ ដើម្បីសុភមង្គលគ្រួសារយូរអង្វែង។ ភាពព្រងើយកន្តើយក្នុងអាពាហ៍ពិពាហ៍ បង្ហាញដោយខ្លួនឯងតាមវិធីជាច្រើន។ អ្នកខ្លះត្រជាក់ ព្រងើយកន្តើយ និងគ្មានទំនួលខុសត្រូវ ប៉ុន្តែអ្នកខ្លះទៀតឆាប់ខឹង តែងតែស្រែកដាក់សមាជិកគ្រួសារ។ ជាធម្មតាការព្រងើយកន្តើយ គឺកើតមានជាទូទៅចំពោះបុរស។ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​ឈឺចាប់​ពេល​ឃើញ​ខ្លួនឯង​ឯកា និង​សោកសៅនៅ​ក្នុង​ផ្ទះ។

ភាពព្រងើយកន្តើយក្នុងអាពាហ៍ពិពាហ៍អាចជាអាវុធដែលមើលមិនឃើញដែលសម្លាប់ទំនាក់ទំនង បង្កឱ្យមានជម្លោះ និងភាពប្រេះឆាក្នុងជីវិតអាពាហ៍ពិពាហ៍។ ចិត្ត​សាស្ត្រ​មនុស្ស​ស្រី​ ស្រឡាញ់កាន់តែយូរ កាន់តែយកចិត្តទុកដាក់ ប៉ុន្តែសម្រាប់មនុស្សប្រុស គឺខុសគ្នា។ ពួកគេច្រើនតែមានអារម្មណ៍រអាក់រអួល ធុញទ្រាន់ ប្រសិនបើអាពាហ៍ពិពាហ៍កាន់តែចាស់ឆ្នាំ។ ដូច្នេះ នេះហើយជាហេតុផលដែលធ្វើឱ្យគូស្នេហ៍ជាច្រើនខូចចិត្ត សូម្បីតែ “ម្នាក់ៗដើរផ្លូវបែកគ្នា” ព្រោះការឈឺចាប់ខ្លាំងពេក។

A27e283948e42092465806944f3bf2d3

២. ខ្វល់រឿងលើបណ្ដាញជាងដៃគូ

Facebook, Instagram, Tiktok កំពុងរំខានមនុស្សជាច្រើនមុនពេលចូលគេង។ វានឹងធ្វើឱ្យខូចទំនាក់ទំនងនៃជីវិតគូ។ ទីមួយ វាញែកអ្នកទាំងពីរចេញពីគ្នាទៅវិញទៅមក។ ទីពីរ ការរំញោចពីអេក្រង់ និងឧបករណ៍អេឡិចត្រូនិក នឹងធ្វើឱ្យអ្នកភ្ញាក់ពីដំណេក ដែលធ្វើឱ្យពិបាកក្នុងការគេង ព្រោះរាងកាយរបស់អ្នកបានឆ្លងផុតដំណាក់កាលនៃអារម្មណ៍ងងុយគេងហើយ។ នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ គុណភាពនៃការគេងមិនបានខ្ពស់ នាំឱ្យឆាប់ខឹង មិនសូវអត់ឱនចំពោះគ្នាក្នុងជីវិត។

៣. មិនដែលសុំទោស

ការសុំទោស គឺជាសញ្ញាមួយបង្ហាញថាអ្នកសុខចិត្តស្វែងរកសន្តិភាព និងភាពសុខដុមជាមួយដៃគូរបស់អ្នក។ ការសុំទោសមិនធ្វើឱ្យអ្នកក្លាយជា "អ្នកចាញ់" ហើយប្តី ឬប្រពន្ធរបស់អ្នកដែលទទួលការសុំទោសក្លាយជា "អ្នកឈ្នះ" នោះទេ។ ការសុំទោសមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ។ នោះ​ជា​វិធី​ព្យាបាល និង​ធ្វើ​ឱ្យ​អាពាហ៍ពិពាហ៍​របស់​អ្នក​វិល​មក​រក​ផ្លូវដ៏ល្អឡើងវិញ។

6ac615222da985897101a7b9f5d47ae2

៤. ភាពស្និទ្ធស្នាលកាន់តែតិចទៅៗ

ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នក និងដៃគូរបស់អ្នកដូចជាមិត្តរួមបន្ទប់ ច្រើនជាងដៃគូជីវិត ឬជាអ្នកស្នាក់អាស្រ័យក្នុងពេលតែមួយ ឬផ្លាស់ទីទៅបន្ទប់គេងផ្សេងទៀតដើម្បីចៀសវាងការរួមមេត្រី នោះអាពាហ៍ពិពាហ៍របស់អ្នកនឹងមានគ្រោះថ្នាក់ នេះពិតជាមានបញ្ហាធំណាស់។ ដំណោះ​ស្រាយ​ក្នុង​ករណី​នេះ ​គឺ​ត្រូវ​អង្គុយ​ជជែក​គ្នា​ដោយ​​ត្រង់​ដើម្បី​យល់​ពី​មូលហេតុ​ពិត។

៥. រិះគន់ មើលបំណាំ ចាំតែចាប់កំហុស

មានភាពខុសប្លែកគ្នាខ្លាំងរវាងការបញ្ចេញការព្រួយបារម្ភ និងការវាយប្រហារផ្ទាល់ខ្លួន។ វាអាចមកពីអ្នកមានការរំពឹងទុកខ្ពស់ដែលប្តី ឬប្រពន្ធរបស់អ្នកមិនអាច ហើយបន្ទាប់មកអ្នកប្រៀបធៀបពួកគេទៅនឹងអ្នកដទៃ។ ជំនួសឱ្យការផ្តោតទៅលើរាល់រឿងតូចតាចដែលប្តី ឬប្រពន្ធរបស់អ្នកធ្វើដែលអ្នកមិនចូលចិត្ត ចូរយកចិត្តទុកដាក់លើភាពខ្លាំងរបស់ពួកគេ ហើយលើកវាឡើង។ នៅពេលដែលអ្នកចូលទៅក្នុងទម្លាប់នៃការស្វែងរករបស់ល្អនៅក្នុងប្រពន្ធរបស់អ្នក នោះអ្នកអាចបញ្ឈប់ទម្លាប់នៃការធ្វើឱ្យខូចដល់ការរិះគន់។

3fdcd209ee17c3258661b5c6137f087a

៦. ចូលគេងនៅម៉ោងផ្សេងៗគ្នា

Marcia Berger អ្នកចិត្តសាស្រ្ត និងជាអ្នកនិពន្ធសៀវភៅ 30 Minutes to a Relationship ដែលជាអ្នកតែងតែចង់ពន្យល់ កត្តាសំខាន់មួយក្នុងការរក្សាភាពស្និទ្ធស្នាលក្នុងទំនាក់ទំនង គឺរយៈពេលដែលមនុស្សពីរនាក់ចំណាយពេលជាមួយគ្នា។ ចែករំលែក និយាយគ្នាលេងមុនចូលគេង បន្ទាប់ពីនឿយហត់ពេញមួយថ្ងៃ។ ប្រសិនបើមនុស្សគ្រប់គ្នាចូលគេងនៅពេលខុសគ្នាក្នុងរយៈពេលយូរ នោះបញ្ហាមិនត្រឹមតែស្ថិតក្នុងវិសាលភាពនៃទម្លាប់ជីវសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែទាំងពីរកំពុងបង្កើតឧបសគ្គ ចម្ងាយផ្លូវអារម្មណ៍ តម្រូវការខាងសរីរវិទ្យាសម្រាប់គ្នាទៅវិញទៅមក។

៧. លួចមើលទូរសព្ទដៃគូ

ការលួចមើលសាររបស់ដៃគូអ្នក ឬគូស្នេហ៍របស់អ្នកអាចហាក់ដូចជាគ្មានកំហុស ប៉ុន្តែវាជាការបំពានលើឯកជនភាព។ Makepeace ដែលជាអ្នកដោះស្រាយបញ្ហាអាពាហ៍ពិពាហ៍ និងគ្រួសារធ្លាប់បានចែករំលែកនៅលើ Huffpost ប្រសិនបើអ្នកមើលទូរស័ព្ទដៃគូរបស់អ្នក ដើម្បីបញ្ជាក់ភាពស្មោះត្រង់ វាបង្ហាញថាអ្នកខ្វះជំនឿលើស្នេហា។ ជំនួសឱ្យការពិនិត្យមើលទូរស័ព្ទរបស់ដៃគូ ធ្វើដូចជាអ្នកនឹងឈឺចាប់នៅពេលដែលដៃគូរបស់អ្នកធ្វើអ្វីដែលគួរឱ្យសង្ស័យ៕

ប្រភព ៖ បរទេស / Knongsrok